រំលងទៅមាតិកា
ព័ត៌មាន

ក្រុមហ៊ុនចិន២ បោះទុន​ជិត​៦០០​លាន​ដុល្លារ​អាមេរិក វិនិយោគ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ

កាលពីថ្មីៗកន្លងទៅនេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈ កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពឱ្យក្រុមហ៊ុន​ចិនចំនួន​២ក្រុមហ៊ុនសាងសង់​ សណ្ឋាគារ​ថ្នាក់​…

21 កុម្ភៈ 2019Updated 31 ឧសភា 2022អាន 1 នាទី21,645 អ្នកអានចែករំលែកFacebookLinkedInXEmail

កាលពីថ្មីៗកន្លងទៅនេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពឱ្យក្រុមហ៊ុន​ចិនចំនួន​២ក្រុមហ៊ុនសាងសង់​ សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥នៅ​ខេត្តកោះកុង និង​ព្រះសីហនុ​។ ក្រុមហ៊ុន​ទាំង​២​នេះមាន​ទុនវិនិយោគ​ជិត៦០០​លាន​ដុល្លារ​អាមេរិកជាមួយនឹង​ផ្តល់ឱកាស​ការងារ​ជាង​៦​ពាន់​កន្លែង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ CDC បានបង្ហោះ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០១៩​ កាលពីម្សិលមិញនេះ ។​

អានបន្ថែមអំពី៖ ស្វែងយល់អំពីការឆបោកលើការលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ

​បើតាម CDC ក្រុមហ៊ុន​ចិន​ទាំងពីរ​នោះមាន​៖

១- ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម, តារាងវាយកូនគោល, បឹងហ្គាឡូ, ផ្ទះវីឡា, រមណីយដ្ឋានទេសចរណ៍, សួនកំសាន្ត, ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគ ស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង ជាមួយទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥,១៥០កន្លែង ។

២- ក្រុមហ៊ុន “NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨.៤លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ២​,៥៩៨កន្លែង ។

គួរបញ្ជាក់ផងដែរថា ពាក្យថា “TEMI” ជាអក្សរកាត់មកពីពាក្យថា​ទេសចរណ៍ (T-Tourism) ​អេកូឡូស៊ី​(E-Ecological) ស​មុ​ទ្រ (M-Marine) និងអន្តរជាតិ​(I-International) ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុន “UNION CITY DEVELOPMENT GROUP CO.,LTD.” ស្ថិតនៅលើ​ផ្ទៃដី ​២៥០០​ហិច​តានៅ​ខេត្តកោះកុងជាមួយនឹងទំហំ ​វិនិយោគ​បន្ថែម​ ១,៩០០​លាន​ដុល្លារ​ ។ ហើយ​ទីក្រុង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​៣០​ម៉ឺន​នាក់​។ នេះ​បើតាមការលើកឡើងរបស់ កញ្ញា Lin Wang នាយក​ទីផ្សារ​ក្រុមហ៊ុន​នេះ​ក្នុង​ពិធី​បង្ហាញ ​គម្រោង​សាងសង់​ទីក្រុង កាលពី​ថ្ងៃទី​១០ មករា ​កន្លងទៅ ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍ និងអចលនទ្រព្យសម្រាប់ជួល ឬលក់នៅក្នុងខេត្តព្រះសីហនុសូមចូលទៅកាន់ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា