+855 92 92 1000
Logo
ការសិក្សា៖ ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ស្ថិ​ត​ក្នុង​ដំ​ណើរ​​​លូត​លាស់​ដោយ​ភាព​រឹង​មាំ​
Updated on: May 9, 2022, 6:02 a.m.
Published on: October 28, 2019, 1:29 a.m.

ការសិក្សា៖ ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ស្ថិ​ត​ក្នុង​ដំ​ណើរ​​​លូត​លាស់​ដោយ​ភាព​រឹង​មាំ​


អត្ថបទព័ត៌មានវេទិការរបស់ក្រុមហ៊ុនវីត្រាស់

ការ​វិភាគ​លើ​​​ទិន្ន​ន័យដែល​ប្រើ​ប្រាស់​ជា​មធ្យោ​បាយវាស់​វែង​ពី​សុខុ​មាលភាព​វិ​ស័យ​អចលន​ទ្រព្យ​បាន​បង្ហាញ​ថា​ វិ​ស័យ​អចល​ន​ទ្រព្យ​កម្ពុជា​​នៅ​បន្ត​ភាព​រឹង​មាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ ២០១៩​នេះ​​។​

យោងតាម​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ទី​ផ្សារ​អចលន​ទ្រព្យ​របស់​ក្រុម​ហ៊ុន V Trust Appraisal ​ការសាង​សង់​ និង​​ផ្គត់​ផ្គង់​អគារ​ពាណិជ្ជកម្ម​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​លក់ដុំ​ និង​លក់​​រាយរក្សា​បាន​កំ​ណើន​ខ្ពស់នៅ​ឆ្នាំ ២០១៩​នេះ​ ស្រប​ពេល​ការ​ផ្គត់​ផ្គង់​អគារ​ការិ​យា​ល័យ​​​នៅ​​មាន​សន្ទះ​ខ្លាំង​​​​។ បន្ថែម​លើ​នេះ ​ការ​សាង​សង់​និង​ផ្គត់​ផ្គង់​អគារ​លំ​នៅ​ឋាន​​​​ដូ​ច​ជាគម្រោង​ខុន​ដូ និងសំ​ណង់ផ្ទះ​ជាប់​ដី​​​ក៏​សុទ្ធសឹង​មាន​សកម្ម​ភាព​​រស់​រ​វើក​នៅ​ឆ្នាំ ២០១៩​ នេះដែរ​។

ក្នុង​រយៈ​ពេល​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ ២០១៩ នេះ ចំ​នួន​ផ្ទះជាប់​ដី​ដែលក្រុម​ហ៊ុន​អភិវឌ្ឍន៍​បាន​​ប្រ​កាសបើក​លក់​​មាន​ចំ​នួនសរុប​ ១៣,៩០០​ ផ្ទះ​ (​​​​ផ្ទះ​ល្វែង​ និង​ផ្ទះ​វី​ឡា) ហើ​យ​ក្នុង​នោះ​​​ផ្ទះ​ចំនួន​ ៤,៦០០ ខ្នង​​​បាន​សាង​សង់ចប់ និង​រួច​រាល់​សម្រាប់​អ្នក​ទិញ​ចូល​នៅ​។ នេះបើ​​យោង​តាម​លោក ហ៊ឹម សី​ហា នា​យក​ផ្នែក​ស្រាវ​ជ្រា​វនៃ​​ក្រុម​ហ៊ុន​ V Trust Appraisal។ លោក​បន្ត​ថា ក្នុង​រយៈ​ពេល​​​ដូច​គ្នា​នេះ​ខុន​ដូ​​ចំនួន ៦,៦០០ យូ​នីត​ត្រូវ​បាន​ប្រកាស​ដាក់​លក់​ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ហើយ​​​ក្នុង​នោះ​ខុន​ដូ​​​ចំ​នួន​ ៦,២០០ យូនីតបានសាង​សង់​ចប់​ និង​រួច​រាល់​សម្រាប់​ការ​ចូល​នៅ។

ផ្ទះជាប់ដីបន្តមានកំណើនខ្ពស់នៅក្នុងទីផ្សារ

លោក​ថ្លែង​ថា​៖ ​«​លទ្ធ​ភាព​នៃ​ការ​ស្រូប​យក​របស់​ទី​ផ្សារ​ផ្ទះ​ជាប់​ដី​បាន​កើន​ដល់​ ១០ ភាគរយ​នៅ​ឆ្នាំ ២០១៩ នេះ​ដែល​មាន​ន័យ​ថា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ត្រូវ​ការ​ពេល​ត្រឹម​តែ​ ១២ ខែ​ប៉ុណ្ណោះ​ដើម្បី​​លក់​ចេញ​សំ​ណង់​ផ្ទះ​​របស់​គេឲ្យ​​អស់។ រយៈ​ពេល​ ១២ ខែ​ជា​រយៈ​ពេល​ខ្លី​ ដែល​វា​ឆ្លុះ​បញ្ចាំង​ថា​ទីផ្សារ​ផ្ទះ​ជាប់​ដី​​មាន​ការ​ទិញ​លក់​រឹត​តែល្អ​នៅ​ឆ្នាំ​នេះ ខណៈ​កាល​ពី​ឆ្នាំ​មុន​លទ្ធភាព​នៃ​ការ​ស្រូប​យក​នៅ​លើ​ទី​ផ្សារ​មាន​ចំ​នួន​ត្រឹម​តែ ៨ ភារយ​ប៉ុណ្ណោះ​ ឬ មាន​ន័យ​ថា ក្រុម​ហ៊ុន​សាង​សង់​ត្រូវ​រង់​ចាំ​​​ដល់​ទៅ ១៥ ខែ​ដើម្បី​លក់​ចេញ​សំ​ណង់​ផ្ទះ​របស់​គេ​ឲ្យ​អស់»។

