ប្រពៃណាស់ ! តំបន់សេដ្ឋកិច្ចមួយគ្រោងពង្រីកខ្លួនលើផ្ទៃដីទំហំ១០០០ហិកតាក្នុងខេត្តមួយនេះ
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
យោងតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី គ្រោងនឹងពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួនទំហំ១ពាន់ហិកតាបន្ថែមទៀត ដែលមានទីតាំងនៅខេត្តកោះកុង ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ៖ «ថ្ងៃនេះយើងបានព័ត៌មានថ្មីទៀតថា ពិសេសថា តំបន់សេដ្ឋកិច្ចពិសេស ចេជាង នេះនឹងពង្រីកតំបន់ទី២របស់គាត់...ដោយគាត់នឹងពង្រីក១ពាន់ហិកតានៅខេត្ដកោះកុង ។ នេះបង្ហាញថា គេយកចិត្ដទុកដាក់ គេជឿជាក់ការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានទៅទិញដី១ពាន់ហិកតា បង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត» ។
ឯកឧត្ដម ស៊ុន ចាន់ថុល មានប្រសាសន៍បន្ដថា ក្នុងតួនាទីយើងជាអ្នកសម្របសម្រួល ត្រូវសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគនោះមកដាក់ទុននៅប្រទេសកម្ពុជាយើងបន្ថែមទៀត ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា មូលហេតុនៃការពង្រីកតំបន់សេដ្ឋកិច្ចពិសេសទី២នេះ ដោយសារបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ទី១ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា និងភូមិប្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានផ្ទៃដីតែ១៣០ហិកតា ខណៈស្ថានភាពប្រតិបត្តិការនៃរោងចក្រ និងសហគ្រាសនៅក្នុងតំបន់នេះពេលអស់ហើយ ដូច្នេះចាំបាច់ត្រូវបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ដើម្បីទាក់ទាញអ្នកវិនិយោគថ្មីៗ ៕


តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›