+855 92 92 1000
Logo
បារាំងកំពុងសិក្សាពីលទ្ធភាពផលិតអគ្គីសនីដើរដោយថាមពលខ្យល់នៅភ្នំបូកគោ
Updated on: June 7, 2022, 6:57 a.m.
Published on: November 14, 2019, 4:13 a.m.

បារាំងកំពុងសិក្សាពីលទ្ធភាពផលិតអគ្គីសនីដើរដោយថាមពលខ្យល់នៅភ្នំបូកគោ


អត្ថបទព័ត៌មានតួប៊ីនថាពលអគ្គសនីដើរដោយថាមពលខ្យល់

ស្របពេលដែលតម្រូវការថាមពលអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាលំដាប់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដើរដោយខ្យល់របស់ប្រទេស បារាំង​បង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នេះមានឈ្មោះថា​ Blue​ Circle ​ មក​ពី​ប្រទេស​បារាំង​ ​ ដែល​មាន​ជំនាញ​ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​បាន​ចាប់អារម្មណ៍​ និង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ជា​ជម្រើស​ដំបូង​អាច​ដាក់​ទីតាំងនៅ​តំបន់​ភ្នំបូកគោ​ ខេត្តកំពត​ បន្ទាប់ពី​បាន​ធ្វើការ​សិក្សា​ពីទី​តាំង​រួច​ម្ដង​ហើយ​កាលពីដើម​ឆ្នាំ​។

Blue​ Circle​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មក​ពី​ប្រទេស​បារាំង​ ហើយ​ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​គាត់​ ធ្វើការ​សិក្សា​នៅក្នុង​ខេត្តកំពត​ គឺ​នៅ​បូកគោ​ ហើយនិង​ខេត្តមណ្ឌលគីរី​ ប៉ុន្តែ​ផ្អែក​តាម​ភាព​ជាក់ស្ដែង​នៅ​តំបន់​បូកគោ​មាន​សក្តា​នុ​ពល​ល្អ​ជាង​ ហើយ​ខាង​ក្រុមហ៊ុន​ អាច​នឹង​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ដែលអនុគ្រោះដល់ខេត្តកំពតក្នុងការប្រើប្រាស់។

បើតាមលោក​ វ៉ិចទ័រ​ ហ្សូ​ណាអគ្គនាយក​ថាមពល​ ក្រសួង​រ៉ែ​និង​ថាមពល​​ កាលពីពេលកន្លងមកបានឱ្យ​ដឹង​ថា​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​អាច​មានលទ្ធភាព​ក្នុង​ការផលិត​រហូតដល់​ប្រមាណ ៨០ មេ​ហ្គា​វ៉ា​ត នៅក្នុង​ជំហាន​ដំបូង​។

ក្រៅពីមានបំណងវិនិយោគលើវិស័យអគ្គិសនីហើយនោះ បារាំងតាមរយៈលោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​បានថ្លែងថា ក្រុមហ៊ុន​បារាំង​មាន​បំណង​វិនិយោគ​ផ្នែក​ទឹកស្អាត​នៅក្នុង​ខេត្តព្រះសីហនុ ដោយសារតែគម្រោងវិនិយោគកើនឡើងយ៉ាងគំហុកនៅ​ខេត្តព្រះសីហនុ ធ្វើឲ្យខេត្តមួយនេះ​ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ផងដែរ។

បើតាមក្រុមហ៊ុន Blue Circle បាននិយាយថាប្រទេសកម្ពុជាអាចបង្កើតថាមពលរហូតដល់ ៥០០ មេហ្កាវ៉ាត់ពីទួរប៊ីនខ្យល់ ដែលបច្ចុប្បន្នក្រុមហ៊ុននេះមានការវិនិយោគលើកសិដ្ឋានខ្យល់នៅក្នុងប្រទេសថៃ និងវៀតណាម។

គួររំលឹកថាកាលពីឆ្នាំ២០១៨ ប្រទេសកម្ពុជាបានប្រើប្រាស់ថាមពលចំនួន ២,៦៥០ មេហ្កាវ៉ាត់កើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ក្នុងនោះថាមពលអគ្គិសនីចំនួន ៤៤២ មេហ្គាវ៉ាត់ត្រូវបាននាំចូលពីប្រទេសថៃវៀតណាម និងឡាវក្នុងឆ្នាំ២០១៨ ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

ចុះឈ្មោះចូលរួមពានរង្វាន់អចលវត្ថុកម្ពុជាឆ្នាំ២០១៩

Comments