លោក​បន្ត​ថា​​ទី​ផ្សារ​ខុន​ដូ ត្រូវ​ការ​ពេល​យូរ​ជាង​ផ្ទះ​ជាប់​ដី​បន្តិច ដែល​ត្រូវ​ការ​​​រយៈ​ពេល ៣២ ខែ​ដើម្បី​ឲ្យ​អ្នក​អភិវឌ្ឍន៍​អាច​លក់​ចេញ​អស់​។ យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា​ ​​វា​នៅ​តែ​ជា​រយៈ​ពេល​​ដ៏​ល្អ​មួយ​ ដោយ​សារ​ទី​ផ្សារ​ខុន​ដូ​ជា​ទីផ្សារ​ថ្មី​នៅ​កម្ពុជាធៀប​នឹង​ផ្ទះ​ជាប់​ដី។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា (CVEA) បានមាន​ប្រ​សាសន៍​​​ថា វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជានឹង​បន្តកើន​ឡើង​​ចន្លោះ​ពី ១០ ភាគ​រយទៅ ១៥ ភាគរយ​ក្នុង​មួយ​ឆ្នាំ ដែល​ជា​អត្រា​កំ​ណើន​ល្អមួយ​ ហើយ​​​​​​ប្រ​ជា​ពល​រដ្ឋ​កម្ពុជានៅ​តែមាន​ឱ​កាស​ល្អ​​ក្នុង​ការ​​វិនិយោគ​ដើម្បី​ទទួល​បាន​ផល​ចំ​ណេញ​ពី​ការ​រីក​ចម្រើន​នេះ។

តែ​ទន្ទឹម​នេះ​​លោក​ក្រើន​រំឭកថា ​​អ្នក​វិនិយោគ​​​ត្រូវ​ប៉ាន់​ប្រ​មាណ​ពី​លទ្ធ​ភាព​ទិញផ្ទាល់​ខ្លួនឲ្យ​បាន​ច្បាស់​លាស់​​ ​​​ជា​ពិសេស​គួរ​ចៀស​វាង​ការ​​វិនិយោគ​ច្រើន​ហួស​ពេក​​​​ដែល​ពឹង​លើ​ប្រាក់​កម្ចី។

លោក​ថ្លែ​ងថា៖​«​បើ​ទោះ​ជា​ទី​ផ្សារអចន​ទ្រព្យ​​នៅ​ល្អ ហើយ​សង្កេត​​​ឃើញមាន​​ឱ​កាស​ ចំ​ណេញ​ល្អ​​ក៏​ដោយ​ អ្នក​វិនិយោគ​ក៏​​ត្រូវ​​​​​​គិត​គូរពី​​​លំ​ហូ​រ​សាច់​ប្រាក់ ​ផ្ទាល់​ខ្លួនឲ្យ​បាន​ហ្មត់​ចត់​ផង​ដែរ​ និង​ត្រូវ​ចៀស​វាងការ​ប្រ​មូល​ទិញ​​​ហួស​ពី​លទ្ធ​ភាព​ខ្លាំង​ពេក​ ដែល​អាច​បង្ក​ជា​ការ​លំ​បាក​​ទៅ​វិញ»។

​របាយការណ៍បច្ចុប្បន្នភាព​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ក្នុងតំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក របស់​ធនាគារពិ​ភព​លោក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០ តុលា​បាន​បង្ហាញ​ថាប្រ​ទេស​កម្ពុជា​នឹង​រក្សា​បាន​កំ​ណើន​សេដ្ឋ​កិច្ច​រឹង​មាំ​នៅ​ឆ្នាំ ២០១៩ នេះ ដោយ​មាន​អត្រា​កំណើន​ ៧ ភាគរយ​។ ធនាគារ​ពិ​ភព​លោក​បាន​បញ្ជាក់នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​​ថា​ផ្នែក​សំ​ណង់​​នៅ​កម្ពុជា​នឹង​នៅ​តែ​មាន​សកម្ម​ភាព​មមា​​ញឹក​ដែល​បង្ហាញ​​ថា​វិស័យ​នេះ​​​នៅ​តែ​ជាគោលដៅ​សំខាន់​មួយ​ក្នុង​ការ​ទាក់​​ទាញ​ការ​វិនិយោគ៕  

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញសូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!

 ចុះឈ្មោះចូលរួមប្រកួតប្រជែង

 

Comments