ចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 2026
សន្ទុះនៃការវិនិយោគរបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ ២០២៦ ហើយវិនិយោគិនឆ្លាតវៃកំពុងសម្លឹងមើលកាន់តែវែងឆ្ងាយ ដើម្បីស្វែងរកឱកាសពិតប្រាកដក្នុងការវិនិយោគនៅក្នុងវិស័យ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
សន្ទុះនៃការវិនិយោគរបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ ២០២៦ ហើយវិនិយោគិនឆ្លាតវៃកំពុងសម្លឹងមើលកាន់តែវែងឆ្ងាយ ដើម្បីស្វែងរកឱកាសពិតប្រាកដក្នុងការវិនិយោគនៅក្នុងវិស័យ…
សន្ទុះនៃការវិនិយោគរបស់ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ ២០២៦ ហើយវិនិយោគិនឆ្លាតវៃកំពុងសម្លឹងមើលកាន់តែវែងឆ្ងាយ ដើម្បីស្វែងរកឱកាសពិតប្រាកដក្នុងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ភាគហ៊ុន មាស និងយុទ្ធសាស្ត្របង្កើតទ្រព្យសម្បត្តិផងដែរ។
ដើម្បីជួយវិនិយោគិនឱ្យដើរលើទីផ្សារនេះដោយទំនុកចិត្ត ក្រុមហ៊ុន Realestate.com.kh មានមោទនភាពក្នុងការនាំមកជូននូវកម្មវិធី Cambodia Investment Forum ឆ្នាំ 2026 ដែលជាកម្មវិធីដែលប្រមូលផ្តុំអ្នកជំនាញទីផ្សារ អ្នកអភិវឌ្ឍន៍ មេដឹកនាំអាជីវកម្ម និងអ្នកវិនិយោគដែលមានឆន្ទៈមកជួបជុំគ្នានៅក្រោមដំបូលតែមួយ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ៥:០០ ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
ប្រសិនបើអ្នកកំពុងគិតចង់ទិញអចលនទ្រព្យ បង្កើនប្រាក់សន្សំ បង្វែរផលប័ត្រវិនិយោគរបស់អ្នក ឬគ្រាន់តែចង់យល់ពីទិសដៅទីផ្សារកម្ពុជានាពេលខាងមុខ នេះគឺជាព្រឹត្តិការណ៍ដែលអ្នកមិនគួររំលង។
លក្ខណៈពិសេសចម្បងនៃវេទិកានេះគឺ "ការតាំងបង្ហាញអចលនទ្រព្យ" (Property Showcase) ដែលអ្នកចូលរួមអាចស្វែងយល់ពីគម្រោងឈានមុខគេ និងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាងគម្រោង។
គម្រោងលេចធ្លោរួមមាន៖
J-Tower 3
UC88
Time Square Projects
R&F City
G.A.T.O Tower
Kingston Royale
អ្នកទស្សនាអាចប្រៀបធៀបគម្រោងនីមួយៗផ្អែកលើ ទីតាំង របៀបរស់នៅ សក្តានុពលនៃផលចំណេញពីការជួល និងតម្លៃរយៈពេលវែង។ លើសពីនេះ អ្នកចូលរួមក៏អាចចូលទៅកាន់ស្តង់លក់បន្តផ្តាច់មុខរបស់ Realestate.com.kh ដែលមានជម្រើសអចលនទ្រព្យពិសេសៗ តម្លៃក្រោមទីផ្សារ នៅក្នុងតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ។
វគ្គសិក្ខាសាលារបស់កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ចំណេះដឹងវិនិយោគជាក់ស្តែង សម្រាប់ទាំងអ្នកចាប់ផ្តើមដំបូង និងអ្នកវិនិយោគដែលមានបទពិសោធន៍។
កម្មវិធីនឹងចាប់ផ្តើមជាមួយវគ្គសិក្ខាសាលាពេលព្រឹកដែកមានការចូលរួមដោយ កញ្ញា Vatey Mom និងមានការពិភាក្សាពិសេសដោយមានការចូលរួមពី លោកស្រី Kalyaney ដែលជាអ្នកបង្កើតមាតិកាដ៏លេចធ្លោ និងជាវាគ្មិនកិត្តិយស ពិភាក្សាគ្នាក្រោមប្រធានបទ
"ក្នុងនាមជា Gen Z តើអ្នកអាចចាប់ផ្តើមវិនិយោគនៅពេលនេះដោយរបៀបណា?"
វគ្គសិក្ខាសាលាពេលរសៀលនឹងផ្លាស់ប្តូរទៅកាន់យុទ្ធសាស្ត្រកម្រិតខ្ពស់ និងការរៀបចំផែនការទ្រព្យសម្បត្តិ ជាមួយវាគ្មិនរួមមាន៖
វគ្គពិសេសបំផុតនៃវេទិកានេះ នឹងឆ្លើយនូវសំណួរដែលវិនិយោគិនគ្រប់រូបចង់ដឹង៖
"ប្រសិនបើអ្នកមានថវិកា ៥០០,០០០ ដុល្លារនៅថ្ងៃនេះ តើអ្នកនឹងវិនិយោគទៅលើវិស័យអ្វីខ្លះ?"
សម្របសម្រួលដោយ លោកស្រី Sarvinoz Nuritdinova នាយិកាប្រតិបត្តិនៃក្រុមហ៊ុន B2B Asia News ការពិភាក្សានេះនឹងបង្ហាញពីរការបែងចែកថវិកាទៅក្នុងការវិនិយោគទៅល់វិស័យផ្សេងៗ។ រង់ចាំស្តាប់នូវយុទ្ធសាស្ត្រពិតៗ ទស្សនៈខុសៗគ្នា និងមេរៀនជាក់ស្តែងដែលអ្នកអាចយកទៅអនុវត្តបាន!
ទីផ្សារកម្ពុជាកំពុងវិវត្តយ៉ាងឆាប់រហ័ស។ វិនិយោគិនដែលទទួលបានព័ត៌មានមុន តែងតែមានឱកាសមុនគេ។ វេទិកាវិនិយោគកម្ពុជាឆ្នាំ ២០២៦ ផ្តល់ឱកាសឱ្យអ្នកចូលរួមអាច៖
យល់ដឹងពីស្ថានភាពទីផ្សារបច្ចុប្បន្ន
ស្វែងយល់ពីគម្រោងអចលនទ្រព្យដែលទើបបើកសម្ពោធថ្មីៗ
រៀនសូត្រពីអ្នកជំនាញវិជ្ជាជីវៈ
បង្កើតបណ្តាញទំនាក់ទំនងក្នុងវិស័យវិនិយោគ
ទទួលបានគំនិតសម្រាប់ការបង្កើនទ្រព្យសម្បត្តិក្នុងប្រទេសកម្ពុជា
កុំរំលងឱកាសនេះ និងចុះឈ្មោះឱ្យបានឆាប់ ដើម្បីចូលរួមក្នុងការពិភាក្សាដែលកំណត់អនាគតវិនិយោគរបស់លោកអ្នក។
កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦
ម៉ោង៖ ១០:០០ ព្រឹក - ៥:០០ ល្ងាច
ទីតាំង៖ សណ្ឋាគារ Hyatt Regency ភ្នំពេញ
ការចូលរួម៖ ឥតគិតថ្លៃទាំងស្រុង (តម្រូវឱ្យចុះឈ្មោះជាមុន)
ចុះឈ្មោះនៅទីនេះ៖ https://event.agentconnectkh.com/
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›