+855 92 92 1000
Logo
សណ្ឋាគារ Hyatt Regency នឹងចាប់បើកដំណើរការនៅទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:44 p.m.
Published on: September 23, 2016, 4:44 a.m.
Events & Announcements
Realestate News

សណ្ឋាគារ Hyatt Regency នឹងចាប់បើកដំណើរការនៅទីក្រុងភ្នំពេញ


Horizontal-Ribbon-Editorial

hyatt

វិស័យទេសចរជាវិស័យដ៏រីកចម្រើននាពេលបច្ចុប្បន្នមួយក្នុងចំណោមវិស័យដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា តាមរបាយការណ៍របស់ TTR Weekly បានរាយការណ៍ថាមានការកើនឡើងភ្ញៀវទេសចរប្រមាណ ៣.៤% ចាប់ពីខែមករាដល់ខែកក្កដាក្នុងឆ្នាំនេះ។ លើសពីនេះទៅចំនួនភ្ញៀវទេសចរប្រមាណ ២.៧៥៦.៦៩៣ មកពីទូទាំងពិភពលោកបានមកទស្សនាប្រទេសកម្ពុជា។ មិនត្រឹមតែមានកំនើនលើវិស័យទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវឱកាសសម្រាប់អាជីវកម្ម ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរប្រមាណ ២៤.៧% បានចូលមកកាន់ទីក្រុងនេះ ទំាងអស់នេះនឹងបង្កើនតម្រូវការសម្រាប់ការស្នាក់នៅឲ្យមានភាពល្អប្រសើរជាងមុន ជាពិសេសសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការស្នាក់នៅដែលមានភាពងាយស្រួលនៅក្នុងប្រទេស។

ចាប់យកឱកាស៖

សណ្ឋាគារ Hyatt ជាក្រុមហ៊ុនអន្ដរជាតិដែលមានភាពល្បីឈ្មោះខាងវិស័យបដិសណ្ឋារកិច្ច ជាសណ្ឋាគារដែលមានស្តង់ដារលំដាប់ពិភពលោក មានចំនួនសាខានៅតាមបណ្តាប្រទេសចំនួន៣០ និង១៦៨ទីតាំងនៅទូទាំងពិភពលោក។ នៅពេលថ្មីៗនេះតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនសំណង់ដ៏ធំនៅកម្ពុជា បានទទួលកិច្ចព្រមព្រៀងក្នុងការសាងសង់សណ្ឋារគារ Hyatt Regency នៅក្នុងទីក្រុងភ្នំពេញ។

ក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនដែលមានបទពិសោធន៍លើការសាងសង់ បានធ្វើការលើគម្រោងខ្នាតធំជាច្រើនដូចជា៖ The Park Land Sen Sok ហើយនៅពេលថ្មីៗនេះបានទទួលគម្រោងសាងសង់ទំាងមូលរបស់សណ្ឋាគារ Hyatt Regencyផងដែរ។

hyatt-feature-imageការរួមបញ្ចូល៖

ទោះបីជាសណ្ឋាគារ Hyatt ត្រូវបានទទួលស្គាល់ជាសណ្ឋាគារលំដាប់អន្តរជាតិយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលសណ្ឋាគារនេះចូលមកកាន់ប្រទេសកម្ពុជា ការរួមបញ្ចូលគ្នានៃបែបផែនអន្តរជាតិ និងវប្បធម៌របស់កម្ពុជាត្រូវបានច្នៃបង្កើតឡើង។ នាយកប្រតិបត្តិរបស់ សណ្ឋាគារ Hyatt ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិក បានពន្យល់ថា "រាជធានីភ្នំពេញត្រូវបានទទួលស្គាល់ថាជាទីក្រុងនៃសិល្បៈវប្បធម៌ ទេសចរ និងជំនួញ យើងមានទំនុកចិត្តថា Hyatt Regency នៅក្នុងប្រទេសកម្ពុជានឹងត្រូវបានទទួលស្គាល់ជាសាកល ហើយក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរ អ្នកជំនួញ និងការកម្សាន្ត។ លើសពីនេះទៀតយើងជឿថាសណ្ឋាគារនេះនឹងដើរតួនាទីយ៉ាងសំខាន់ វានឹងក្លាយទៅជាអត្តសញ្ញាណរបស់ទីក្រុងតំណាងឲ្យថាមពល និងការអភិវឌ្ឍន៍សម្រាប់ទីក្រុងភ្នំពេញ។

គម្រោងនៃសណ្ឋាគារមួយនេះ នឹងមានវត្តមាននៅក្នុងចំណោមតំបន់ដ៏មានប្រជាប្រិយភាពដូចជា៖ វិចិត្រសាលសិល្បៈ ហាងកាហ្វេ  ភោជនីយដ្ឋាន ព្រះបរមរាជវាំង និងសារមន្ទីរជាតិ។

សណ្ឋាគារ Hyatt Regency ប្រហែលនឹងត្រូវចាប់បើកដំណើរការនៅឆ្នាំ ២០២០  ជាមួយចំនួនបន្ទប់២៥០ វត្តមានសណ្ឋាគារនេះនឹងចូលរួមជាមួយសណ្ឋាគារដែលមានវត្តមានស្រាប់ដូចជា៖ សណ្ឋាគារ Arunreas សណ្ឋាគារ Raffles  និងសណ្ឋាគារ Sofitel ដែលសុទ្ធសឹងជាសណ្ឋាគារដែលផ្តល់នូវបទពិសោធបដិសណ្ឋារកិច្ចយ៉ាងល្អបំផុតក្នុងរាជធានីភ្នំពេញ។

ស្វែងរកសេវាកម្មអាផាតមិននៅក្នុងក្រុងភ្នំពេញ!

Comments