+855 92 92 1000
Logo
គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:02 p.m.
Published on: August 15, 2019, 3:17 a.m.

គោលគំនិតសំខាន់ៗចំនួន ៣ សម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ


 

 A render shows possible embassy parks in Phnom Penh

រាជធានីភ្នំ​ពេញជាទីក្រុងដែលមានភាពចម្រុះ និងសក្តានុពល​ដែលមានផ្តល់ជូន​សេវា​ម្ម​ យ៉ាងច្រើន។ ទោះយ៉ាងណាក៏ដោយ ច្បាស់ណាស់ថារាជធានីមួយ​នេះកំពុងខ្វះខាតសួន និងទីធ្លាសាធារណៈផ្សេងទៀត។

ក្នុងទីក្រុង​មានតំបន់មួយចំនួនប៉ុណ្ណោះដែលមនុស្សអាចប្រមូលផ្តុំ និងទំនាក់ទំនងសង្គមបាន។ ទាំងនេះរួមមានផ្លូវ​តាមបណ្តោយមាត់ទន្លេ មហាវិថីព្រះសុរាម្រឹត និងមហាវិថីសហព័ន្ធរុស្ស៊ី។ 

កន្លែងទាំងនេះមាន​មនុស្ស​ច្រើន​នៅពេលដែលព្រះអាទិត្យចាប់ផ្តើ​ម​លិច។ មានក្មេងៗមកដើរ​លេង ក្មេងជំទង់ជិះក្តារស្គីលេង រីឯមនុស្សពេញវ័យវិញ​ហាត់ប្រាណ ដោយ​ការ​លេងវាយសី ឬរាំតាមចង្វាក់រាំរែកជាដើម​។

តាមពិតប្រជាប្រិយភាពនៃតំបន់ទាំងនេះនៅក្នុងរាជធានីភ្នំពេញបង្ហាញថាមានតម្រូវការខ្ពស់។ មនុស្សចង់ចេញក្រៅហើយចូលរួមក្នុងសកម្មភាពផ្សេងៗ។ អាចនិយាយបានថាសួនកុមារ និងសួនសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅ​របស់សហគមន៍ក្នុង​មូលដ្ឋាន។ កន្លែងទាំងនោះ​ជួយ​លើកកម្ពស់ទាំងសុខុមាលភាពផ្លូវចិត្ត និងរាងកាយ។

ទីធ្លាសាធារណៈ​ទៅ​ជារបស់​ឯកជន

ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនកំពុងដាក់បញ្ចូលទីធ្លារួមនៅក្នុងការរចនាគម្រោងរបស់ពួកគេ។ ការអភិវឌ្ឍន៍ដែលពេញនិយមបំផុតនៅក្នុងរាជធានីរួមមានទីធ្លាសម្រាប់លក់រាយ និងផ្លាហ្សា។

គេអាចឃើញមានដូចជាគម្រោង Urban Village ដែលបានបង្កើតសួនធម្មជាតិនៅក្នុងនោះដែរ  រួមទាំងសួនកុមារ និងកន្លែងសកម្មភាពនានានៅក្នុងបរិវេណគម្រោងនេះ។ ការដាក់បន្ថែមគំនិតថ្មីនេះជាធម្មតាមាននិន្នាការផ្តោតលើសហគមន៍រស់នៅបែបធម្មជាតិ។ គម្រោងដែលមានភាពច្នៃប្រឌិតពិតប្រាកដកំពុងផ្តល់នូវទីធ្លាសាធារណៈ អតិបរមាដើម្បីធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នករស់នៅ និងអាជីវកម្ម នៅក្នុងគម្រោងទាំងមូល។ 

ទោះបីមានភាពខ្វះខាតទីធ្លាសាធារណៈក៏ដោយ ក៏តំបន់ដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជននៅ ក្នុងរាជធានីភ្នំពេញកំពុងបោះជំហានទៅមុខដើម្បីរៀបចំការអភិវឌ្ឍទីក្រុង។ ទីធ្លាទាំងនេះ កំពុងបំពេញតម្រូវការសម្រាប់​ប្រជាជនក្នុងការធ្វើទំនាក់ទំនងសង្គម និងជួយបង្កើត សហគមន៍នៅក្នុងទីក្រុងរបស់ពួកគេ។ ហើយមិនត្រឹមតែការអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ វាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើន​ផងដែរ។ ផ្សារទំនើបកំពុងរីកចម្រើន​ដោយបង្កើតទីធ្លា សាធារណៈនៅជាប់នឹងហាងលក់រាយ។ តំបន់ចំនួនពីរ TK Avenue ទួលគោក និងផ្សារទំនើប​ណូរ៉ូ ដែល​នឹង​បង្កើត​ឡើង​ឆាប់​ៗក៏​ជាផ្នែក​មួយ​សំខាន់​ផងដែរ។

យើងគ្រប់​គ្នាបានដឹងអំពីទឹកជំនន់ដ៏ធំដែលបានវាយប្រហារខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ រីឯប្រទេស​ជិតខាង​វិញ ទីក្រុងបាងកករបស់​ប្រទេសថៃ សួន​សាធារណៈជាឆ្អឹងខ្នង​នៃយុទ្ធសាស្ត្រការពារទឹកជំនន់របស់ពួកគេ។ ការសិក្សាបង្ហាញថាដើមឈើជួយ​កាត់បន្ថយផលប៉ះពាល់កំដៅនៃទីក្រុងបានច្រើន និងអាចកាត់បន្ថយសីតុណ្ហភាពព័ទ្ធជុំវិញបានដល់ ១៥ អង្សាសេ។

គោលគំនិតសំខាន់ៗចំនួនបីសម្រាប់ការកែលម្អទីធ្លាសាធារណៈក្នុងទីក្រុងភ្នំពេញ

ក្រុមហ៊ុន COLE  ជាក្រុមហ៊ុន​ស្ថាបត្យកម្ម និងឌីហ្សាញ ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានចាប់អារម្មណ៍ក្នុងការជំរុញការអភិវឌ្ឍទីធ្លា​សាធារណៈនៅក្នុងទីក្រុង។ ជាមួយនឹងបញ្ហាទាំងអស់ខាងលើនេះ ក្រុមហ៊ុន COLE បានបំផុសនូវគំនិតចំនួនបី (ប្លែកគេបន្តិច) សម្រាប់បង្កើតទីធ្លាបៃតង បន្ថែមទៀតនៅក្នុងរាជធានី៖

១. ដាំដើម​ឈើ​ជារបងវត្ត

graphic data about pagodas in Phnom Penh

សាកស្រមៃមើលបើយើងរុះរបងជុំវិញវត្ត​សំខាន់ៗទាំងនេះចេញ​ហើយដាក់​ជំនួសមកវិញ​ដោយដើមឈើ តើល្អកម្រិតណា។ ការធ្វើបែបនេះ​អាចផ្តល់កន្លែង​​ដ៏អស្ចារ្យសម្រាប់​មនុស្ស​អង្គុយលេង និងរីករាយជាមួយ​ជីវិតតាមដងផ្លូវ​ដែល​មានសភាពអ៊ូអរ។

graphic map of pagodas in Phnom Penh

សូមពិនិត្យមើលផែនទីខាងលើដែលយើងបានដៅ​វត្តសំខាន់ៗ​មួយចំនួននៅក្នុងទីក្រុង។ ការដាំដើមឈើ​ជារបងវត្ត​​​តាម​សង្កាត់ភាគច្រើន​នាំឲ្យ​មានទីធ្លា​សាធារណៈផ្ទាល់ខ្លួន។

២. បង្កើតផ្លូវថ្មើរជើង

Render of a possible pedestrian street in Phnom Penh

ផ្លូវលេខ ២៤០ នឹងក្លាយជាតំបន់អាទិភាពសម្រាប់អ្នកថ្មើរជើង។ អាចធ្វើទៅបានដោយបង្កើតផ្លូវថ្មើរជើងបៃតងរវាងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ អ្នកទេសចរ និងភ្ញៀវក្នុងស្រុកអាចឆ្លៀតឱកាសដើរលម្ហែបានតាមផ្លូវសងខាងនេះ។

Design render of a pedestrian street in Phnom Penh

៣. ការបង្កើតតំបន់រួមសម្រាប់ស្ថានទូត

Map of embassies in Phnom Penh

ការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតនឹងជួយរំដោះដីសំខាន់ៗដែលមានទេសភាពស្រាប់។ ការធ្វើបែបនេះអាចបន្ថែមទាំងសួនតូចៗ និងសួនទីតាំងនៅកណ្តាលក្រុងធំៗសម្រាប់អ្នករស់នៅភ្នំពេញទាំងអស់ទទួលបានភាពរីករាយ។

គុណប្រយោជន៍មួយទៀតនៃការបង្កើតតំបន់ថ្មីសម្រាប់ស្ថានទូតគឺការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញនៃតំបន់ដាច់ស្រយាលមួយនៃទីក្រុង ដែលនឹងនាំឱ្យមានមនុស្សកាន់តែច្រើនហើយអាជីវកម្មនៅទីនោះនឹងរីកចម្រើនផងដែរ៕ 

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

Comments