ការប្រកួតគូរគំនូរអំពីធម្មជាតិជាមួយ AXIS Residences & សាលាអន្តរជាតិ CIA First International School

16 ខែ កុម្ភៈ ឆ្នាំ 2017, 11:38

Horizontal-Ribbon-Advertorial

axis-2

ការធ្វើកិច្ចការរួមគ្នាគឺជាឥទ្ធិពលមួយក្នុងការផ្លាស់ប្តូរសង្គម តួយ៉ាងគម្រោង Axis Residences បានធ្វើជាដៃគូជាមួយ សាលាអន្តរជាតិ CIA First International School និងមជ្ឍមណ្ឌលគាំពារកុមារកម្ពុជា (Cambodia Care Centre)  ដោយបានសហការគ្នាបង្កើតកម្មវិធីមួយដើម្បីជាសារក្នុងការជួយដល់សង្គម។

វត្ថុបំណងក្នុងការច្នៃប្រឌិត៖

ការបង្ហាញពីទេព្យកោសល្យជំនាញ និងចំណង់ចំណូញចិត្តរបស់សិស្សមកពីសាលាអន្តរជាតិ CIA First International School ក្នុងការបង្កើតស្នាដៃសិល្បៈគំនូររូបភាពជាមួយនឹងអត្ថន័យសម្រាប់ប្រធានបទគម្រោង Axis Residences ជាមួយនឹងបរិស្ថានធម្មជាតិ។ សកម្មភាពទាំងនេះគឺស្របជាមួយនឹងទស្សនវិស័យក៏ដូចជាយុទ្ធនាការរបស់ក្រុមហ៊ុនដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍បរិស្ថានធម្មជាតិ។ នោះក៏មានន័យថាជាកាអប់រំនិងការបណ្តុះគំនិតឲ្យអ្នកជំនាន់ក្រោយឲ្យចេះថែរក្សាភពផែនដីរបស់យើង។

ស្នាដៃល្អបំផុតចំនួន១០ជ្រើសរើសចេញពីមួយពាន់បេក្ខភាពប្រលងគូរគំនូរ ឆ្លងតាមរយៈការបោះឆ្នោតតាមប្រព័ន្ធអនឡាញដោយបានរៀបចំដោយអ្នកអភិវឌ្ឍន៍ និងសាលារៀនកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ហើយក៏មានកម្មវិធីការដេញថ្លៃទិញរូបគំនូរផងដែរ ដោយមានការចូលរួមពីសិស្សសាលា នាយកប្រតិបត្តិរបស់គម្រោង Axis Residences និងរួមមានភ្ញៀវកិត្តិយសមួយចំនួនដូចជា៖ លោកឧកញ៉ា Tay Heang Ly។ ក្នុងនោះក៏មានការធ្វើបទបង្ហាញដោយកុមារមកពីមជ្ឈមណ្ឌល Cambodia Care Centre។ សម្រាប់អ្នកដែលជាប់ពាក់ពាន់រង្វាន់នេះគឺបានទទួលដំណើរកំសាន្ត ៣យប់២ថ្ងៃ ទៅប្រទេសសិង្ហបុរី។

axis-4

គំនិតច្នៃប្រឌិតដើម្បីគោលបំណងដ៏ល្អ៖

កម្មវិធីនេះបានផ្តួចផ្តើមឡើងដោយគម្រោង Axis Residences ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មជ្ឈមណ្ឌលគំាពា  Cambodia Care Centre។  Cambodia Care Centre គឺជាអង្គការមិនរកប្រាក់កម្រៃរបស់គ្រិស្តសាសនា ដែលបានបង្កើតឡើងនៅក្នុងខែឧសភាឆ្នាំ២០១៦។ វាមានគោលបំណងដើម្បីផ្តល់ជំនួយដល់កុមារដែលស្ថិតនៅក្នុងភាពក្រីក្រ តាមរយៈការផ្តល់ការអប់រំជាមូលដ្ឋាន។ នេះជាផ្នែកមួយនៃការជួយដល់សហគមន៍ កម្មវិធីសិក្សា សកម្មភាពកីឡា និងសុខុមលភាព។ រូបគំនូរដែលគូរដោយកុមារទំាងនោះត្រូវបានលក់ដេញថ្លៃ ហើយប្រាក់ចំនួន១០០%នៃប្រាក់បានមកពីការលក់ដេញថ្លៃនេះនឹងផ្ទេរទៅកាន់កម្មវិធីដែលកំពុងដំណើរការដោយអង្គការមួយនេះ។ ជាងនេះទៅទៀតគម្រោង Axis Residences បានបរិច្ចាកអង្ករចំនួន ១០តោនទៅដល់ជនក្រីក្រ និងអ្នកជួបការខ្វះខាត ក្នុងខណ្ឌសែនសុខ ក្នុងអំឡុងពេលពិធីបុណ្យអ៊ំទូកផងដែរ។

គំនិតច្នៃប្រឌិតប្រកបដោយតម្លៃស្នូល៖

គម្រោង Axis Residences ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Spring CJW Development Pte. Ltd ក្រុមហ៊ុនអភិវឌ្ឍន៍នេះគឺជាក្រុមហ៊ុនមួយប្រកបដោយភាពច្នៃប្រឌិត។ ក្រុមហ៊ុនបង្ហាញពីតម្លៃមួយរបស់ខ្លួនរួមជាមួយនឹងពេលវេលា និងភាពសក្ដិសមបំផុតក្នុងការរស់នៅ។ គម្រោង Axis Residencesធ្វើការអភិវឌ្ឍន៍ជាមួយផែនការមេមួយយ៉ាងច្បាស់លាស់។ ការរចនាបែបសហសម័យដែលប្រើបានទាំងលក្ខណៈទំនើប និងអេកូ-បរិស្ថាន សម្រាប់ភាពស្រស់ស្អាតនិងគុណភាព។ អ្នកអភិវឌ្ឍន៍បានរៀបរាប់ពីគម្រោងនេះថាជា “លំនៅដ្ឋានដ៏មានភាពប្រណិត និងក្សេមក្សាន្តបំផុត” និងជាកន្លែងដ៏មានភាពស្ងប់សុខសាកសម្យធ្វើឲ្យជីវិតរស់នៅក្នុងទីក្រុងមានភាពរស់រវើក។

ស្វែងយល់អំពីព័ត៌មានបន្ថែមនៃគម្រោង Axis Residences!
borey-ads-580-x-90-khmer

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: