+855 92 92 1000
Logo
គម្រោងអភិវឌ្ឍន៍ដ៏ច្រើនប្រមូលផ្តុំគ្នានៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន
Updated on: June 4, 2022, 9:37 p.m.
Published on: March 1, 2019, 3:28 a.m.

គម្រោងអភិវឌ្ឍន៍ដ៏ច្រើនប្រមូលផ្តុំគ្នានៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន


ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្វើឱ្យស្តង់ដារជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែខ្ពស់ជាងមុនបន្ថែមទៀតបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន។ ការកើនឡើងនៃចំណូលរបស់ប្រជាជន បានធ្វើឱ្យតម្រូវការអចលនទ្រព្យមានការកើនឡើងខ្ពស់ដូចគ្នាដែរព្រោះប្រជាជនកម្ពុជាឥឡូវនិយមស្នាក់នៅសំណង់គម្រោងអភិវឌ្ឍន៍ធំៗ ក៏ដូចជាវិនិយោគទៅលើគម្រោងទាំងនោះផងដែរ។

ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកនេះហើយ ទើបអ្នកវិនិយោគខ្នាតយក្សជាច្រើនសុទ្ធតែសម្លឹងឃើញសក្តានុពលនៃតំបន់ថ្មីៗដើម្បីប្រែក្លាយតំបន់ទាំងនោះទៅជាទីប្រជុំថ្មីប្រកបដោយការរស់នៅ និងប្រកបរបរបែបទំនើបទាន់សម័យ។ ក្នុងនោះមហាវិថីសម្តេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) បាននឹងកំពុងក្លាយជាតំបន់ដ៏ពេញនិយមបំផុតមិនថាសម្រាប់អ្នកវិនិយោគក៏ដូចជាអ្នកដែលកំពុងស្វែងរកទិញអចលនទ្រព្យ។

ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនដូចជាអាគារស្នាក់នៅ បុរី ផ្សារទំនើប អគារពាណិជ្ជកម្ម មជ្ឈម​ណ្ឌលកំសាន្ត ធនាគារ និងភោជនីយដ្ឋានធំៗដែលនឹងមានវត្តមាននៅតាមបណ្តាយមហាវិធីដ៏ថ្មីស្រឡាងមួយនេះមហាវិថីនេះក៏នឹងមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្បីៗចំនួនលេចរូបរាងឡើងនៅក្នុងពេលេឆាប់ៗនេះដែរ។

អានអត្ថបទបន្ថែមអំពី៖ មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង

គម្រោងទាំងនេះមានរួមមាន៖

១. គម្រោងបុរី អ & អេហ្វ

គម្រោងនេះត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន អ &អេហ្វ គ្រុប ដោយសាងសង់សំណង់ខុនដូខ្នាតយក្ស ដែលគ្រប់បណ្តប់នៅលើផ្ទៃដី៥៦០,០០០ម៉ែត្រការ៉េ។ គម្រោងនេះមានខុនដូទំនើបៗ បូករួមជាមួយនឹងឧទ្យានដ៍ខៀវស្រងាត់នៅក្នុងគម្រោងនេះ បង្កើតបានជាសហគមន៍ពណ៌បៃតងមួយផ្ទាល់ខ្លួនផងដែរ។

២. គម្រោងបុរី​វីឡាវូដលែន

គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដ៏ល្បីគឺក្រុមហ៊ុនណាគី គ្រុប ដោយសាងសង់លំនៅដ្ឋានដូចជាផ្ទះវីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។ គោលបំនងដ៍ធំនៃបុរីវូឌលែនក្នុងការផ្តល់ជូនទៅដល់អតិថិជនគឺជាលំនៅដ្ឋានប្រកបដោយស្តង់ដារប្រទេសសឹង្ហបុរី ជាមួយនឹងការរស់នៅបែបអភិជននៅក្នុងតំបន់អភិវឌ្ឍន៍ដែលកំពុងមានការរីកចម្រើនខ្លាំង។

៣. គម្រោងខុនដូលីងណាន

គម្រោងលីងណានត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zhongjian Hesheng Properties Co Ltd. ដែលបានសាងសង់គម្រោងនេះនៅលើផ្ទៃដីជាង២ហិចតាផ្តោតសំខាន់ទៅលើលំនៅដ្ឋានបែបខុនដូកម្ពស់កប់ពពក។ គម្រោងនេះមិនត្រឹមតែជាល្អសម្រាប់ការស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពិសេសបំផុតសម្រាប់អ្នកដែលចង់វិនិយោគទៅលើការជួលចេញផងដែរ ព្រោះគម្រោងនេះមានការជួលត្រលប់ទៅវិញដោយឱ្យថ្លៃចំណេញរហូតដល់១២%នៃតម្លៃយូនីតនោះក្នុងមួយឆ្នាំឯណោះ។

៤. គម្រោងខុនដូ Urban Village

គម្រោងUrban Village ជាគម្រោងដែលអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន Urban Hub ដែលគម្រោងខុនដូមួយនេះក៏ផ្តោតសំខាន់ទៅលើការស្នាក់នៅបែបស៊ីវីល័យហុំព័ទ្ធដោយធម្មជាតិបៃតងស្រស់បំព្រម។​ ជាមួយនឹងតម្លៃយ៉ាងសមរម្យ គម្រោងខុនដូនេះក៏មានជម្រើសបង់ប្រាក់យ៉ាងងាយស្រួលទៀតផង ពោលគឺសាកសមបំផុតសម្រាប់អ្នកដែលមានប្រាក់ចំនូលមធ្យម។

៥. គម្រោងបុរីប៉េង ហួត

មិនខុសពីគម្រោងផ្សេងៗដែលសម្លឹងមើលឃើញពីអនាគតនៃតំបន់នេះទេសូម្បីតែ បុរី ប៉េង​ ហួត ក៏បានដាក់ទីអភិវឌ្ឍន៍នៅទីនេះដែរ ដោយគម្រោងរប​ស់បុរីនេះមានឈ្មោះថា ដឹស្តា ដាមិន។ អ្វីដែលពិសេសនោះគឺថាគម្រោងនេះក៏នឹងអភិវឌ្ឍន៍ផ្សារទំនើបខ្នាតអន្តរជាតិរបស់ខ្លួនមួយស្របពេលជាមួយនឹងគ្នានេះដែរ ដោយគម្រោងនេះរឹតតែធ្វើឱ្យតំបន់នេះកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត។

៦. គម្រោងបុរីលែនម៉ាក

គម្រោងនេះគឺជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនជីប ម៉ុង លែន ដែលទើបតែនឹងប្រកាសលក់ផ្ទះជាច្រើនប្រភេទមានតាំងពីវីឡាទោល វីឡាកូនកាត់ រឺផ្ទះប្រកបអាជីវកម្មជាដើម

ដើម្បីជាជម្រើសដល់អតិថិជនដែលកំពុងតែស្វែងរកលំនៅដ្ឋានដែលខ្លួនប្រាថ្នា។ដូច្នេះសម្រាប់បងប្អូនដែលកំពុងតែសម្លឹងមើលគម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីក្រុងរណបមួយនេះ៕

សូមកុំភ្លេចពិចារណាគម្រោងធំៗប្រកបដោយស្តង់ដារអន្តរជាតិទាំង៦ខាងលើនេះ រឺក៏អាចចូលទៅកាន់គេហទំព័រផ្សព្វផ្សាយអចនទ្រពុ្យដើម្បីមើលពី គម្រោងទាំងអស់ និងគម្រោងផ្សេងៗទៀតជាច្រើនទៀតទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត!

Comments