La Vista One
ជ្រោយចង្វារ, ភ្នំពេញ
អចលនទ្រព្យប្រណីត
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
La Vista One
គម្រោង La Vista One មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារក្នុងរាជធានីភ្នំពេញ។ ជាបណ្តុំអ្នកមានទ្រព្យសម្បត្តិ អ្នកនយោបាយ និងបណ្តុំមានកេរ្តិ៍ឈ្មោះ។ ការចែករំលែកអត្ថប្រយោជន៍នៃទីតាំងដ៏សំខាន់ មួយនៅតាមបណ្តោយអ័ក្សទន្លេមេគង្គ និងការវិនិយោគរាប់ពាន់លានលើអគារទំនើបខ្ពស់ៗ អ្នកដែលរស់នៅទីនោះនឹងមានសំណាងក្នុងការធ្វើជាម្ចាស់លំនៅដ្ឋានអគារភ្លោះនេះ។
គម្រោងនៃអគារនេះមាន ៤១ ជាន់ និងកម្ពស់ ១៤០ ម៉ែត្រដែលជាអគារថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រក្នុងទីក្រុង ព្រមទាំងផ្តល់ជូននូវបទពិសោធលើកដំបូងនៃការរស់នៅប្រកបដោយកិត្តិយសនៅតាមមាត់ទន្លេ។ អគារនេះត្រូវបានឌីស្សាញដោយអ្នកជំនាញស្ថាបត្យកម្មជាច្រើន ហើយ La Vista One សាកសមជាមួយនឹងទេសភាពបែបធម្មជាតិ និងផែនការទីក្រុងដោយយកចិត្តទុកដាក់លើបរិស្ថានជាចម្បង។ ដូច្នេះអគារនេះនឹងផ្តល់ឱ្យអ្នកនូវទេសភាពដ៏ស្រស់ត្រកាលដែលមិនគួរឱ្យជឿនៅក្នុងរាជធានីដែលមានសភាពអ៊ូអរ និងតម្លៃបន្ថែម ចំពោះជីវិតរស់នៅរបស់អ្នកដែលមានភាពប្រណីតនៅអាស៊ីអាគ្នេយ៍។
អគារភ្លោះនេះក្រៅពីភាពស្រស់ស្អាត ទីតាំងល្អផងនោះ ក៏មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ នៅជិតបណ្ដាញដឹកជញ្ជូន ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកំពង់ផែជាដើម។ លើសពីនេះទៀតនៅជិតកន្លែងទេសចរណ៍ និងសេវាកម្មសម្រាប់ជីវិតប្រចាំថ្ងៃ ថ្ងៃឈប់សម្រាក និងអាជីវកម្ម។ វាមានភាពងាយស្រួល និងគួរឱ្យរីករាយដោយសារកន្លែងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ជាពិសេសធ្វើដំណើរ ចំណាយពេលតែ ១០ នាទីទៅកន្លែងសំខាន់ៗដូចជាផ្សា៖ រទំនើបម៉ាក្រូរបស់ក្រុមហ៊ុន Central Group មកពីប្រទេសថៃ សណ្ឋាគារសុខាលំដាប់ផ្កាយ ៥ សួនសត្វដំបូងគេនៃរាជធានីភ្នំពេញសាហ្វារីវើល និងសួនទឹកដ៏ធំបំផុតនាពេលខាងមុខនៅអាស៊ី។ ក្រៅពីនេះនៅជិតសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រោយចង្វារ វិទ្យាល័យជាស៊ីម សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យអន្តរជាតិជប៉ុនដ៏ល្បីល្បាញ និងពហុកីឡដ្ឋានអូឡាំពិក។
គម្រោងពេញលេញនៅលើកំពូលអគារនេះមានដូចជាអាងហែលទឹកធំទូលាយ អាហារដ្ឋាន ស្កាយបារ កន្លែងអង្គុយវីអាយភី សួន និងបន្ទប់ប្រជុំ បន្ទប់ហាត់ប្រាណដ៏ស្រស់ស្អាត កន្លែងស្ប៉ានឹងធ្វើឱ្យជីវិតរបស់អ្នកស៊ីវិល័យនៅលើអគារដ៏ខ្ពស់នៃទីក្រុងនេះ។ យូនីតនីមួយៗនៅអាផាតមិនរបស់La Vista One គឺជាផ្ទះដ៏ល្អប្រណីតមួយសម្រាប់ក្រុមឥស្សរជនដែលអាចរស់នៅជារៀងរាល់ថ្ងៃហាក់ដូចជាថ្ងៃឈប់សម្រាកដែលផ្តល់ជូននូវទេសភាពតាមមាត់ទន្លេ និងសេវាកម្មផ្ទះស្តង់ដារផ្កាយ។ អាផាតមិនដែលមានជម្រើសច្រើនទំហំចាប់ពី ៤៨ ទៅ១២៧ ម៉ែត្រការ៉េ ទៅតាមជាន់ខុសៗគ្នា នឹងត្រូវបានដាក់លក់ឆាប់ៗខាងមុខនេះ។
