សួនឧស្សាហកម្ម៥០០ហិចតា នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះ
យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្…


យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈពេលមកហើយ។
លោកបានបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅដ្ឋាន សួនឧស្សាហកម្ម ដ៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗ ទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធ សន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។

ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លាន ដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ ដែលបង្កើតឡើងដើម្បីឆ្លើយតបតម្រូវការ និងបំពេញ បន្ថែមលើគម្រោងសួនឧស្សាហកម្មកាណាឌីយ៉ានៅលើផ្លូវវេងស្រេងដែលបានសាងសង់ជាយូរឆ្នាំមកហើយ។ ថ្វីត្បិតតែកំពុងតែមានវិបត្តិកូវីដ១៩ ប៉ុន្តែយើងជឿជាក់ថា ដោយភាព ទាក់ទាញ ភូមិសាស្ត្រល្អ តម្លៃសមរម្យរបស់គម្រោងនេះ នៅតែជាជម្រើសដ៏ល្អសំរាប់ វិនិយោគិនបរទេសដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាព ជំងឺកូវីដ១៩ មានការប្រសើរឡើង។
គួរបញ្ជាក់ផងដែរថា អ្នកជំនាញផ្នែកអចលនទ្រព្យធ្លាប់បានវិភាគថា គម្រោងសួន ឧស្សាហកម្មថ្មីនេះ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយរសប់កម្ពុជា ក្រោយវិបត្តិ កូវីដ ១៩ បញ្ចប់ទៅ ពោលគឺនឹងជួយស្រូបយកការវិនិយោគពីបរទេសបានច្រើនជាងមុន ក៏ដូចជាកៀរគររោងចក្រចេញពីទីក្រុងទៅតំបន់នោះផងដែរ។
ប្រភព៖ https://www.construction-property.com/km/construction-of-kampong-speu-500-hectare-industrial-zone-begins/
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›