+855 92 92 1000
Logo
ច្បាប់៖ ស្វែងយល់ពីការស្នើសុំលិខិតអនុញ្ញាតសាងសង់់
Updated on: June 7, 2022, 7:08 a.m.
Published on: September 2, 2019, 7:00 a.m.

ច្បាប់៖ ស្វែងយល់ពីការស្នើសុំលិខិតអនុញ្ញាតសាងសង់់


បច្ចុប្បន្ននេះវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យមានកំណើននៃការសាងសង់យ៉ាងមាមារញឹកនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមតំបន់សក្តានុពលសំខាន់ៗ ទីក្រុងធំៗ និងតំបន់រីកចម្រើនថ្មី រាប់ចាប់ពីទីប្រជុំជនដល់ទីក្រុង។ 

ទទឹមនឹងពេលរីកចម្រើន ភាពសកម្មនៃមួយចំនួនក៏បានកំពុងកើតឡើងនៅក្នុងដំណើរផ្លូវច្បាប់ ពាក់ព័ន្ធនឹងការស្នើសុំការអនុញ្ញាតសាងសង់ពីអជ្ញាធរ។ នេះមានន័យថាសំណង់មួយចំនួនត្រូវបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ 

ដើម្បីទទួលបានច្បាប់អនុញ្ញាត ម្ចាស់គម្រោង ឬអ្ន​កតំណាង​ស្របច្បាប់រ​បស់ម្ចាស់​គម្រោង​ត្រូវដាក់ស្នើសុំសិទ្ធិសាងសង់ ឬលិខិតអនុញ្ញាតសាងសង់ពីពីអជ្ញាធរមូលដ្ឋាន ឬក្រសួងពាក់ព័ន្ធ។ 

ខាងក្រោមនេះជាការណែនាំមួយចំនួនពាក់ព័ន្ធនឹងការស្នើសុំលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា។ 

តើសំណង់បែបណាខ្លះ ដែលត្រូវសុំការអនុញ្ញាតសាងសង់?

យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ របស់​រាជរដ្ឋាភិបាល​នៃព្រះ រាជាណា​ចក្រកម្ពុជា ចុះថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់​ដែលតម្រូវ​ឱ្យមា​នលិខិតអនុញ្ញាត​សាង​សង់ ជាមុនគឺរាល់ការសាងសង់ថ្មី ឬសាង​សង់ឡើ​ងវិញលើអគារដែលមានស្រាប់នៅក្នុង​ទីក្រុង និងទី​ប្រជុំជន។

​ឯកសារ​ចាំបាច់​សម្រាប់​ការស្នើសុំ​ការអនុញ្ញាតសាងសង់

យោងតាមមាត្រា៩ នៃ​អ​នុក្រឹត្យ ស្ដីពី​លិខិត​អ​នុញ្ញាត​សាងសង់ ដើម្បីអាចស្នើសុំការអនុញ្ញាតបាន ម្ចាស់អចលនទ្រព្យត្រូវភ្ជា់ប់មកជាមួយនឹងឯកសារដូចខាងក្រោម៖ 

  • វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬប័ណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​ប្រើប្រាស់​អចលនវត្ថុ ឬលិខិត​កាន់កា​ប់ដីជាបណ្ដោះ​អាសន្ន

  • សលាកបត្រ​ដីឡូតិ៍ និងប្លង់​ទីតាំង​អគារ​នៅក្នុ​ង​ដីឡូតិ៍

  • ប្លង់ និង​គម្រោង​ស្ថាបត្យកម្ម វិស្វកម្ម

  • អត្តសញ្ញាណប័ណ្ណ​សម្គាល់ជា​ជនជាតិខ្មែរ​របស់អ្នក​ស្នើសុំ

  • ពាក្យសុំលិខិតអនុញ្ញាត​សាងសង់​ដោយ​មា​នហត្ថលេខា​របស់ម្ចា​ស់ដី និងអ្នក​ធ្វើគម្រោង។ (សំណុំ​លិខិត​ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវធ្វើ​ឡើង​ជាភាសាខ្មែរ ហើយ​​អត្ថបទ​​ជាភាសា​​អង់គ្លេស និងភាសា​បារាំងអា​ចផ្ដល់ភ្ជាប់​ជាមួយនឹ​ងលិខិត​នេះ​បាន)។ 

តើលិខិតអនុញ្ញាតសាងសង់មានប៉ុន្មានប្រភេទ? 

លិខិត​អនុញ្ញា​តសាងសង់ត្រូវបានកំណត់​ចំនួន ៣ ថ្នាក់ផ្សេងគ្នា ទៅតាមទំហំនៃការសាងសង់ គម្រោងនីមួយៗ។

  • ទី១ គឺថ្នា​ក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែល​មានផ្ទៃក្រឡា​កម្រាល​សំណង់​សរុបតូច​ជាង ឬស្មើ ៥០០​ ម៉ែត្រការ៉េ។ 

  • ទី២ គឺ​ថ្នាក់រា​ជធានី ខេ​ត្ត ចំពោះ​សំណង់​ដែលមានផ្ទៃ​ក្រឡាក​ម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣,០០០ ម៉ែត្រការ៉េ​។ 

  • ទី៣ គឺ​គម្រោង​សាងសង់​ណាដែលមា​នផ្ទៃក្រឡាកម្រាលសំ​ណង់ធំ​ជាង ៣,០០០ ម៉ែត្រកា​រ៉េ ត្រូវមកសុំការអនុញ្ញាត​សាងសង់​នៅក្រសួង​រៀបចំដែន​ដី នគរូបនី​យកម្ម និង​សំណង់​ផ្ទាល់​តែម្តង។

រយៈពេលនៃការស្នើសុំ

បើយោងតាម​អនុក្រឹត្យ​ខាងលើ​នេះដដែល រយៈ​ពេល​សម្រាប់ពិនិត្យសំ​ណុំ​លិខិតអ​នុញ្ញាត​សាងសង់ ត្រូវបា​នកំណ​ត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះគិតចា​ប់ពីថ្ងៃ ដែលរាល់​លិខិ​តស្នាម ភ្ជាប់ជា​មួយនឹ​ង​ពាក្យ​សុំលិ​ខិត អនុញ្ញាត​សាងស​ង់បាន​បំពេញស​ព្វគ្រប់។ 

នៅចុង​រយៈពេល​កំណត់នេះ អ្ន​ក​ស្នើសុំនឹង​ទទួលបាន​ដំណឹង​អំពី​សេចក្ដីស​ម្រេច​ជាលាយ​លក្ខអក្សរ ស្ដីពី​ការអនុ​ញ្ញាត ការមិន​អនុញ្ញាត ឬកា​រអនុញ្ញាត​ដែរ តែស្នើ​សុំ​ឱ្យកែ​សម្រួល​បន្ថែម។

យោងទៅតាមប្រកាស​អន្តរ​ក្រសួង​រវាង ​ក្រសួងសេ​ដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦។​

តើត្រូវចំណាយថ្លៃសេវាកម្មប៉ុន្មាន? 

ការបង់​ថ្លៃក្នុងការស្នើ​សុំគឺ​គិតទៅ​លើទំហំផ្ទៃក្រឡា និងប្រភេទ​គម្រោង​សាងស​ង់នោះ។

ឧទាហរណ៍៖ សម្រាប់​គម្រោង​សំណង់លំនៅដ្ឋាន ដែលមា​នផ្ទៃក្រឡាសា​ងសង់​ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោ​ហ៊ុយ​សេវា​គឺប្រែប្រួលទៅ​តាម​ប្រភេទផ្ទះ​ដូចជា ភូមិគ្រឹះត្រូ​វបង់សេ​វាចន្លោះពី ៦ សែន​រៀល ដល់ ១.៨ ​លានរៀល។ សម្រាប់​ផ្ទះល្វែង​ ថ្លៃសេវា​ចន្លោះ​ពី ៤ សែ​នរៀល ដល់ ១,២ លានរៀល និង​សម្រាប់ផ្ទះ​ថ្មក្រោមឈើ​លើមា​ន​តម្លៃចន្លោះពី ១៤ ​ម៉ឺនរៀល ទៅ ២២ម៉ឺ​នរៀល។

តើមានបញ្ហាអ្វីកើតឡើង បើសាងសង់ដោយមិនសុំការអនុញ្ញាត? 

រាល់​សំណង់​ដែលសាងសង់​ដោយគ្មាន​លិខិ​តអនុញ្ញាត សំណង់នោះនឹងនឹងត្រូ​វចាត់ទុក​ជាសំណង់ ខុសច្បាប់ (បទល្មើស) ហើយការដ្ឋាន​សាងសង់នឹ​ងត្រូវបា​នប​ញ្ឈប់ជាបន្ទាន់។

លើសពីនេះ បុគ្គលរំលោភច្បាប់ប្រឈមមុខនឹងផ្លូវច្បាប់ ហើយឧបករណ៍​ទាំងអស់​នៅក្នុង ការដ្ឋាននឹងត្រូ​វបានរឹ​បអូស។ នេះបើយោង​តាម​មាត្រា​២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពី​លិខិត​អនុញ្ញាត​សាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និង​យោងតាម ប្រកាស​អន្តរក្រ​សួងស្ដីពី នីតិវិធី​និង​បែបបទនៃ​ការធ្វើអធិការ​កិច្ច​សំណង់លេខ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។ 

តើក្នុងលក្ខខណ្ឌណាខ្លះ ដែលពុំចាំបាច់ស្នើសុំលិខិតសាងសង់ដែរទេ?

ពិតណាស់គឺមាន! សំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​ដែលស្ថិត​នៅទីជនបទ ឬតំបន់ឆ្ងាយ​ពីផ្លូវជាតិ ឆ្ងាយពីផ្លូវដែក និងឆ្ងាយពី​តំបន់រមណីយដ្ឋាន​ទេសចរណ៍ តំបន់បេតិក​ភណ្ឌជាតិ ឬតំបន់អភិរក្សជាដើម គឺមិនតម្រូវឲ្យ​មានលិខិតអនុញ្ញាត​សាងសង់​នោះឡើយ៕

ប្រភព Fresh News

ស្វែងយល់ពីច្បាប់ក្នុងវិស័យអចលនទ្រព្យ ឬចង់ទិញអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

 

Comments