+855 92 92 1000
Logo
ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:45 a.m.
Events & Announcements
Realestate News

ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ


ក្រុមហ៊ុន Digital Classifieds Group (DCG) រីករាយក្នុងការប្រកាសដំណឹងពីការទទួលបានភាគហ៊ុនពីគេហទំព័រ  www.Yula.la ដែលជាគេហទំព័រឈានមុខគេនៅក្នុងប្រទេសឡាវ។​

គេហទំព័រwww.Yula.la បានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១២ ដោយលោក Christophe Eyquem ជាជនជាតិបារាំង និងប្រពន្ធរបស់គាត់គឺអ្នកស្រី Kimthong Luangvilay ដែលជាជនជាតិឡាវ។ គេហទំព័រនេះបានរីកចម្រើនឡើងនៅក្នុងប្រទេសឡាវ ហើយទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ការទិញទំនិញតាមប្រព័ន្ធអនឡាក្នុងប្រទេស ហើយក៏ជាគេហទំព័រ ដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងទីផ្សារទិញលក់តាមប្រព័ន្ធអនឡាញ។ គេហទំព័រនេះប្រមូលផ្តុំយ៉ាងច្រើននូវផលិតផលផ្សេងៗគ្នាដូចជា៖ អចលនទ្រព្យ រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលទូទៅជាច្រើនដែលបានកំពុងដាក់លក់តាមអនឡាញក្នុងប្រទេសឡាវ។

ក្រុមហ៊ុន DCG ទទួលបានភាគហ៊ុនភាគច្រើនពីគេហទំព័រ Yula.la នៅក្នុងខែមិនាឆ្នាំ២០១៧ខណៈដែលស្ថាបនិក លោក Eyquem និងលោកស្រី Luangvilay បានរក្សាទុកតែភាគហ៊ុនមួយចំណែកតូចប៉ុណ្ណោះនៃគេហទំព័រ Yula.la ហើយនឹងនៅតែបន្តចូលរួមធ្វើការងារជាមួយនឹងចំណេះដឹងផ្នែកទីផ្សារ និងបច្ចេកទេសចំពោះអាជីវកម្មមួយនេះ។

លោក Mathew Care នាយកប្រត្តិបត្តិ និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន DCG Group បានបញ្ជាក់ថាប្រទេសឡាវគឺជាទីផ្សារថ្មីដ៏ល្ពបំផុតសម្រាប់យើង ដោយសារមានកំណើនអត្រាជ្រៀត ចូលនៃអ៊ីនធើណិតយ៉ាងឆាប់រហ័ស កំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ថេរ និងស្ថិតនៅជិតគ្នាជាមួយប្រទេសកម្ពុជា ហើយជាទីផ្សារថ្មីមួយផ្សេងទៀតដែលជម្រុញនិងពង្រីកខ្លួនឲ្យកាន់តែខ្លាំងក្លាក្នុងទីផ្សារអនឡាញ។

លោក Mathew បានបន្តថា “លើសពីនេះទៅទៀតយើងពិតជាមានភាពរីករាយបំផុតក្នុងការសហការដៃគូថ្មីជាមួយលោក Christophe និងអ្នកស្រី Kimthong ក្នុងការអភិវឌ្ឍន៍ឲ្យគេហទំព័រ Yula.la កាន់តែរីកចម្រើនទៅមុខ។ ជាមួយនឹងការធ្វើការងារក្នុងទីផ្សារមួយនេះ យើងយល់យ៉ាងច្បាស់ពីគុណសម្បត្តិជាយុទ្ធសាស្ត្រនៃការធ្វើការងារយ៉ាងជិតស្និទជាមួយនឹងដៃគូនៅក្នុង ស្រុក។”

លោក Eyquem ដែលជាសហស្ថាបនិកនៃគេហទំព័រ  Yula.la បាននិយាយថា “ខ្ញុំមានភាពរីករាយក្នុងការចូលរួមជាមួយនឹងក្រុមហ៊ុនដ៏មានសក្តានុពលដូចជាក្រុមហ៊ុនDCG ហើយខ្ញុំគិតថាខ្ញុំបានរកបានដៃគូដ៏ត្រឹមត្រូវមួយជាមួយនឹងបុគ្គលដែលមាន បទពិសោធន៍ហើយគាត់ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកគ្រប់គ្រង។ ការធ្វើការងារជាមួយនាយកគ្រប់គ្រងដូចជា លោក Tim White ដែលជាអតីតនាយកប្រតិបត្តិនៃគេហទំព័រអចលនទ្រព្យឈានមុខគេនៅប្រទេសអូស្ត្រាលី www.allhomes.com.au គឺជាការរំពឹងទុកដ៏មានភាពរីករាយបំផុត។

លោក Eyquem បន្ថែមថា “ ខ្លួនខ្ញុំផ្ទាល់ និងប្រពន្ធរប​ស់ខ្ញុំបានបង្កើតគេហទំព័រ Yula.la ដើម្បីផ្តល់ជូនសេវាកម្មរហ័សងាយស្រួល និងវិធីសាមញ្ញសម្រាប់ប្រជាជនក្នុងប្រទេសឡាវក្នុងការទិញ​ និងលក់តាមប្រព័ន្ធអនឡាញ។​ចាប់តាំងពីដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១២មក យើងមើលឃើញថាមានកំណើនឡើងសន្សឹមៗនៃអ្នកចូលមើល និងអ្នកប្រើប្រាស់ហើយយើងតែងតែចង់ឃើញគេហទំព័រ Yula.la រីកធំធាត់បន្តទៅមុខទៀត។ ខ្ញុំមានទំនុកចិត្តថាបទពិសោធន៍ និងការផ្គត់ផ្គង់ផ្នែកដើមទុនរបស់ក្រុមហ៊ុន DCG នឹងជួយដល់គេហទំព័រ Yula.la ក្នុងការបោះជំហាន និងរក្សាភាពនាំមុខគេនៅក្នុងទីផ្សារអនឡាញប្រទេសឡាវ”។

លោក James Whitehead ជនជាតិនូវែលហ្សេឡង់ដែលបច្ចុប្បន្នជានាយកផ្នែកអត្ថបទនៃក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជារបស់ DCG Group នឹងធ្វើការដោយផ្ទាល់ទៅលើប្រតិបត្តិការការងាររបស់ គេហទំព័រ Yula.la ក្នុងប្រទេសឡាវដោយធ្វើការពីភ្នំពេញ ទៅទីក្រុងវៀងច័ន្ទនៅក្នុងឆ្នាំ២០១៧។

ក្រុមហ៊ុន Digital Classifieds Group (DCG) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលីជាមួយនឹងបទពិសោធន៍ដ៏ច្រើនជាមួយគេហទំព័រអនឡាញឈានមុខគេ និងរីកចម្រើនឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកប្រើប្រាស់ជាង៣០​លាននាក់ក្នុងមួយឆ្នាំៗ ទាំងនៅក្នុងគេហទំព័រទូទៅ និងគេហទំព័រអចលនទ្រព្យ។

ស្វែងរកព័ត៌មានអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!

borey-ads-580-x-90-khmer

Comments