+855 92 92 1000
Logo
លទ្ធផលស្ទង់មតិរបស់ Realestate.com.kh អំពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦
Updated on: June 6, 2022, 5:04 p.m.
Published on: May 16, 2017, 3:12 a.m.

លទ្ធផលស្ទង់មតិរបស់ Realestate.com.kh អំពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦


គេហទំព័រ realestate.com.kh មានសេ​ចក្តីរីករាយក្នុងការចេញផ្សាយលទ្ធផលនៃការស្ទង់មតិអំពីទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។ ការស្ទង់មតិនេះបង្ហាញអំពីព័ត៌មានអចលនទ្រព្យដែលជាប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកវិនិយោគ ម្ចាស់គម្រោងអភិវឌ្ឍន៍ ស្ថាប័នហិរញវត្ថុ ស្ថាប័នធានារ៉ាប់រង និង អ្នកទិញ ឬអ្នកលក់អចលនទ្រព្យ។

គោលបំណងនៃការស្ទង់មតិនេះគឺដើម្បីស្វែងយល់អោយបានកាន់តែច្បាស់ឡើងនៃចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដោយផ្ដោតទៅលើទស្សនផ្ទាល់របស់ពួកគាត់នៅក្នុងទីផ្សារអចលនទ្រព្យក៏ដូចជាទម្លាប់ក្នុងការចំណាយនិងប្រាក់កម្ចីជាដើម នាពេលបច្ចុប្បន្ន។ ការស្ទង់មតិអាចឱ្យយើងទស្សទាយដឹងពីបម្រែបម្រួលនៃការលក់ និងទិញក្នុងទីផ្សារនៅពេលអនាគតបានផងដែរ។

តាមរយៈការស្ទង់​មតិចំលើយបានបង្ហាញផលជាវិជ្ជមានចំពោះទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជាដែលបច្ចប្បន្នកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ហើយជាងនេះទៅទៀតនោះវាមានសារៈសំខាន់ណាស់ក្នុងការវិនិយោគទៀតផង។ ជាក់ស្ដែងស្ទើរតែ៨០%នៃចម្លើយលើការស្ទង់មតិបានបញ្ជាក់ថាការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជាបច្ចប្បន្នគឺជាការវិនិយោគដ៏ល្អមួយ។

Download the Full Report<script>

វិធីសាស្រ្ត

ការស្ទង់មតិត្រូវបានចែកចាយតាមរយៈទិន្នន័យអ៊ីម៉ែលរបស់ Realestate.com.kh ទាំងអ្នកចូលមើលក្នុងស្រុកនិងក្រៅស្រុក។ ការស្ទង់មតិនោះក៏ត្រូវបានបង្ហាញផងដែរតាមរយៈគេហទំព័រ Realestate.com.kh ហើយពួកយើងក៏បានធ្វើការចែកចាយការស្ទង់មតិទៅតាមរយៈបណ្ដាញសង្គម facebook និង Linkedin របស់ Realestate.com.kh។ ពួកយើងក៏មានអ្នកមកធ្វើការបញ្ចេញមតិដោយផ្ទាល់ផងដែរដោយពួកគាត់ជាអ្នកមកទស្សនាការតាំងពិព័ណ៍អចលនទ្រព្យ និងសំណង់នៅមជ្ឈមណ្ឌលពិព័ណ៍កោះពេជ្រក្នុងឆ្នាំ២០១៦។

ចំលើយសរុបមានជាង ៥០០០ ត្រូវបានបំពេញតាមរយៈការស្ទង់មតិរយៈពេលត្រឹមតែពីរសប្ដាហ៍ក្នុងខែធ្នូ ឆ្នាំ២០១៦។

ការស្ទង់មតិមានចម្លើយពីរជាភាសារខ្មែរ និងភាសារអង់គ្លេសអាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ លទ្ធផលនៃការស្ទង់មតិជាភាសាខ្មែរ និងអង់គ្លេសត្រូវបានដាក់ផ្សេងៗគ្នាហើយបូកសុរបទិន្នន័យសរុបរួមមួយ។

នេះគឺជាការស្ទង់មតិអចលនទ្រព្យដ៏ល្អមួយដែលមិនធ្លាប់មានកន្លងមកក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះគឺជាលទ្ធផលសំខាន់ៗនៃការស្ទង់មតិ៖
លទ្ទភាពដែលអាចទទួលយកបាន៖ 

ការយល់ដឹងអំពីសមត្ថភាពហិរញវត្ថុរបស់អ្នកទិញគឺជាការសំខាន់មួយសម្រាប់អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យដើម្បីតបតាមតម្រូវការអចលនទ្រព្យរបស់ពួកគេទៅតាមទីផ្សារគោលដៅរបស់ពួកគេហើយនិងធ្វើការព្យាករណ៍តម្រូវការនិងបម្រែបម្រួលនៃទីផ្សារនោះនៅពេលអនាគត។ វាគឺជាព័ត៌មានដ៏សំខាន់មួយសម្រាប់អ្នកផ្ដល់ប្រាក់កម្ចីដែលមានបំណងចង់់ស្វែងយល់តម្រូវការ និងទីផ្សារប្រាក់កម្ចីក្នុងប្រទេសកម្ពុជាផងដែរ។

នៅពេលដែលយើងសួរ “តើតម្លៃផ្ទះក្នុងប្រទេសកម្ពុជាមានលក្ខណៈយ៉ាងដូចម្ដេចដែរ?” ចំលើយទាក់ទងទៅនឹងអចលនទ្រព្យក្នុងតំបន់ “ជាមធ្យមមានតម្លៃថ្លៃ”មានអត្រា៣៤% “មានតម្លៃសមរម្យ”២៨% ហើយត្រឹមតែ១៦%ឆ្លើយថា “តម្លៃសមរម្យជាមធ្យម”។

សូមរំលឹកផងដែរថាការស្ទង់មតិនេះត្រូវបានធ្វើឡើងជាភាសាអង់គ្លេសសនិងភាសាខ្មែរ។ នៅពេលដែលធ្វើការវិភាគនៃទិន្នន័យទាំងមូលយើងឃើញថាទស្សនតម្លៃនៃទីផ្សារអចលនទ្រព្យមានភាពខុសគ្នាក្នុងទីផ្សារក្នុងប្រទេស។ អ្នកបំពេញការស្ទង់មតិភាគច្រើនបានបំពេញជាភាសាអង់គ្លេសសរុប៣៧% បានព័ណ៌នាទីផ្សារថា“មានតម្លៃសមរម្យ”ខណៈដែលចំលើយច្រើនជាង ៥០%បានថ្លែងថាទីផ្សារគឺមាន “តម្លៃថ្លៃ”។

ការកើនឡើងតម្លៃក្នុងទីផ្សារ៖

ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាក់ស្ដែងបានកើនឡើងយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ ហើយការផ្គត់ផ្គង់ក្នុងស្រុកក៏បានកើនឡើងផងដែរ។ តំបន់សំ ខាន់មួយចំនួនផ្សេងទៀតដូចជា៖ ខេត្តសៀមរាប និងព្រះសីហនុផងដែរក៏ត្រូវបានគេមើលឃើញថាការវិនិយោគក្នុងទីផ្សារលំនៅដ្ឋានក៏មានការកើនឡើងផងដែរនេះបើធៀបជាមួយទីក្រុងភ្នំពេញ។​

ក៏ប៉ុន្តែតម្លៃសម្រាប់អ្នកទិញអចលនទ្រព្យចុងក្រោយមិនមានការធ្លាក់ចុះនៅក្នុងទីផ្សារនោះទេពីព្រោះតម្លៃទាំងនេះគឺជាតម្លៃនៃការផ្គត់ផ្គង់ថ្មី។

ច្រើនជាង៥០%នៃអ្នកដែលបានបំពេញការស្ទង់មតិបាននិយាយថាពួកគេមើលឃើញជាទូទៅមានការកើនឡើងចំពោះតម្លៃអចលនទ្រព្យក្នុងរយៈ១២ខែកន្លងទៅដែលមានអត្រា៥៨.៦%។ ជាងនេះទៅទៀតអត្រា៥៤.៦%បានឆ្លើយថាពួករំពឹងថាតម្លៃអចលនទ្រព្យបន្តកើនឡើងក្នុងរយៈពេល១២ខែខាងមុខទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថាបើទោះបីជាទស្សនៈថាមានការកើនឡើងចំពោះតម្លៃអចលនទ្រព្យក្ដីផ្ទុយពីនេះស្ទើរតែ៨០%នៃអ្នកដែលបានធ្វើការស្ទង់មតិជឿជាក់ថាបច្ចុប្បន្នគឺជាពេលដ៏ល្អមួយក្នុងការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

លើសពីពាក់កណ្តាលបានបញ្ចេញមតិថាពួកគេបានមើលឃើញថាអចលនទ្រព្យមានការកើន ឡើងកាលពី១ឆ្នាំមុនមានអត្រា៥៨.៦%។ ហើយចំណែកឯអត្រា៥៤.៦%នៃចំឡើយដែលបានទទួលគឺរំពឹងថា តម្លៃអចលនទ្រព្យនឹងមានការកើនឡើងនៅក្នុងរយៈពេល១២ខែខាងមុខ ទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថាបើទោះបីជាទស្សនៈថាមានការកើនចំពោះតម្លៃអចលនទ្រព្យក្ដីផ្ទុយពីនេះស្ទើតែ៨០%នៃអ្នកដែលបានធ្វើការស្ទង់មតិនេះជឿជាក់ថាបច្ចប្បន្នគឺជាពេលដ៏ល្អមួយក្នុងការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ហើយស្ទើរតែពាក់កណ្តាលនៃចម្លើយមានអត្រា៤៥.៤%បានឆ្លើយថាពួកគេមានអចលនទ្រព្យកាន់កាប់ខ្លួនឯង។ ដូចនេះអត្រាចំនួន៣០%នៃចម្លើយទាំងអស់កំពុងតែជួលអចលនទ្រព្យសម្រាប់រស់នៅ ហើយកំពុងតែពិចារណាទិញអចលនទ្រព្យឆាប់ៗខាងមុខ។ ជាក់ស្ដែងអ្វីដែលគួរឱ្យចាប់អារម្មណ៍អត្រាចំនួន៧០%នៃចម្លើយទាំងអស់បានបង្ហាញថាមានទំនុកចិត្តខ្ពស់ក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុកដោយពួកគេបញ្ជាក់ថាពួកគេកំពុងតែពិចារណាទិញអចលនទ្រព្យក្នុងរយៈពេល១២ខែខាងមុខ។

ក្នុងទស្សនៈនៃតម្លៃលើអចលនទ្រព្យនេះហាក់បីដូចជាពឹងផ្អែកទៅលើភាពខុសគ្នានៃប្រាក់ ចំណូលរបស់ប្រជាជនកម្ពុជា និងជនបរទេស។ យោងតាមការស្ទង់មតិចំលើយរបស់ប្រជាជនកម្ពុជាស្ទើរតែ៥០%មានប្រាក់ចំណូលទាបជាង៥០០ដុល្លារក្នុងមួយខែ។ ហើយអត្រាប្រហែល ៣០% នៃប្រជាជនខ្មែរមានប្រាក់ចំនូលចន្លោះពី៥០០ ទៅ១០០០ ដុល្លារក្នុងមួយខែ។

តបតាមការប្រៀបធៀបសម្រាប់ជនបរទេសដែលមានតែអត្រាចំនួន១៥%ប៉ុណ្ណោះអាចទទួលបានប្រាក់ចំណូលច្រើនជាង៥០០ ដុល្លារក្នុងមួយខែ។ អត្រាចំនួន៣០%អាចរកប្រាក់ចំណូលបាន៥០០ដុល្លារទៅ២០០០ដុល្លារក្នុងមួយខែ ហើយអត្រាចំនួន ១៥%អាចប្រាក់ចំណូលបាន ច្រើនជាង ១០,០០០ដុល្លារក្នុងមួយខែជាមួយប្រាក់ចំណូលសរុប។

សរុបសេចក្ដីមកអចលនទ្រព្យក្នុងប្រទេសកម្ពុជាជាទូទៅមានតម្លៃសមរម្យសម្រាប់អ្នករស់នៅ ដែលជាជនបរទេសនិងវិនិយោគិន។ ខណៈដែលវាមិនមានតម្លៃសមរម្យជាមធ្យមនោះទេសម្រាប់ប្រជាជនខ្មែរ។

អំណាចនៃការទិញ៖

ទាក់ទងទៅនឹងអំណាចនៃការទិញ ចម្លើយច្រើនជាងពាក់កណ្តាលមានអត្រាចំនួ៦៧% ដែលមានប្រាក់តិចជាង៧០,០០០ដុល្លារដើម្បីទិញអចលនទ្រព្យហើយ១៣%នៃចម្លើយទាំងនោះមានប្រាក់ចន្លោះពី៧៥,០០០ទៅ១០០,០០០ដុល្លារ ហើយ១៣%ផ្សេងទៀតអាចទិញអចលនទ្រព្យចន្លោះពី១០០,០០០ទៅ២០០,០០០០ដុល្លារ។ ហើយ៣%អាចទិញអចលនទ្រព្យចន្លោះពី២០០,០០០ទៅ ៣០០,០០០ដុល្លារ ហើយ៣%ទៀតមានលទ្ធភាពអាចវិនិយោគច្រើនជាង ៣០០,០០០ ដុល្លារ។

បើយោងតាមលទ្ធផល៣៥%នៃចម្លើយមានភាពងាយស្រួលគ្រប់គ្រាន់សម្រាប់ការបង់ប្រាក់ ចំនួន១០%នៃតម្លៃអចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណាដែលត្រូវទិញក៏ប៉ុន្តែស្ទើរតែ៣០%នៃអ្នកទិញមិនត្រូវការប្រាក់កក់នោះទេ ហើយ១៧%អាចទិញដោយមានប្រាក់កក់២០%នៃតម្លៃអចលនទ្រព្យទាំងមូល ហើយ១២%អាចបង់បាន៣០%សម្រាប់ប្រាក់តំកល់។

ក៏ប៉ុន្តែជាទូទៅតួលេខទាំងនេះមានភាពខុសគ្នាទាក់ទងទៅនឹងចម្លើយជាភាសាអង់គ្លេសផ្ទុយនឹងចម្លើយជាភាសាខ្មែរ។ ៣៦% នៃចម្លើយជាភាសាខ្មែររំពឹងថាការទិញអចលនទ្រព្យមិនមានប្រាក់កក់នោះទេ។ ចំណែកឯអត្រាចំនួន៣៦%អាចទិញអចលនទ្រព្យដែលមានប្រាក់កក់ត្រឹមតែ១០%នៃតម្លៃអចលនទ្រព្យ។ អត្រា១៤.៤%ទិញអចលទ្រព្យដែលមានប្រាក់កក់២០%នៃតម្លៃអចលនទ្រព្យ ហើយត្រឹម៩.៥%ប៉ុណ្ណោះដែលអាចដាក់ប្រាក់កក់រហូតដល់៣០%។

ក្នុងការប្រៀបធៀបនៃចម្លើជាភាសាអង់គ្លេស (ជាធម្មតាមានទាំងជនបរទេស និងវិនិយោគិន) អាចបង់ប្រាក់មុន៣០% បូកនឹងប្រាក់កក់។

ស្ថិតិទាំងនេះអាចនិយាយបានថាផលិផលអភិវឌ្ឍន៍គម្រោងថ្មីៗជាច្រើននៅលើទីផ្សារតម្រូវឱ្យមានបង់ប្រាក់មុនចំនួន២០% នៃតម្លៃយូនីតសរុបជាពិសេសសម្រាប់ទីផ្សារខុនដូថ្មីៗដែលស្ថិតនៅក្រៅអំណាចនៃការទិញក្នុងស្រុក។

តម្រូវការកម្ចីទិញផ្ទះ៖

លទ្ធផលជាវិជ្ជាមានត្រូវបានបង្ហាញសម្រាប់ធនាគារក្នុងប្រទេសកម្ពុជាដែល៦៩%នៃការស្ទង់មតិទាំងនោះបាននិយាយថាពួក គេត្រូវការប្រាក់កម្ចីទិញផ្ទះដើម្បីទិញអចលនទ្រព្យ។

នៅពេលដែលសួរថាតើធនាគារមួយណាដែលពួកគេចង់ទទួលបានប្រាក់កម្ចីលទ្ធផលបានបង្ហាញថាធនាគារអេស៊ីលីដាមានអត្រាចំនួន២២% ធនាគារABAទទួលបាន១៨% ធនាគារANZ១៥% ធនាគារកាណាឌីយ៉ាទទួលបាន១៣% ធនាគារ Maybank ១១.៥% ធនាគារCIMB ១១.២% ហើយធនាគារ Hong Leong ទទួលបាន៩%។

ចំលើយផ្សេងៗនៃលទ្ធផលទាក់ទងទៅនឹងចំណង់ចំណូលចិត្តរបស់អតិថិជនគឺហាក់បីដូចជាបានពន្យល់ថាកត្តាដែលសំខាន់ចំពោះធនាគារទាំងនោះសម្រាប់ប្រាក់កម្ចីគឺដោយសារតែអត្រាកាប្រាក់ដែលផ្ដល់ឱ្យអតិថិជន។ បន្ទាប់ពីនេះអ្នកដែលប្រើប្រាស់កម្ចីទិញផ្ទះត្រូវដឹងពីកត្តា មួយចំនួនផងដែរដូចជា “ចំនេះដឹងទីផ្សារបច្ចុប្បន្ន” “ពេលវេលាឆ្លើយតប” និងជាចុងក្រោយ “សេវាធនាគារ”អាចជះឥទ្ធិពលដល់ការសម្រេចចិត្តដល់អ្នកខ្ចីសំខាន់ផងដែរ។

លទ្ធផលទាំងនេះបង្ហាញថាតម្រូវការកម្ចីទិញផ្ទះត្រូវបានរំពឹងថានឹងកើនឡើង និងបង្ហាញថានៅតែមានចន្លោះដើម្បីធ្វើឱ្យប្រសើឡើងសម្រាប់ធនាគារទាក់ទងទៅនឹងអត្រាការប្រាក់ និងការគាំទ្រពីអតិថិជន។ ជាងនេះទៅទៀងគម្រោងទាំងនោះត្រូវបានគាំទ្រដោយលក្ខណហិរញវត្ថុដែលសមស្របមួយមិនថាទាំងដៃគូធនាគារក្នុងស្រុក ឬដៃគូធនាគារខាងក្រៅស្រុកនោះទេគឺនៅតែមានប្រយោជន៍នៅក្នុងទីផ្សារដូចគ្នា។

តើអចលនទ្រព្យកម្ពុជាមានការធានាដែរឬទេ?

ត្រឹមតែ២៦.៦%តែប៉ុណ្ណោះដែលប្រើប្រាស់ធានារ៉ាប់រងលំនៅដ្ឋានដោយជាក់ស្តែងមានអត្រាចំនួន៥៩.៥%នៃអ្នកដែលធ្វើការស្ទង់មតិទាំងនោះនៅតែគិតថានេះគឺជាពេលដ៏ល្អមួយសម្រាប់ទិញផ្ទះជាជាងយកប្រាក់ទៅទិញធានារ៉ាប់រង។ ទោះជាយ៉ាងណាក៏ដោយទីផ្សារធានារ៉ាប់រងសង្ឃឹមថានឹងធ្វើដំណើរកាន់តែប្រសើរនៅឆ្នាំខាងមុខៗ។

ចំណង់ចំណូលចិត្តវិនិយោគ៖

នៅពេលដែលសួរអំពីគោលបំណងនៃការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានមតិចំនួនពីរដែលក្នុងនោះមានអត្រាចំនួន ៥៣.៣% ចង់ទិញអចលនទ្រព្យសម្រាប់រស់នៅខណៈដែល៤៦.៧%គឺចង់ទិញសម្រាប់វិនិយោគ។

អ្នកដែលចង់វិនិយោគភាគច្រើនវិនិយោគលើដីមាន២៤%នៃចម្លើយ២៣%នៃចម្លើយមានបំណងវិនិយោគជាខុនដូ២២%ចង់ធ្វើជាផ្ទះអាជីវកម្ម និង១៨%ចង់សង់ធ្វើជាវីឡា។

នៅពេលដែលសួរថាតើពួកគេចង់ទិញផ្ទះជា​ឯកជន ផ្ទះនៅក្នុងគម្រោងអភិវឌ្ឍន៍បុរី គម្រោងអភិវឌ្ឍន៍ខុនដូថ្មី ឬដីក្នុងគម្រោងដីឡូតិ៍ ចំលើយដែលទទួលបាន ផ្ទះជាឯកជនមានអត្រាចំនួន៣៥% ផ្ទះក្នុងគម្រោងបុរី២៦% គម្រោងខុនដូ២២% ហើយនិងដីឡូតិ៍១៦%។

មិនមានការភ្ញាក់ផ្អើលអ្វីឡើយទីក្រុងភ្នំពេញគឺជាជម្រើសទីមួយដែលពួកចង់រស់នៅដែលមានអត្រាចំនួន៦៥% ​បន្ទាប់មកទីក្រុងដែលអភិវឌ្ឍន៍ដ៏ឆាប់រហ័សគឺក្រុងព្រះសីហនុមាន១៥% និងតំបន់ទេសចរណ៍ដ៏ពេញនិយមលើពិភពលោកគឺខេត្តសៀមរាបមាន១០%។

ដោយការសង្កេតមើលបន្តៗទៀតក្នុងទីក្រុងភ្នំពេញ៖ មានខណ្ឌទួលគោគ ខណ្ឌចំការមន និងខណ្ឌជ្រោយចង្វារគឺជាទីតាំងដ៏ពេញនិយមដែលពួកគេចង់ទិញ ហើយបន្ទាប់មកទៀតមាន ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅដែលជាជម្រើសរបស់ពួកគេ។

កត្តាដែលសំខាន់ដែលជះឥទ្ធិពលដល់ជម្រើសអចលនទ្រព្យគឺទីតាំងដែលមានអត្រាចំនួន៥០%។  កត្តាផលចំណេញត្រឡប់នៃការវិនិយោគមានចំនួន២០% តម្លៃមានអត្រា១៦% និងហេដ្ឋារចនាព័ទ្ធជុំវិញចំនួន១០%។

តើអ្នកទិញអាចស្វែងរកអចលនទ្រព្យក្នុងប្រទេសកម្ពុជាដោយរបៀបណា?

ចម្លើយភាគច្រើន៧១%ពួកគេស្វែងរកអចលនទ្រព្យតាមអនឡាញ។ នេះមិនមែនជាកាភ្ញាក់ផ្អើលនោះទេបើយោងទៅតាមបណ្ដាញសង្គម wearesocial.com ភាពងាយស្រួលរបស់អ៊ីនធឺណិតបន្តកើនឡើងក្នុងប្រទេសកម្ពុជា និងបច្ចប្បន្នត្រូវបានប្រើប្រាស់ជាមធ្យោបាយទំនាក់ ទំនងជាជម្រើសទី៣របស់ប្រជាជនហើយកើនឡើងដល់៣២%ចាប់តាំងពីខែមិនាឆ្នាំ២០១៥។ ដូចនេះអ៊ីនធឺណិតគឺកំពុងតែត្រូវបានព័ទ្ធជុំវិញដោយភ្នាក់ងារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ និងអ្នកជួល និងអ្នកទិញចុងក្រោយ។

ទោះបីជាយ៉ាងណាក្ដីនៅតែមានការស្រាវជ្រាវអចលនទ្រព្យចម្រុះទាំងអនឡាញ និងដោយផ្ទាល់តាមវិធីផ្សេងៗនៅក្នុងប្រទេសកម្ពុជាចម្លើយ១៧%ចូលចិត្តចូលមើលតាមភ្នាក់ងារអចលនទ្រព្យដោយផ្ទាល់ និង១២%ផ្អែកលើការផ្សព្វផ្សាយតាមកាសែត និងទស្សនាវដ្ដី។

ភ្នាក់ងារអចលនទ្រព្យដើរតួយ៉ាងសំខាន់៖

បើយោងតាមលទ្ធផលភ្នាក់ងារអចលនទ្រព្យនៅតែដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកលំនៅដ្ឋាន។ ទោះជាយ៉ាងនេះក្ដីចំលើយនៅតែបង្ហាញការខ្វាយខ្វល់មួយចំនួនជាមួយភ្នាក់ងារ អចលនទ្រព្យ។

បើទោះបីជាកម្រៃជើងសារមានច្រើនបន្តិចមែនក្នុងការជ្រើសរើសភ្នាក់អារអចលនទ្រព្យ ក៏ប៉ុន្តែភាពស្មោះត្រង់និងវិជ្ជាជីវៈគឺជាលក្ខណៈដ៏សំខាន់ដែលអតិថិជនកំពុងតែស្វែងរកនៅ ពេលដែលជ្រើសរើសតំណាងលក់អចលនទ្រព្យរបស់ពួកគេ។

លើសពីនេះទៅទៀតអតិថិជនជាទូទៅហាក់បីដូចជាខ្វាយខ្វល់លើភាពចាស់ទំរបស់ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា៖ អត្រាចំនួន៤៥%នៃចំលើយទាំងអស់ចង់ឱ្យមានស្តង់ដារតម្លៃមួយច្បាស់លាស់។ ចំនួន ៣៨% ចង់ឱ្យមានអាជ្ញាប័ណ្ណភ្នាក់ងារអចលនទ្រព្យត្រឹមត្រូវ ហើយ១៨%ទៀតចង់ឱ្យច្បាប់មួយច្បាស់លាស់សម្រាប់លើការកំណត់កម្រៃជើងសារចំពោះភ្នាក់ងារអចលនទ្រព្យ។

សរុបសេចក្ដី៖

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតសម្រាប់អ្នកដែលបានចំណាយពេលបំពេញការស្ទង់មតិរបស់ Realestate.com.kh ក្នុងឆ្នាំ២០១៦។ ការចំណាយពេល៥ នាទីដើម្បីស្ទង់មតិទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាពិតជាមានតម្លៃ ហើយបង្កើតនូវទិន្នន័យដ៏មានសក្ដានុពលដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន។ ហើយលោកអាចស្វែងរកអចលនទ្រព្យគ្រប់ប្រភេទបានតាមរយៈ Realestate.com.kh ដែលជាប្រភពព័ត៌មានអចលនទ្រព្យតាមអនឡាញដ៏ឈានមុខគេក្នុងប្រទេសកម្ពុជា៕

Download the Full Report<script>

តាមដានរបាយការណ៍ផ្សេងៗទាក់ទងនឹងវិស័យអចលនទ្រព្យតាមរយៈ   Realestate.com.kh

borey-ads-580-x-90-khmer

Comments