+855 92 92 1000
Logo
ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូនលំនៅដ្ឋានសេវាកម្មកម្សាន្តចម្រុះដំបូងគេនៅតំបន់ឆ្នេរ
Updated on: June 6, 2022, 7:08 p.m.
Published on: September 5, 2019, 8:00 a.m.

ព្រីនស៍ ធាន ស៊ី វ៉ាន ផ្តល់ជូនលំនៅដ្ឋានសេវាកម្មកម្សាន្តចម្រុះដំបូងគេនៅតំបន់ឆ្នេរ


នៅជុំវិញពិភពលោក មានអគារខ្ពស់ជាងគេលំដាប់ពិភពលោកដូចជា អគារ Burj Khalifa មានផ្សារទំនើបដ៏ធំបំផុត​ដូចជា ផ្សារទំនើបឌូបៃ មានសួនតន្ត្រីទឹករាំដ៏អស្ចារ្យបំផុត ដូចជា តន្រ្តីទឹករាំឌូបៃ ...ដែលជាទូទៅ ឌូបៃដែលស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃឈូងសមុទ្រពែក្ស ត្រូវបានគេស្គាល់ថាជា​អាណាចក្រនៃ ‘ភាពទាន់សម័យ’ បំផុតនៅលើពិភពលោក។

រឿងស្រដៀងគ្នានេះមិនមែនមាននៅតែកោះឌូបៃនោះទេ ប៉ុន្តែក៏លេចរូបរាងនៅទីក្រុងផ្សេងៗ ទៀតផងដែរ តួយ៉ាងដូចនេះនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់ គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ។ គម្រោងដ៏ទំនើបមួយនេះមានទីតាំងនៅតាមមាត់សមុទ្រនៃឆ្នេរជ័យជំនះ នៅក្បែរអគារខេត្ដព្រះសីហនុ ដែលនឹងទាក់ទាញចំណាប់អារម្មពិភពលោក ជាមួយស្លាកសញ្ញាតែមួយ គត់ថា “អគាររមណីយដ្ឋានឆ្នេរខ្សាច់លំដាប់ទំនើបគ្មានពីរលើលោក”។

សណ្ឋាគារលំដាប់ផ្កាយដ៏ទំនើបមានតែមួយគត់នៅក្រុងព្រះសីហនុ

ដោយមានគោលបំណងជួយអភិវឌ្ឍទីក្រុងដែលកំពុងរីកចម្រើនឲ្យប្រែក្លាយទៅជាទិសដៅទេសចរណ៍ លំដាប់ពិភពលោក គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នឹងផ្តល់ជូនសណ្ឋាគារលំដាប់ផ្កាយប្រាំ តែមួយគត់សម្រាប់ភ្ញៀវ មកពីជុំវិញពិភពលោក។ ជាសណ្ឋាគារមាន ៣៩៣ បន្ទប់លាតសន្ធឹងលើផ្ទៃដីសាងសង់ប្រមាណ ៤៨,០០០ ម៉ែត្រការ៉េ។ ទីនេះមានរួមបញ្ចូលជាមួយសេវាកម្មដ៏ឥតខ្ចោះ ដូចជា សេវាកម្មបម្រើម្ហូបអាហារ អាងហែលទឹក កន្លែងហាត់ប្រាណ ស្ប៉ា និងការកម្សាន្តផ្សេងៗទៀត ដែលនឹងផ្តល់នូវភាពរីករាយយ៉ាងពិសេស សម្រាប់ការស្នាក់នៅ។

លើលពីនេះ មានសេវាកម្មរៀបចំបន្ទប់ ២៤ ម៉ោងនឹងបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនយ៉ាងល្អបំផុត។ ការដាក់បញ្ចូលទាំងអស់នេះ គឺជាអ្វីដែលគម្រោងចង់ឲ្យទីនេះក្លាយជាកន្លែងដ៏ល្អសម្រាប់ការជួបជុំ ប្រមូលផ្ដុំដោយអាជីវកម្ម និងជាកន្លែងវិស្សមកាលលម្ហែកាយដ៏ទាក់ទាញបំផុតនៅក្រុងព្រះសីហនុ។

ចាប់អារម្មណ៍គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន សូមចុចទីនេះ! 

ហាងទំនិញមិនគិតពន្ធធំជាងគេនៅក្រុងព្រះសីហនុ

"ពិភពលោកគឺពិតជាធំណាស់ អ្នកចង់ឃើញវាខ្លាំងបំផុត"។ នេះជាពាក្យដែលជនជាតិជាច្រើន បាននិយាយ ដែលនេះមានន័យថា ពួកគេតែងត្រៀមខ្លួនធ្វើដំណើរដើម្បី ស្វែងរកបទពិសោធន៍ជីវិត កាន់តែប្រសើរ។ ដូច្នេះទើបហាងទំនិញមិនគិតពន្ធ ដែលផ្តល់ជូនម៉ាកយីហោធំៗ និងផលិតផលល្បីៗ នៅទូទាំងពិភពលោកគឺជាកត្តាចាំបាច់សម្រាប់ភ្ញៀវជនជាតិចិន។

គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  នឹងមានទីកន្លែងធំជាងគេមួយដែលផ្តល់ជូនជាប្រភេទទំនិញ និងផលិតផលក្នុងស្រុក។ គ្រប់គ្នាអាចមកទទួលយក និងរីករាយនូវបទពិសោធន៍បែបទាន់សម័យ នៅហាងទំនិញមិនគិតពន្ធស្តង់ដារអន្តរជាតិរបស់ ព្រីនស៍ ធាន ស៊ី វ៉ាន  ។

រោងភាពយន្ត IMAX ទំនើបជាងគេនៅក្រុងព្រះសីហនុ

តើអ្វីខ្លះដែលល្អបំផុតអំពីរោងភាពយន្តនៅ ព្រីនស៍ ធាន ស៊ី វ៉ាន  វាជារោងភាពយន្ត ដែលត្រូវបានបំពាក់ ដោយប្រព័ន្ធអូឌីយ៉ូ និងវីដេអូកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង យ៉ាងល្អទាំងទំហំ ទម្រង់ និង រូបរាង [អ័ក្សជម្រាល]​ ដែលអាចផ្តល់ជូនសំឡេង ​និងរូបភាពដ៏ត្រជាក់ភ្នែក។

ឧទ្យានកម្សាន្តឆ្នេរខ្សាច់ដំបូងគេនៅក្រុងព្រះសីហនុ

អ្នកអាចរិករាយជាមួយឧទ្យានកម្សាន្តនៅក្នុងគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ។ ទីនេះមានអាងហែលទឹក  កីឡាលើទឹក សួនកុមារ និងការលេងហ្គេមលក្ខណៈគ្រួសារ ពិតជាអាចបង្កើនភាពសប្បាយរីករាយរបស់ លោកអ្នកនៅលើឆ្នេរ ដែលមានតែមួយគត់នៅក្នុងទីក្រុង។ ឬអ្នកអាចមុជទឹកមើលបាតសមុទ្រ ឬអង្គុយលេងជាមួយខ្សាច់ពណ៌ស ព្រមទាំងងូតទឹកលេងដោយសុវត្ថិភាព និងភាពងាយស្រួល។ 

ផ្សារទំនើបដំបូងគេនៅក្រុងព្រះសីហនុ

នៅពេលអ្នកដើរទិញទំនិញនៅផ្សារទំនើបៗធំៗលំដាប់ពិភពលោកមានដូចជា ដូចជា ផ្សារ Champs Elysees ផ្សារ Fifth Avenue និងផ្សារ Bond Streetអ្នកប្រាកដជាមានអារម្មណ៍ថាពេញចិត្តបំផុតជាមួយ បទពិសោធន៍ដ៏អស្ចារ្យនេះ។ អ្នកក៏នឹងមានអារម្មណ៍ដូចគ្នានៅពេលនៅក្នុងគម្រោងផ្សារទំនើបរបស់  ព្រីនស៍ ធាន ស៊ី វ៉ាន ។ វាមានជម្រើសជាច្រើនជាមួយទំនិញម៉ាកល្បីៗជាច្រើន មាន​ ត្បូង គ្រឿងអលង្ការ ជាដើម។ ទីនេះនឹងក្លាយជាទិសដៅទេសចរណ៍ដ៏ធំមួយនៅក្នុងក្រុងព្រះសីហនុ។ 

ទូកកម្សាន្តឯកជនដំបូងគេនៅក្រុងព្រះសីហនុ

គម្រោង​ ព្រីនស៍ ធាន ស៊ី វ៉ាន  មានផ្តល់ជូនកន្លែងជិះទូកកម្សាន្ត ដែលមានសេវាកម្ម និងសកម្មភាពជាច្រើន។ មិនត្រឹមតែមានទូកកម្សាន្តប៉ុណ្ណោះទេ... ប៉ុន្តែទីនេះអាចរៀបចំពិធី ជប់លៀងផ្តាច់មុខដែលអាចរៀបចំជូនល្អបំផុត ដើម្បីធ្វើឱ្យបទពិសោធន៍នៃការកម្សាន្តលើទូករបស់លោកអ្នកកាន់តែប្រសើរឡើង។

សម្រាប់អ្នកដែលប្រាថ្នាចង់បានជីវិតមានន័យ និងប្រកបដោយភាពស្រស់ថ្លា នោះ ព្រីនស៍ ធាន ស៊ី វ៉ាន  គឺជាលំនៅដ្ឋានក្នុងសុបិន្តមួយដ៏ស្រស់ស្អាតនៅឯឆ្នេរសមុទ្រ។ ​ការចូលរួមនៅក្នុងគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន  គឺជាការចាប់ផ្តើមភាពរីករាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ជ្រើសរើសយកលំនៅដ្ឋានដ៏ស្រស់ស្អាតមួយនៅ ព្រីនស៍ ធាន ស៊ី វ៉ាន គឺជ្រើសរើសយកការរស់នៅដោយភាពរីករាយ៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments