+855 92 92 1000
Logo
CDC ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង ១២លានដុល្លារ នៅដើមខែវិច្ចិកានេះ
Updated on: June 5, 2022, 9:45 p.m.
Published on: November 7, 2019, 3:47 a.m.

CDC ទើបអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង ១២លានដុល្លារ នៅដើមខែវិច្ចិកានេះ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ ទៀត មានទុនវិនិយោគសរុបជិត ១២ លានដុល្លារអាមេរិក ដែលអាចផ្តល់ឱកាសការងារថ្មីជាច្រើពាន់កន្លែងជូនប្រជាពលរដ្ឋ។ 

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែបានចុះផ្សាយកាលពីថ្ងៃទី៥ ខែ វិច្ចិកា ​ ឱ្យដឹងថា  សម្រាប់ខែវិច្ចិការ ឆ្នាំ២០១៩ ដោយយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន EHM EASYHOME MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ និងប្រអប់ដាក់ឥវ៉ាន់ (ពីក្រណាត់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៤៩៧ នាក់។

២៖ ក្រុមហ៊ុន YNTEX CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩១៩នាក់៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments