
អ្នកអភិវឌ្ឍន៍
ក្រុមហ៊ុន AGILE NAKI PROPERTY CO.,LTD
Preah Monivong BLVD (93), BKK 3, Chamkarmon, Phnom Penh
សមាជិកតាំងពីឆ្នាំ 2019
អំពី ក្រុមហ៊ុន AGILE NAKI PROPERTY CO.,LTD
ក្រុមហ៊ុន Agile Group ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ជាក្រុមហ៊ុនសហគ្រាសមួយ ដែលមានអាជីវកម្មអចលនទ្រព្យ និងអាជីវកម្មពហុវិស័យ។ ក្រុមហ៊ុន Agile បង្កើតឡើងដើម្បីផ្តល់ជូនសេវាកម្មសម្រាប់ជីវិតដែលមានគុណភាពល្អប្រសើរ និងបានប្តេជ្ញាចិត្ដដើម្បីឲ្យក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មជីវិតប្រកបដោយគុណភាព។ ក្រុមហ៊ុន Agile គឺជាម៉ាកយីហោមួយ ដែលប្រតិបត្តិការក្រោមទស្សនវិជ្ជានៃ "សុភមង្គលពេញមួយជីវិត" ។
រយៈពេល ២៧ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Agile បានទទួលជោគជ័យក្នុងឧស្សាហកម្មសំខាន់ៗចំនួនប្រាំបីរួមមាន៖ អចលនទ្រព្យ បំណិនជីវិត ការអភិរក្ស ការអប់រំ សំណង់ ការគ្រប់គ្រងលំនៅដ្ឋាន ការវិនិយោគ និងការគ្រប់គ្រងទ្រព្យអចលនទ្រព្យពាណិជ្ជកម្ម។ អាជីវកម្មនេះគ្របដណ្តប់ជាង ១០០ ទីក្រុងនៅជុំវិញពិភពលោក។ ការអភិវឌ្ឍអចលនទ្រព្យគឺជាឧស្សាហកម្មស្នូលមួយ។ គម្រោងជិត ២០០ បានពង្រីកដល់ទីក្រុងជាង ៧០ នៅទូទាំងប្រទេសចិន និងពិភពលោក។ ឧទាហរណ៏ដូចជាលំនៅដ្ឋាន Guangzhou Agile Fuchun Residence គម្រោង Hainan Qingshui Bay និងគម្រោងផ្សេងៗទៀតជាមួយនឹងកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិ។
ក្រុមហ៊ុន Agile Group មានក្រុមហ៊ុនដែលបានចុះបញ្ជីពីរនៅក្នុងផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) ដែលមានឈ្មោះថា Agile Group Holdings Limited (លេខកូដភាគហ៊ុន HK3383) និង Agile Lifestyle Services Limited (លេខកូដភាគហ៊ុន HK3319) ដែលក្រុមហ៊ុនទាំងពីរជាផ្នែកដ៏សំខាន់នៃទីផ្សារភាគហ៊ុនចិន និងហុងកុង។