+855 92 92 1000
Logo
ក្រុមហ៊ុន​ HLH ពង្រីកការ​បោះជំហានផ្នែកកសិកម្ម ដោយកែលំអនៅលើដី 10.000 ហិកតាទៅជាឧទ្យានឧស្សាហកម្មមាត្រដ្ឋានកសិកម្មស្ដង់ដានៅប្រទេសកម្ពុជា
Updated on: June 7, 2022, 5:14 a.m.
Published on: May 10, 2016, 8:09 a.m.
Realestate News

ក្រុមហ៊ុន​ HLH ពង្រីកការ​បោះជំហានផ្នែកកសិកម្ម ដោយកែលំអនៅលើដី 10.000 ហិកតាទៅជាឧទ្យានឧស្សាហកម្មមាត្រដ្ឋានកសិកម្មស្ដង់ដានៅប្រទេសកម្ពុជា


ក្រុមហ៊ុន HLH ជាក្រុមហ៊ុនចុះបញ្ជីមូលបត្រ Mainboard SGX Groupដែលបានកែលំអដោយជោគជ័យនៅលើដីកសិដ្ឋាន 10.000ហិកតាដែលមានស្រាប់របស់ខ្លួននៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនៅក្នុងប្រទេសកម្ពុជាដើម្បីក្លាយជា ឧទ្យានឧស្សាហកម្មកសិកម្មពេញលេញមួយដោយគ្របដណ្តប់ដោយការដាំដុះនិងដំណើរការសង្វាក់ផលិតកម្មដំឡូងមី ។ វានឹងមានតំបន់ដែរទាក់ទាញនៅក្រុមវិនិយោគិនអន្តរជាតិដែលមានចំណាប់អារម្មណ៍នៅក្នុងការបង្កើតកសិដ្ឋាននៅក្នុងឧទ្យានថ្មីនេះ។ រោងចក្រផលិតម្សៅដំឡូងមីនៅតំបន់ថ្មីនោះត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន។ទន្ទឹមនឹងនេះដែរខ្សែសង្វាក់ផលិតកម្មម្សៅដំបូងមីរបស់ក្រុមហ៊ុននេះដែលត្រូវបានបញ្ចប់នៅក្នុងសប្តាហ៍ដំបូងនៃខែមេសាឆ្នាំ 2016 នឹងផលិតបាន 120 តោននៃម្សៅដំឡូងមីជារៀងរាល់ថ្ងៃចាប់ផ្តើមពីសប្តាហ៍នេះ ។ កម្រិតនៃការផលិតត្រូវបានរំពឹងថានឹងកើនឡើងប្រមាណជា 150 តោនក្នុងមួយថ្ងៃ ហើយនឹងផលិតជាម្សៅមីប្រហែល 35.000 តោនជារៀងរាល់ឆ្នាំនៅចុង ឆ្នាំនេះ។ ភាគច្រើននៃម្សៅដំឡូងមីទាំងនេះនឹងត្រូវបាននាំចេញទៅក្រៅប្រទេស។ តម្លៃទីផ្សារ បច្ចុប្បន្ននៃម្សៅដំឡូងមីគឺប្រហែល USD360 / តោន។
FIND OUT MORE - contact HLH Group now!
camfarm-hlh-group3 លោក DATO JOHNNY ONG ជាអនុប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន HLH Group បានមានប្រសាសន៍ថា ”ជាមួយនឹងឧទ្យានឧស្សាហកម្មកសិកម្ម 10.000 ហិកតា ថ្មីនេះយើងអាចបង្កើនផលិតកម្មរបស់យើងតាមរយៈការផ្គត់ផ្គង់ផលិតផលដំឡូងមី។ ជាមួយនឹងគ្នានោះដែរយើងកំពុងតែស្វែងរកនូវដៃគូរវិនិយោគទាំងនៅក្នុងតំបន់អាស៊ីនឹងតំបន់អឺរ៉ុបដើម្បីបង្កើននូវចំណងទាក់ទងនៅក្នុងវិស័យកសិកម្ម, ជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានដូចជា កំពង់ផែក្រុងព្រះសីហនុដើម្បីសំរួលនៅការនាំចេញនឹងនាំចូល, ឧបករណ៍កសិកម្ម និងរោងចក្រផលិតកម្ម, ទន្ទឹមនឹងនេះយើងអាចបង្កើននូវទិន្នផលនៃការដំដុះរបស់យើង ព្រមទាំងបង្កើនបរិមាណនិងគុណភាពនៃការផលិត”។ ក្រុមហ៊ុន HLH Agriculture (Cambodia) Co.,Ltd មានគម្រោងផ្តួចផ្តើមកម្មវិធីសម្រាប់ការចុះកិច្ចសន្យាធ្វើកសិកម្ម ដើម្បីបង្កើនការប្រកួតប្រជែងរបស់កសិករក្នុងប្រទេសកម្ពុជានិងនៅពេលជាមួយគ្នាផ្ដល់ឱកាសការងារថ្មីនៅក្នុងប្រទេសនេះ ដោយការបើកអោយប្រជាជនកម្ពុជាកាន់តែច្រើននឹងមានការងារធ្វើ នឹងក្លាយជាមនុស្សខ្លួនទីពឹងខ្លួននៅក្នុងការលូតលាស់ យ៉ាងឆាប់រហ័សក្នុងវិស័យឧស្សាហកម្មនិងកសិកម្ម។ camfarm-hlh-groupទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានដាក់បង្ហាញគំរោងថ្មីមួយសម្រាប់ការរួមបញ្ចូលគ្នានៃឧទ្យានឧស្សាហកម្មមាត្រដ្ឋានកសិកម្មស្ដង់ដាកែច្នៃអាហារមួយ ត្រូវបានដាក់ឈ្មោះ CAMFARM នៅលើផ្ទៃដី 400 ហិកតានៃដីកសិកម្មដែលទទួលបាននៅក្នុងឆ្នាំ 2008 វាត្រូវបានគេរំពឹងថានឹងបញ្ចប់គំរោងថ្មីនេះនៅឆ្នាំ 2017 ក្រុមហ៊ុននេះនឹងក្លាយជាប្រភពយ៉ាងសកម្មសម្រាប់វិនិយោគិនជាតិនឹងអន្តរជាតិនៅក្នុងឧស្សាហកម្មនឹងជាយុទ្ធសាស្រ្តអន្ដរជាតិសំរាប់ការកែច្នៃចំណីអាហារខ្លួននៅក្នុងឧទ្យាននេះ។
FIND OUT MORE - contact HLH Group now!
camfarm-hlh-group2 សង្វាក់ផលិតកម្មកសិកម្មដែលមានបទដ្ឋានស្តង់ដាតាមបែបសឹង្ហបុរីមានដូចជា:
  • រោងចក្រផលិតអាហារកំប៉ុង
  • រោងចក្រផលិតអាហារគ្រៀម
  • រោងចក្រផលិតបន្លែ និងផ្លែឈើ
  • រោងចក្រផលិតម្ហូបអាហារនិងភេសជ្ជៈ
  • រោងចក្រអង្ករ
  • រោងចក្រវាយនភ័ណ្ឌ
  • កសិដ្ឋានចិញ្ចឹមសត្វ
  • កសិដ្ឋានដាំដំនាំ
  • សង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទី
  • សង្វាក់ផលិតកម្មចំនិតដំឡូងបារាំង
  • តំបន់ កសិ-ឧស្សាហកម្ម
  • ឧស្សាហកម្មផលិតអាហារកែច្នៃ
  • ឧស្សាហកម្មជីវឧស្ម័ន
  • គំរោងផលិតទឹកស្អាត
  • ធនាគារ
  • សណ្ឋាគារ និង រមនីយដ្ឋានកំសាន្តលំហែកាយ
  • ភោជនីយដ្ឋាន
បន្តឈានទៅមុខ, ក្រុមហ៊ុន HLH គ្រោងនឹងបន្ថែមបន្ទាត់ផលិតកម្មពីរផ្សេងទៀតនៅឆ្នាំ 2017 ដែលនឹងបង្កើតសមត្ថភាពផលិតម្សៅមីប្រចាំថ្ងៃរហូតទៅដល់ 600 តោន។ ការចំណាយសំរាប់កន្លែងផលិតកម្មថ្មីនេះត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំណាយទឹកប្រាក់វិនិយោគប្រមាណ 10 លានដុល្លាអាមេរិក ហើយនឹងត្រូវបានផ្ដល់មូលនិធិដោយស្ថាប័នហិរញ្ញវត្ថុនិងវិនិយោគដែលមានសក្ដានុពលរួមគ្នា។
FIND OUT MORE - contact HLH Group now!

Comments