+855 92 92 1000
Logo
កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦
Updated on: June 6, 2022, 5:05 p.m.
Published on: November 17, 2016, 6:42 a.m.
Events & Announcements
Realestate News

កម្មវិធីពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជាចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦


Horizontal-Ribbon-Advertorial

construction-expo

កិច្ចពិភាក្សា និងពិព័ណ៌ឧស្សាហកម្មសំណង់កម្ពុជានៅឆ្នាំ២០១៦នៅសល់តែប៉ុន្មានសប្ដាហ៏ទៀតតែប៉ុណ្ណោះ ហើយគេហទំព័រអចលនទ្រព្យ Realestate.com.kh មានមោទនភាពក្នុងការធ្វើជាដៃគូផ្សព្វផ្សាយក្នុងព្រឹត្តិការណ៏នេះ។ 

មានឧស្សាហកម្មជាច្រើនមកពីទូទាំងពិភពលោកនឹងប្រមូលគ្នាដើម្បីធ្វើផែនការពិភាក្សា ការសិក្សា និងភ្ជាប់ទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ ព្រឹត្តិការនេះផងដែរត្រូវបានចូលរួមដោយក្រុមហ៊ុនសំណង់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ និងក្រុមហ៊ុនធានារ៉ាប់រងដើម្បីបង្ហាញពីទំនាក់ទំនង និងសេវាកម្មក្នុងវិស័យនេះ។

ព្រឹត្តិការណ៏ដ៏ពិសេសមួយនេះត្រូវបានគាំទ្រដោយស្ថាប័នជាច្រើនដូចជា៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាវិស្វករកម្ពុជា ក្រុមប្រឹក្សាស្ថាបត្យករកម្ពុជា សហព័ន្ធសំណង់អាស៊ាន សមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក និងក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មផ្គត់ផ្គង់សំភារៈសំណង់ចិន -អាស៊ាន។

 សកម្មភាពផ្សេងៗ៖

កិច្ចពិភាក្សាឧស្សាហកម្មសំណង់កម្ពុជានឹងផ្ដល់នូវរបាយការណ៏ និងការថ្លែងសុន្ទរកថាពីភ្ញៀវកិត្តិយសសំខាន់ៗដូចជា៖ ប្រធានសមាគមអ្នកសាងសង់នៅកម្ពុជា អ្នកឧកញ្ញ៉ា ពុង ខៀវសែ     លោក Nattaphorn Bhromsuthi ប្រធានសហព័ន្ធសំណង់អាស៊ាន លោក Xu Ningning ជាប្រធានក្រុមប្រឹក្សាអាជីវកម្មចិន-អាស៊ាន លោក បណ្ឌិត តាន់ មុន្នីវ៉ាន់ ជាតំណាងរបស់អ្នកឧញ្ញ៉ា ម៉ុង ឬទ្ធី លោក Datuk Matthew Tee ជាអគ្គនាយករងសមាគមសហព័ន្ធសំណង់អន្តរជាតិនៃអាស៊ីប៉ាស៊ីហ្វិក លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  និងឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដីនគរូបីយកម្ម និងសំណង់។

កិច្ចប្រជុំពិភាក្សានេះនឹងពិនិត្យមើលទៅលើការស្នើសុំពីគណៈប្រិតិភូអមដំណើរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ។

ពិធីតំាងពិព័ណ៌នេះមានការធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុន Cambodian Investment Corporation, Tem Trading M & E Product Co. Ltd., UC Design Build Co. Ltd., KHI Brand, Meng Leng Eav Co. Ltd., Smart Dragons Group Co. Ltd., Camcona Trading (Cambodia) Co. Ltd., CCW Co. Ltd., and Omura Concrete Co. Ltd.

ហើយប្រាកដណាស់ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh និឹងធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៌មួយនេះទាំងស្រុង! យើងនឹងផ្ដល់ជូននូវទស្សនាវដ្ដីចុងក្រោយបំផុតរបស់យើង និងបង្ហាញនូវផលិតផល Virtual Reality Tour ដែលបង្ហាញអំពីសោភ័ណ្ឌភាពស្រស់ស្អាតនៃលំនៅដ្ឋានរបស់អ្នកតាមរយៈឧបករណ៍មួយនេះ!

អ្នកណាខ្លះដែលបានអញ្ជើញឱ្យចូលរួម?

អ្នកចូលរួមមានដូចជា៖ អ្នកអភិវឌ្ឍន៏ វិនិយោគិន អ្នកសាងសង់ អ្នកច្នៃម៉ូត អ្នកគ្រប់គ្រង អ្នកទិញ វិស្វករ ស្ថាបត្យករ អ្នកចែកចាយ និងសិស្សានុសិស្សជាច្រើននាក់ទៀតបានទទួលស្វាគមន៏ចូលរួមក្នុងពិធីតំាងពិព័ណ៌។ អ្នករៀបចំកម្មវិធីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ប្រព័ន្ធរៀបចំទឹក និងទុយយោ តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងពិព័ណ៌នេះផងដែរ។ អ្នកអភិវឌ្ឍន៏អចលនទ្រព្យភ្នាក់ងារអចលនទ្រព្យ ឈ្មួញកណ្ដាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបត្យករ អ្នកច្នៃម៉ូត ក្រុមហ៊ុន ធានារ៉ាប់រង និងវិស្វករក៏បានបង្ហាញក្នុងពិព័ណ៌នេះផងដែរ។

កម្មវិធីពិព័ណ៌នេះនិឹងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី ១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ៕
ស្វែងយល់ព័ត៌មានបន្ថែម និងចូលរួមចុះឈ្មោះនៅថ្ងៃនេះ!
borey-ads-580-x-90-khmer

Comments