គម្រោង La Vista One បានផ្ដល់នូវឳកាសរកប្រាក់ចំណេញដោយការជួលត្រលប់មកវិញជូនដល់អតិថិជន ដោយអត្រានៃការជួលមានការកើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល៣ឆ្នាំដំបូង ដោយឆ្នាំទី១ ទទួលបាន៦% ឆ្នាំទី២ ស្មើនឹង៧% និងឆ្នាំទី៣ ស្មើ៨%។
LA VISTA ONEមានឱកាសដ៏អស្ចារ្យចំពោះសក្តានុពលច្រើនបំផុតនៅទីតាំងដ៏ល្អមួយនៅតាមមាត់ទន្លេប៉ុន្តែនៅតែជាការវិនិយោគមួយនៅមានកម្រិតទាបនៅឡើយ។ ចាំអង្កាលទៀត ចាប់ផ្តើមឥឡូវនេះទៅ!
ទំនាក់ទំនងមក 016630690
ផ្ទះនេះ
អ្វីដែលមាន
ពណ៌
លក្ខណៈពិសេសអចលនទ្រព្យ
សន្តិសុខ
សេវាកម្មផ្សេងៗ
បង្ហាញ
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង La Vista One
យូនីត 19 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
សំរាប់លក់
សង្កាត់ជុំវិញ
ទីតាំង
ជ្រោយចង្វារ, ភ្នំពេញ
មគ្គុទ្ទេសក៍ខណ្ឌ
ជ្រោយចង្វារ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ព័ត៌មានទីផ្សារ
តម្លៃនៅតំបន់ជុំវិញ
តម្លៃរបស់គម្រោងអភិវឌ្ឍន៍គឺជាតម្លៃយូនីតដែលថោកបំផុត ដូច្នេះគ្មានអ្វីនៅទីនេះដើម្បីដាក់លំដាប់ប្រៀបធៀបទេ។ នេះជាតម្លៃស្នើសុំរបស់ 701 អចលនទ្រព្យសម្រាប់លក់ ក្នុង ជ្រោយចង្វារ នៅជុំវិញ។
ទីផ្សារទូទៅ
ការវាស់វែងដូចគ្នា — តម្លៃដាក់លក់ចែកនឹងផ្ទៃក្រឡា — នៅក្នុងខណ្ឌនេះ តំបន់ធំជាងវា និងទីក្រុងទាំងមូល។
693 ក្នុងចំណោម 701 ប្រកាសមានបញ្ជាក់តម្លៃ · តួលេខក្នុងមួយម៉ែត្រការ៉េប្រើ 341 ដែលបញ្ជាក់ទំហំផ្ទៃផងដែរ; 352 មិនបញ្ជាក់ទេ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 701 នៅ Chroy Changvar →
ចម្លើយត្រង់ៗ
សំណួរដែលគេសួរអំពីការផ្សាយនេះ
ចម្លើយផ្អែកលើព័ត៌មានប្រកាសនេះ និងតារាងយូនីតរបស់អ្នកអភិវឌ្ឍន៍
តើ ព័ត៌មានសង្ខេប និងសំភារៈអ្វីខ្លះ?
Highlights in this project include: កើនឡើងតម្លៃខ្ពស់, ព័ត៌មានហរិញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ and បញ្ចុះតម្លៃ.
Facilities include: ភ្លើងបម្រុង / ម៉ាសុីនភ្លើង, ចំណតរថយន្ត, តំបន់ពាណិជ្ជកម្ម, តំបន់ទូទៅ, សួនច្បារ, ក្លឹបហាត់ប្រាណ, ជណ្តើរយោង / ជណ្តើរយន្ត, អត់លិចទឹក, នៅលើផ្លូវធំ, កន្លែងកីឡា and អាងហែលទឹក.
បន្តរកមើល
គម្រោងនេះស្រដៀងគ្នាជាមួយ La Vista One
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ
មើលច្រើនទៀត