រំលងទៅមាតិកា
ព័ត៌មាន

ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ

ក្រុមហ៊ុន Realestate.com.kh ដែលជាទីភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធសាខាថ្មីជាផ្លូវការមួយ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ ដើម្បីជាជំនួយទៅដល់ម្ចាស់ផ្ទះ អ្នកទ…

22 មិថុនា 2026អាន 1 នាទី168 អ្នកអានចែករំលែកFacebookLinkedInXEmail

ក្រុមហ៊ុន Realestate.com.kh ដែលជាទីភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានបើកសម្ពោធសាខាថ្មីជាផ្លូវការមួយ នៅក្នុងបុរី ប៉េង ហួត បឹងស្នោ ដើម្បីជាជំនួយទៅដល់ម្ចាស់ផ្ទះ អ្នកទិញ និងអ្នកជួល នៅក្នុងតំបន់បុរី ប៉េង ហួត និងតំបន់ជុំវិញនោះកាន់តែមានងាយស្រួលបន្ថែមទៀត។

បច្ចុប្បន្ន តំបន់ភាគខាងកើតនៃរាជធានីភ្នំពេញ ជាពិសេសបុរី ប៉េង ហួត កំពុងមានការអភិវឌ្ឍយ៉ាងលឿនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលំនៅឋាន។ កត្តានេះបានជម្រុញឱ្យទីផ្សារទិញ-លក់បន្ត និងការជួលផ្ទះ មានសកម្មភាពយ៉ាងរស់រវើក ដែលទាមទារឱ្យមានការណែនាំពីអ្នកជំនាញច្បាស់លាស់។ 

លោក Tom O'Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា៖ «បុរី ប៉េង ហួត បានក្លាយជាសហគមន៍រស់នៅដ៏សកម្មមួយនៅភ្នំពេញ ដែលមានម្ចាស់ផ្ទះ និងអ្នកវិនិយោគជាច្រើនកំពុងចង់លក់ ឬជួលផ្ទះ។ សាខាថ្មីរបស់យើង នឹងជួយផ្តល់ព័ត៌មានលម្អិត និងការណែនាំដ៏ត្រឹមត្រូវ ដើម្បីឱ្យអតិថិជនទទួលបានចំណេញច្រើនពីអចលនទ្រព្យរបស់ពួកគេ ឬស្វែងរកផ្ទះដែលសមរម្យបំផុត»។

អតិថិជនអាចមកសាកសួរព័ត៌មានអំពី៖

  • តម្លៃទីផ្សារបច្ចុប្បន្ននៃគេហដ្ធានរបស់ខ្លួន
  • វិធីសាស្ត្រលក់ផ្ទះឱ្យបានលឿន និងទទួលបានផលចំណេញ
  • ឱកាសរកចំណូលពីការជួលផ្ទះ
  • ការទិញ ឬជួលផ្ទះនៅក្នុងបុរី ប៉េង ហួត ទាំងអស់

ប្រភេទអចលនទ្រព្យដែលសាខានេះផ្តល់សេវាកម្ម រួមមាន៖ ផ្ទះល្វែងអាជីវកម្ម (Shop Houses), ផ្ទះល្វែង (Link Houses), វីឡាកូនកាត់ (Link Villas), វីឡាភ្លោះ (Twin Villas), វីឡាឃ្វីន (Queen Villas), វីឡាព្រីន (Prince Villas), វីឡាឃីង (King Villas), វីឡាទោល និងវីឡាប្រណីតៗ រួមទាំងដី និងអចលនទ្រព្យសម្រាប់អាជីវកម្មផ្សេងៗទៀត។

ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងខ្មែរ និងបរទេស សាខាបុរី ប៉េង ហួតរបស់ក្រុមហ៊ុន Realestate.com.kh នឹងមានបុគ្គលិកប្រចាំការដែលអាចនិយាយបាន ៣ ភាសា គឺ ភាសាខ្មែរ អង់គ្លេស និងចិន។ លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្ថប្រយោជន៍ពីគេហទំព័រផ្សព្វផ្សាយរបស់យើង ដែលមានអ្នកមើលរាប់ពាន់នាក់ក្នុងមួយថ្ងៃៗផងដែរ។

ព័ត៌មានទំនាក់ទំនង៖ អតិថិជនអាចអញ្ជើញមកការិយាល័យផ្ទាល់ ដើម្បីទទួលការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ៖

  • ម៉ោងធ្វើការ៖ ចន្ទ ដល់ អាទិត្យ (៨:៣០ ព្រឹក ដល់ ៥:៣០ ល្ងាច)
  • លេខទូរស័ព្ទ៖ +855 98 884 459
  • អ៊ីមែល៖ info@realestate.com.kh
  • អាសយដ្ឋាន៖ ផ្ទះលេខ ៧៤, ផ្លូវ ប៉ូឡារីស គម្រោងទី 1 (St. Polaris), បុរី ប៉េង ហួត បឹងស្នោ, រាជធានីភ្នំពេញ។

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា