La Vista One
ជ្រោយចង្វារ, ភ្នំពេញ
អចលនទ្រព្យប្រណីត
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
គម្រោង La Vista One
គម្រោង La Vista One មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារក្នុងរាជធានីភ្នំពេញ។ ជាបណ្តុំអ្នកមានទ្រព្យសម្បត្តិ អ្នកនយោបាយ និងបណ្តុំមានកេរ្តិ៍ឈ្មោះ។ ការចែករំលែកអត្ថប្រយោជន៍នៃទីតាំងដ៏សំខាន់ មួយនៅតាមបណ្តោយអ័ក្សទន្លេមេគង្គ និងការវិនិយោគរាប់ពាន់លានលើអគារទំនើបខ្ពស់ៗ អ្នកដែលរស់នៅទីនោះនឹងមានសំណាងក្នុងការធ្វើជាម្ចាស់លំនៅដ្ឋានអគារភ្លោះនេះ។
គម្រោងនៃអគារនេះមាន ៤១ ជាន់ និងកម្ពស់ ១៤០ ម៉ែត្រដែលជាអគារថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រក្នុងទីក្រុង ព្រមទាំងផ្តល់ជូននូវបទពិសោធលើកដំបូងនៃការរស់នៅប្រកបដោយកិត្តិយសនៅតាមមាត់ទន្លេ។ អគារនេះត្រូវបានឌីស្សាញដោយអ្នកជំនាញស្ថាបត្យកម្មជាច្រើន ហើយ La Vista One សាកសមជាមួយនឹងទេសភាពបែបធម្មជាតិ និងផែនការទីក្រុងដោយយកចិត្តទុកដាក់លើបរិស្ថានជាចម្បង។ ដូច្នេះអគារនេះនឹងផ្តល់ឱ្យអ្នកនូវទេសភាពដ៏ស្រស់ត្រកាលដែលមិនគួរឱ្យជឿនៅក្នុងរាជធានីដែលមានសភាពអ៊ូអរ និងតម្លៃបន្ថែម ចំពោះជីវិតរស់នៅរបស់អ្នកដែលមានភាពប្រណីតនៅអាស៊ីអាគ្នេយ៍។
អគារភ្លោះនេះក្រៅពីភាពស្រស់ស្អាត ទីតាំងល្អផងនោះ ក៏មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ នៅជិតបណ្ដាញដឹកជញ្ជូន ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកំពង់ផែជាដើម។ លើសពីនេះទៀតនៅជិតកន្លែងទេសចរណ៍ និងសេវាកម្មសម្រាប់ជីវិតប្រចាំថ្ងៃ ថ្ងៃឈប់សម្រាក និងអាជីវកម្ម។ វាមានភាពងាយស្រួល និងគួរឱ្យរីករាយដោយសារកន្លែងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ជាពិសេសធ្វើដំណើរ ចំណាយពេលតែ ១០ នាទីទៅកន្លែងសំខាន់ៗដូចជាផ្សា៖ រទំនើបម៉ាក្រូរបស់ក្រុមហ៊ុន Central Group មកពីប្រទេសថៃ សណ្ឋាគារសុខាលំដាប់ផ្កាយ ៥ សួនសត្វដំបូងគេនៃរាជធានីភ្នំពេញសាហ្វារីវើល និងសួនទឹកដ៏ធំបំផុតនាពេលខាងមុខនៅអាស៊ី។ ក្រៅពីនេះនៅជិតសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រោយចង្វារ វិទ្យាល័យជាស៊ីម សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យអន្តរជាតិជប៉ុនដ៏ល្បីល្បាញ និងពហុកីឡដ្ឋានអូឡាំពិក។
គម្រោងពេញលេញនៅលើកំពូលអគារនេះមានដូចជាអាងហែលទឹកធំទូលាយ អាហារដ្ឋាន ស្កាយបារ កន្លែងអង្គុយវីអាយភី សួន និងបន្ទប់ប្រជុំ បន្ទប់ហាត់ប្រាណដ៏ស្រស់ស្អាត កន្លែងស្ប៉ានឹងធ្វើឱ្យជីវិតរបស់អ្នកស៊ីវិល័យនៅលើអគារដ៏ខ្ពស់នៃទីក្រុងនេះ។ យូនីតនីមួយៗនៅអាផាតមិនរបស់La Vista One គឺជាផ្ទះដ៏ល្អប្រណីតមួយសម្រាប់ក្រុមឥស្សរជនដែលអាចរស់នៅជារៀងរាល់ថ្ងៃហាក់ដូចជាថ្ងៃឈប់សម្រាកដែលផ្តល់ជូននូវទេសភាពតាមមាត់ទន្លេ និងសេវាកម្មផ្ទះស្តង់ដារផ្កាយ។ អាផាតមិនដែលមានជម្រើសច្រើនទំហំចាប់ពី ៤៨ ទៅ១២៧ ម៉ែត្រការ៉េ ទៅតាមជាន់ខុសៗគ្នា នឹងត្រូវបានដាក់លក់ឆាប់ៗខាងមុខនេះ។
គម្រោង La Vista One បានផ្ដល់នូវឳកាសរកប្រាក់ចំណេញដោយការជួលត្រលប់មកវិញជូនដល់អតិថិជន ដោយអត្រានៃការជួលមានការកើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល៣ឆ្នាំដំបូង ដោយឆ្នាំទី១ ទទួលបាន៦% ឆ្នាំទី២ ស្មើនឹង៧% និងឆ្នាំទី៣ ស្មើ៨%។
LA VISTA ONEមានឱកាសដ៏អស្ចារ្យចំពោះសក្តានុពលច្រើនបំផុតនៅទីតាំងដ៏ល្អមួយនៅតាមមាត់ទន្លេប៉ុន្តែនៅតែជាការវិនិយោគមួយនៅមានកម្រិតទាបនៅឡើយ។ ចាំអង្កាលទៀត ចាប់ផ្តើមឥឡូវនេះទៅ!
ទំនាក់ទំនងមក 016630690
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង La Vista One
យូនីត 18 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សំរាប់លក់
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 692 អចលនទ្រព្យសម្រាប់លក់ ក្នុង ជ្រោយចង្វារ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
684 ក្នុងចំណោម 692 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 332 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 352 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 692 នៅ Chroy Changvar →
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
សង្កាត់ជុំវិញ
ទីតាំង
ជ្រោយចង្វារ, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ជ្រោយចង្វារ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: កើនឡើងតម្លៃខ្ពស់, ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ and បញ្ចុះតម្លៃ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, តំបន់ទូទៅ, សួនច្បារ, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ, កន្លែងកីឡា and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ La Vista One
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត