រំលងទៅមាតិកា
ព័ត៌មាន / Events & Announcements

ព្រលានយន្តហោះថ្មីប្រកាសជាផ្លូវការ៖ តាខ្មៅជាទីតាំងសម្រាប់ព្រលានយន្តហោះថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកដឹងនាំនៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសម្រេចជ្រើសរើសទីតាំងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដោយកំណត់យកទីតាំងនៅក្រុងតាខ្មៅ ស្រុក…

16 កុម្ភៈ 2017Updated 7 មិថុនា 2022អាន 1 នាទី19,231 អ្នកអានចែករំលែកFacebookLinkedInXEmail

Horizontal-Ribbon-Editorialnew-airport-koh-kong

ទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកដឹងនាំនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្រេចជ្រើសរើសទីតាំងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដោយកំណត់យកទីតាំងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទៃដីរហូតដល់២,៦០០ហិកតា។

ព្រលានយន្តហោះថ្មីនេះនឹងត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីគម្រោងព្រលានយន្តហោះថ្មីនេះ នឹងត្រូវទទួលខុសត្រូវ សាងសង់​ដោយក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន”។

ទោះបីជាយ៉ាងណា ព័ត៌មានពីកាលបរិច្ឆេទនៃការសាងសង់ និងបញ្ចប់គម្រោងមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយ។ខណៈពេលមានចំនួនអ្នកដំណើរតាមជើងយន្តហោះចេញ និងចូលទីក្រុងភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេល៥ឆ្នាំចុងក្រោយអាជ្ញាធរព្រលានយន្តហោះបានស្នើទៅសាលាក្រុងភ្នំពេញឲ្យពិចារណាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដើម្បីសម្រួលដល់ជើងហោះហើរ។

កន្លងមកដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរអាជ្ញាធរបានពង្រីកបន្ថែមព្រលានយន្តហោះបច្ចុប្បន្ននៅពោចិ៍ចិនតុង​ភ្នំពេញដើម្បីដោះស្រាយលើតម្រូវការនៃការកើនឡើងនៅក្នុងឆ្នាំបន្ទាប់ដែលមានន័យថាជាការជម្រុញពង្រីកទំហំ​ព្រលានយន្តហោះឲ្យកាន់តែធំជាងមុន។ ប៉ុន្តែការអនុវត្តន៍គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់លំនៅដ្ឋានរបស់ពលរដ្ឋកំពុងរស់នៅតាមបណ្តោយរបងព្រលានយន្តហោះពេលបច្ចុប្បន្ននេះ។

ទោះបីជាយ៉ាងណាបច្ចុប្បន្នរាល់មន្ទិសសង្ស័យថាតើព្រលាន្តថ្មីនឹងធ្វើនៅឯណាក៏ត្រូវបានដោះស្រាយ។ កត្តាពិសេសមួយសម្រាប់គម្រោងនេះគឺក៏នឹងជម្រុញឲ្យតំបន់នោះទទួលបានលំហូរនៃការវិនិយោគផ្សេងៗក៏នឹងកើនឡើងក្នុងពេលបន្តបន្ទាប់។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យវិញ​ជឿថាវិស័យដីធ្លីនឹងកាន់តែកើនឡើងតម្លៃដីក៏កើនឡើងទ្វេដង។ ឆ្លើយបតទៅនឹងសារព័ត៌មានក្នុងស្រុកលោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើ​ងថាដីនៅតំបន់នោះពេលនេះឡើងថ្លៃខ្លាំងក្រោយប្រកាសពីគម្រោងព្រលានយន្តហោះនេះ។ លោកថាពីមុនតម្លៃមួយម៉ែត្រការ៉េ មានចាប់ពី១ដុល្លារដល់៥ដុល្លារ ឬមួយហិកតា១ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារបានឡើងថ្លៃដល់មួយម៉ែត្រការ៉េ១០ដុល្លារ ទៅដល់៦០ ដុល្លារក៏មាន៕

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
19 តុលាក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនា