
ក្រុមហ៊ុន
ជីប ម៉ុង លែន
Boeung Tumpun, Meanchey, Phnom Penh
សមាជិកតាំងពីឆ្នាំ 2018
អំពី ជីប ម៉ុង លែន
ជីបម៉ុងលែនជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជីបម៉ុងគ្រុបដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ជីបម៉ុងគ្រុបខូអិលធីឌីមានភាពល្បីល្បាញក្នុងការនាំចូលនិងចែកចាយសម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ពីក្រុមហ៊ុនផលិតល្បី ៗ នៅជុំវិញពិភពលោក។ ក្រៅពីនេះក្រុមហ៊ុនជីបម៉ុងគ្រុបក៏ជាម្ចាស់រោងចក្រផងដែរដូចជារោងចក្របេតុងនិងរោងចក្រស្រាបៀរកម្ពុជា។
គម្រោងទី ១ របស់ជីបម៉ុងលែនគឺ “The Park Land 598”បានបញ្ចប់កាសាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍លំនៅដ្ឋានមួយយ៉ាងជោគជ័យ។ The Park Land 598 នាំមកនូវផ្ទះប្រណិត ៗ ជាច្រើនដូចជាផ្ទះវីឡាឃ្វីន វីឡាភ្លោះនិងផ្ទះលក់ជាច្រើនទៀត។ វីឡាទាំងនេះត្រូវបានបំពាក់យ៉ាងល្អជាមួយនឹងគ្រឿងសង្ហារឹមទាន់សម័យនិងទំនើប។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏សាងសង់ខុនដូParkLand TK, Landmark 271, Landmark 60M, Land Riche Chamkardoung និងជាច្រើនទៀតនាពេលខាងមុខនេះ។
ជីបម៉ុងលែនត្រូវបានករសាងនិងសាងសង់ដេាយស្ថាបត្យករ វិស្វករជំនាញ និងវិស្វករ ខ្មែរ និងបរទេសដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យសំណង់ទាំងក្នុងនិងក្រៅប្រទេស។