+855 92 92 1000
Logo
គម្រោង​ការ​ទិញ​ទុក​មុន: ការ​ណែនាំ​ដ៏​សំខាន់
Updated on: May 9, 2023, 3:30 a.m.
Published on: February 13, 2016, 12:40 p.m.
Realestate News

គម្រោង​ការ​ទិញ​ទុក​មុន: ការ​ណែនាំ​ដ៏​សំខាន់


បើទោះបីជាវាអាចធ្វើឲ្យមានការព្រួយបារម្ភចំពោះការចំណាយប្រាក់របស់លោកអ្នកទៅលើផ្ទះដែលលោក-អ្នកមិនទាន់អាចមើលឃើញ ឬប៉ះពាល់បានក៏ពិតមែនប៉ុន្តែអ្វីដែលសំខាន់គឺថាគម្រោងការទិញទុកមុនអាចធ្វើឲ្យផ្ទះទាំងឡាយនៅក្នុងសុបិនរបស់លោក-អ្នកអាចក្លាយការពិតជាកម្មសិទ្ធិរបស់លោក-អ្នកឆ្លើយតបទៅនឹងថវិកាហើយដែលជាធម្មតាមានតម្លៃខុសគ្នាពីអចលនទ្រព្យដែលត្រូវបានសាងសង់រួចរាល់ហើយនោះ។

  buyingoffplan3

តើ «គម្រោងការទិញទុកមុន» មានន័យដូចម្តេច?

នេះគឺជាការសម្តែងនូវចំណាប់អារម្មណ៍សម្រាប់ការជាវអចលនទ្រព្យនៅខណៈពេលមួយដែលអ្វីៗលោកអ្នកអាចមើលឃើញបានគឺដីមួយកន្លែង និងគម្រោងគេហដ្ឋានមួយប៉ុណ្ណោះ។ លោក-អ្នកចុះកិច្ចសន្យា ឬកុងត្រាមួយដែលចង្អុលបង្ហាញនូវតម្លៃទិញច្បាស់លាស់មួយសម្រាប់ដី និងគេហដ្ឋានដើម្បីនឹងត្រូវបានសាងសង់តាមរយៈគម្រោងស្ថាបត្យកម្មជាក់លាក់មួយ។

 

buyingoffplan2 ហេតុអ្វីត្រូវមានគម្រោងការទិញទុកមុន?

ការចូលទៅក្នុងដំណាក់កាលគ្រោងទុកនៃការវិនិយោគមួយអាចផ្តល់ឲ្យអតិថិជនទាំងឡាយនូវឱកាសក្នុងការទទួលយកនូវជម្រើសចំណែកដី ឬយូនីតដ៏ល្អបំផុតនៅក្នុងអនាគតនៃអគារណាមួយ។

បន្ថែមពីលើនេះគម្រោងការទិញទុកមុនអាចផ្តល់បាននូវជម្រើសការបញ្ជាទិញកម្រិតខ្ពស់មួយដោយរាប់បញ្ចូលនូវការផ្លាស់ប្តូរគម្រោងជាន់នៃអគារការរួមបញ្ចូលគ្នានូវយូនីតជាប់គ្នាចំនួនពីរទៅជាយូនីតមួយមានផ្ទៃក្រឡាធំជាងមុន និងការសម្រេចចិត្តជាលម្អិតបន្ថែមទៀតដូចជាការបំពាក់ប្រភេទគ្រឿងសម្ភារប្រើប្រាស់ជាច្រើន។ ទោះជាយ៉ាងណាអតិថិជនក៏មានការត្អូញត្អែរហើយតែងប្រាថ្នាចង់បាននូវលទ្ធភាពក្នុងការគ្រប់គ្រងភាពលម្អិតនៃសំណង់គឺតែងតែមានការសប្បាយចិត្តបំផុតជាមួយនឹងការជាវមួយដែលបានបង្កើតឡើងនៅក្នុងដំណាក់កាលមួយនេះ។ វាអនុញ្ញាតឲ្យពួកគេទទួលបានពិតប្រាកដនូវអ្វីដែលពួកគេចង់បាន។

អតិថិជនក្រៅគម្រោងទាំងឡាយក៏ប្រហែលជាទទួលបាននូវការបញ្ចុះតម្លៃជាច្រើនទៅលើតម្លៃ ឬក៏ក្រឡេកឃើញដ៏ត្រឹមត្រូវនូវការកើនឡើងនៃធនធានបន្ថែមជាងកម្រិតមធ្យម។ វិនិយោគិន និងអ្នកស្ទាបស្ទង់ទាំងឡាយយល់ឃើញថាមូលហេតុទាំងពីរនេះហើយដែលជាភាពទាក់ទាញជាពិសេសគឺនៅពេលដែលអតិថិជនទទួលបានទាំងពីររួមគ្នា។ នៅទីក្រុងភ្នំពេញការជាវនៅក្នុងកំឡុងពេលដំបូងនៃការលក់អាចនាំឲ្យមានការកើនឡើងតម្លៃរហូតដល់ ៣០ ភាគរយនៅទីបំផុតហើយអត្រានេះវាអាចមានចំនួនច្រើនជាង ៦ ដងនៃការជាវក្រោយការដ្ឋានត្រូវបានចាប់ផ្តើមដែលជាធម្មតាគឺត្រឹមតែ ៥ ទៅ ១០ ភាគរយតែប៉ុណ្ណោះនោះ។

បន្ថែមលើសពីនេះគម្រោងការទិញទុកមុនបែបនេះអនុញ្ញាតឲ្យអតិថិជនធ្វើការបែងចែកការបង់ប្រាក់ជាដំណាក់កាលៗ។ នៅពេលដែលជាវនូវផ្ទះវីឡាមួយការបង់ប្រាក់អាចនឹងមានរយៈពេលចន្លោះពី ១០ ទៅ ១៨ ខែ។ ជាមួយនឹងអគារខុនដូវាអាចមានរយៈពេលរហូតដល់ ២៤ ខែ។

ជនបរទេសទាំងឡាយនឹងមានការលើកទឹកចិត្តបន្ថែមក្នុងការសម្រេចចិត្តទិញកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាមច្បាប់ស្តីពីម្ចាស់កម្មសិទ្ធិជាជនបរទេស (ឆ្នាំ ២០១០ )អនុញ្ញាតឲ្យជនបរទេសទាំងឡាយធ្វើការទិញនូវចំនួនកំណត់មួយនៃយូនីតទាំងឡាយនៃអគារខុនដូគឺរហូតដល់ ៧០ ភាគរយនៃយូនីតទាំងឡាយអាចនឹងត្រូវបានជាវដោយជនបរទេសដែលផ្តល់ឲ្យពួកគេនូវប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

តើដំណើរការនេះមានលក្ខណៈដូចម្តេច?

ដំណាក់កាលនៃការអភិវឌ្ឍដែលជាធម្មតាកិច្ចព្រមព្រៀងទាំងឡាយនៃគម្រោងការទិញទុកមុនអាចទទួលបាននូវការផ្តល់ជូនជាពិសេសដោយត្រូវបានហៅថាដំណាក់កាលមុនពេលសម្ពោធ។ ចំពោះអ្នកវិនិយោគក៏ស្ថិតនៅក្នុងដំណើរការបញ្ជាក់គម្រោងទទួលបានការអនុញ្ញាត និងធ្វើការប៉ាន់ប្រមាណនូវផលប៉ះពាល់បរិស្ថានផងដែរ។ យ៉ាងណាមិញទោះជានៅដំណាក់កាលដំបូងនេះក៏ដោយពូកគេត្រូវការថវិកាដើម្បីរុញច្រានគម្រោងឲ្យទៅមុខ។

ដោយហេតុថា ការជាវនៅចំណុចនេះរួមបញ្ចូលនូវការរង់ចាំពេលវេលាវែងឆ្ងាយសម្រាប់អចលនទ្រព្យដើម្បីឲ្យមានការសម្រេច និងវាមានហានិភ័យច្រើនជាងដំណាក់កាលបន្ទាប់ៗហើយជាធម្មតាពួកគេផ្តល់ជាគ្រឿងលើកទឹកចិត្តជាច្រើនទៅកាន់អតិថិជនដំបូងៗទាំងឡាយ។ បន្ថែមពីលើការបញ្ចុះតម្លៃទាំងនេះពួកគេប្រហែលជាផ្តល់នូវការធានានៃការបង្វិលប្រាក់ជួលទាំងឡាយនូវជម្រើសហិរញ្ញវត្ថុឱកាសផ្សេងៗក្នុងការទទួលបញ្ជាទិញនូវយូនីតដំបូងៗ និងការលើកទឹកចិត្តផ្សេងៗទៀត។

តាំងពីការផ្សព្វផ្សាយពីដំបូងៗរហូតមកដល់ពេលនេះតើលោក-អ្នកពេញចិត្តនូវអត្ថបទទាំងនេះមែនទេ? ខណៈពេលដែលការរំភើបនេះលេចជារូបរាងនៅក្នុងបរិយាកាសដែលមានលក្ខណៈប្រកួតប្រជែងមួយនេះដូចជាអ្វីដែលអ្នកមើលឃើញនៅក្នុងទីក្រុងភ្នំពេញនៅក្នុងការកើនឡើងនូវខុនដូ និងបុរីថ្មីៗនាពេលនេះវាកាន់តែមានលក្ខណៈងាយស្រួលក្នុងការធ្វើការសម្រេចចិត្តដោយមិនបានគិតទុកជាមុន។ នៅក្នុងគេហទំព័រ Realestate.com.kh យើងខ្ញុំតែងតែសង្កត់ធ្ងន់ថាលោក-អ្នកត្រូវធ្វើការស្រាវជ្រាវដើម្បីពិចារណាមុនពេលធ្វើការទិញគម្រោងទុកមុន។ ពួកយើងនៅទីនេះដើម្បីជួយជាគន្លឹះការបំភ្លឺផ្លូវសម្រាប់ការវិនិយោគរបស់លោក-អ្នកសូមចូលទៅក្នុងគេហទំព័រ www.realestate.com.kh/news ដើម្បីស្វែងយល់បន្ថែមនៅថ្ងៃនេះ៕  

ស្វែងរកគម្រោងការទិញទុកមុនបន្ថែមនៅលើ Realestate.com.kh!

  Footerjames  

Comments