រំលងទៅមាតិកា
ព័ត៌មាន / Events & Announcements

វេទិកាគ្រប់គ្រងធនធានលើកទី១នៅកម្ពុជា និងមានវត្តមាននៅខែកុម្ភៈនេះ

ស្ថាបនាធនធាន ( Wealth Building ) គឺជាវេទិកាលើកដំបូងបង្អស់ដែលមាននៅកម្ពុជាស្តីអំពីការគ្រប់គ្រងធនធានដែលត្រៀមនឹងរៀបចំឡើងក្នុងថ្ងៃទី ១៦-១៧ កុម្ភៈ ២០១៧ នាពេលខាងមុខនេះនៅសណ្ឋាគាសុខាភ្នំពេញ…

16 កុម្ភៈ 2017Updated 6 មិថុនា 2022អាន 1 នាទី20,581 អ្នកអានចែករំលែកFacebookLinkedInXEmail
ស្ថាបនាធនធាន ( Wealth Building ) គឺជាវេទិកាលើកដំបូងបង្អស់ដែលមាននៅកម្ពុជាស្តីអំពីការគ្រប់គ្រងធនធានដែលត្រៀមនឹងរៀបចំឡើងក្នុងថ្ងៃទី ១៦-១៧ កុម្ភៈ ២០១៧ នាពេលខាងមុខនេះនៅសណ្ឋាគាសុខាភ្នំពេញ ។

ស្ថាបនាធនធាន (Wealth Building) គឺជាព្រឹត្តិការណ៍ដែលមាន៣ពិព័រណ៍បញ្ចូលគ្នារួមមាន៖ វេទិកាគ្រប់គ្រងទ្រព្យសម្បត្តិ ពិព័រណ៍ទីផ្សារនិងពិព័រណ៍Startup។ គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីបង្កើតវេទិកាអប់រំមួយស្តីពីហិរញ្ញវត្ថុសម្រាប់សាធារណៈជនការបង្ហាញផលិតផល និងសេវាកម្ម Marketing ក៏ដូចជាសម្រាប់ម្ចាស់អាជីវកម្ម Startup ជួបនឹងដៃគូពាណិជ្ជកម្ម និងវិនិយោគិនផងដែរ។

កញ្ញា ដែក ដារី ជាអ្នកបង្កើតកម្មវិធីនេះឡើងបានមានប្រសាសន៏ថានៅកម្ពុជាមានការកើនឡើងនូវស្ថាប័ណក្រុមហ៊ុនជាច្រើន ដោយទាក់ទងអំពីហិរញ្ញវត្ថុនិងសេវាកម្មផ្សេងៗ ប៉ុន្តែការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ដោយធ្វើអោយពួកគេតែងតែពឹងពាក់លើអ្នកដទៃចំនែកផ្នែកទីផ្សារក៏មិនខុសគ្នាប៉ុន្មានដែរ ដូច្នេះហើយទើបយើងបានបង្កើតកម្មវិធីនេះដើម្បីប្រមូលផ្តុំបណ្តាក្រុមហ៊ុននានាមកចូលរួមបង្ហាញពីផលិតផល និងសេវាកម្មក្នុងឧស្សាហកម្មរបស់ខ្លួននៅក្នុងកម្មវិធីតែមួយតែម្តង។ ស្របពេលជាមួយគ្នានេះដែរយើងឃើញមានការកើនឡើងនូវអ្នកដែលទើបបង្កើតជំនួញថ្មីៗ ហើយយើងក៏ជ្រើសរើសបានជាង ២០ក្រុមហ៊ុនដែលទើបតែបង្កើតក្នុងឆ្នាំ២០១៦ ដោយយើងបានផ្តល់ជាស្តង់ឥតគិតថ្លៃសម្រាប់អោយពួកគេតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួនទៅកាន់អ្នកវិនិយោគិននិងអតិថិជន។ ពួកយើងពិតជារំភើបដែលបានឃើញ Startup Fair នៅកម្ពុជា ហើយក៏មានកាគាំទ្រពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធីដូចជា៖ Metfone , Phillip Bank Plc , Canadia Bank and Sovannaphum Life Insurance ។

លើសពីនេះទៀតវគ្គសិក្ខាសាលាត្រូវបានចែកជា8វគ្គរៀបចំឡើងដើម្បីចែករំលែកការយល់ដឹងពីសំណាក់វាគ្មិនដែលមានបទពិសោធន៏ក្នុងជីវិតការងារប្រចាំថ្ងៃផ្សេងៗគ្នានឹងឱកាសដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកទៅកាន់ទស្សនិកជនដែលជាបុគ្គលិកក្រុមហ៊ុននិងសិស្សានុសិស្សដែលគួរតែចូលរូម។ ហើយដើម្បីបង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់នៅក្នុងចំណោមភាគីពាក់ព័ន្ធក្នុងអំឡុងវគ្គសំណួរ និងចម្លើយ។

សូមចូលទៅ Link ខាងក្រោមដើម្បីធើ្វការចុះឈ្មោះ : : www.wealthbuildingcambodia.com ទំនាក់ទំនងទិញសំបុត្រ សូមទូរស័ព្ទមកកាន់ 023 694 4444 / 071 3333 208 តម្លៃសំបុត្រចូលរួមសិក្ខាសាលា សម្រាប់អ្នកធ្វើការ 25$ សម្រាប់សិស្សានុសិស្ស15$ ទិញចាប់ពី៣សំបុត្រឡើងទៅនឹងមានការបញ្ចុះតម្លៃពិសេស ។

borey-ads-580-x-90-khmer
អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា