
អ្នកអភិវឌ្ឍន៍
ប៉ាវលី (ខេមបូឌា) រៀល អ៊ីស្ទេត
២០ជាន់ទី១ បុរីពិភពថ្មី, ផ្លូវ១, Roang Chakr, Phnom Penh Thmei, Sen Sok, Phnom Penh, Cambodia, Phnom Penh Thmey, Sen Sok, Phnom Penh
សមាជិកតាំងពីឆ្នាំ 2018
អំពី ប៉ាវលី (ខេមបូឌា) រៀល អ៊ីស្ទេត
គម្រោង Poly Mansion ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនប៉ាវលី (ខេមបូឌា) រៀល អ៊ីស្ទេត។ ប៉ាវលី (ខេមបូឌា) រៀល អ៊ីស្ទេតគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ ដែលមានមូលដ្ឋាននៅប្រទេស កម្ពុជា។ ទិសដៅអភិវឌ្ឍរបស់ក្រុមហ៊ុនមួយនេះនៅក្នុងប្រទេសកម្ពុជា គឺការផ្តោតសំខាន់លើទីក្រុង ធំៗចំនួនពីរ គឺទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ សម្រាប់រាជធានីភ្នំពេញ ការអភិវឌ្ឍបានផ្តោត សំខាន់លើការបង្កើតគម្រោងចម្រុះ ដែលរួមបញ្ចូលគ្នាទាំងអាផាតមិន អាគារការិយាល័យកម្រិត A និងសណ្ឋាគារលំដាប់ផ្កាយនៅក្នុងទីក្រុង ជាក់ស្តែងដូចជាគម្រោង "Poly Mansion"។ បន្ថែមលើស ពីនេះទៀត ក្រុមហ៊ុនមានផែនការសាងសង់គម្រោងវីឡាប្រណិត នៅលើដីបំរុងប្រមាណ ៥ ហិចតា នៅទល់មុខអាកាសយានដ្ឋានភ្នំពេញ។
ចំណែកនៅក្នុងខេត្តព្រះសីហនុ ការអភិវឌ្ឍបានផ្តោតសំខាន់លើគម្រោងអគារខ្នាតធំសម្បើម។ ក្នុងនោះ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនប៉ាវលី (ខេមបូឌា) រៀល អ៊ីស្ទេតមានគម្រោងអចលនទ្រព្យ ធំៗចំនួនពីរគឺ "គម្រោង Poly Garden" និង "គម្រោង Free Trade Zone" ដែលជាការអភិវឌ្ឍន៍ចម្រុះ ដែលមានទីតាំងស្ថិតនៅជិតកំពង់ផែក្រុងព្រះសីហនុ។
ភ្នាក់ងារ
កំពុងស្វែងរកអចលនទ្រព្យមែនទេ?
ភ្នាក់ងារនេះបច្ចុប្បន្នមិនមានការផ្សាយសកម្មនៅលើប្រវត្តិរូបទេ ប៉ុន្តែគាត់នៅតែអាចជួយលោកអ្នកស្វែងរកអចលនទ្រព្យសមស្របបាន។