រំលងទៅមាតិកា
ព័ត៌មាន / Realestate News

ទស្សនៈកិច្ចសិក្សាក្រៅប្រទេស៖ សហការរវាងសមាគមន៍អ្នកសាងសង់កម្ពុជា និងក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ដោយបានទទួលអនុសាសន៍ដ៏ខ្ពងខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញតិឲ្យសមាគមអ្នកសាងសង់កម្ពុជាធ្វើការសហការជាមួយក្រសួង រៀបចំដែ…

16 កុម្ភៈ 2017Updated 6 មិថុនា 2022អាន 1 នាទី19,584 អ្នកអានចែករំលែកFacebookLinkedInXEmail

construction

ដោយបានទទួលអនុសាសន៍ដ៏ខ្ពងខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញតិឲ្យសមាគមអ្នកសាងសង់កម្ពុជាធ្វើការសហការជាមួយក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បង្កើតជាដំណើរ ទស្សនកិច្ចកម្មសិក្សាក្នុងតំបន់ ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍តាមបណ្តា ប្រទេសជិតខាង មានប្រទេសថៃ និងប្រទេសវៀតណាម សិក្សាស្វែងយល់ពីរបៀបរបបអំពីនៃការរៀបចំសណ្តាប់ធ្នាប់ កម្មករ និងការដ្ឋានសំណង់ឲ្យបានល្អ និងធានាសុវត្ថិភាពតាមស្តង់ដារត្រឹមត្រូវ។។ ក្នុងគោលបំណងសិក្សាពីបទពិ- សោធន៍ថ្មី និងបង្កើនគុណភាពសាងសង់សម្រាប់ទីផ្សារប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះមានគោលបំណងដូចខាងក្រោម៖

១. ជាដំណើរទស្សនកិច្ចសិក្សាតាមរយៈរថយន្តក្រុង ដែលមានការចូលរួមពីអ្នកគ្រប់គ្រង អ្នកត្រួតពិនិត្យការដ្ឋាន វិស្វករ អ្នកគូរប្លង់របស់ក្រុមហ៊ុន និងក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជា។ ដើម្បីសង្កេតមើល និងត្រួតពិនិត្យ បច្ចេកវិទ្យាថ្មីៗ និងការ គ្រប់គ្រងការដ្ឋានសំណង់តាមខេត្តនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសថៃ។

២. ដើម្បីទទួលបានបទពិសោធន៍ និងការផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីវិស័យសំណង់រវាងស្ថាប័នឯកជន  និង ស្ថាប័នរដ្ឋ  រវាងកម្ពុជា និងប្រទេសជិតខាង ដោយរៀបចំឲ្យមានកិច្ចប្រជុំរៀងរាល់ ៣ ខែម្តង។

សមាជិកដែលចូលរួមអាចលើកយកប្រធានផ្សេងៗ ឫបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងបច្ចេកទេសសំណង់ ចំណេះដឹង នៃបច្ចេកវិទ្យាថ្មីៗ ឫបទពិសោធន៍របស់ក្រុមហ៊ុននីមួយៗ  មកចែករំលែក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យ សំណង់របស់ កម្ពុជាឲ្យកាន់តែរីកចម្រើនឡើង និងមាននិរន្តរភាពនៅពេលអនាគត។ ហើយនេះក៏ជាគុណសម្បត្តិសម្រាប់អ្នកដែល កំពុងធ្វើការជាមួយវិស័យសាងសង់មូយនេះ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍សូមទាក់ទងលោក វុត្ថាថ្ងៃនេះ តាមរយៈលេខទូរស័ព្ទៈ  (855) 60 888 944 | 10 94 76 40  ឬ អ៊ីម៉ែល: vuthatim01@gmail.com

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា