
អ្នកអភិវឌ្ឍន៍
Chun Hui Yuan Cambodia Investment Co,ltd.
No.4, 469、470 (North side of Soka Hotel), Sangkat Buon, Sihanoukville, Sihanoukville
សមាជិកតាំងពីឆ្នាំ 2019
អំពី Chun Hui Yuan Cambodia Investment Co,ltd.
ក្រុមហ៊ុន Chun Hui Yuan Investment Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានការិយាល័យកណ្តាល នៅទីក្រុងប៉េកាំង។ ជាសហគ្រាសវិនិយោគ និងហិរញ្ញប្បទានដ៏ធំជាមួយនឹងអត្ថប្រយោជន៍ នៃការប្រកួតប្រជែងដ៏មានឥទ្ធិពលហើយបាននឹងកំពុងផ្តោតលើការវិនិយោគ និងការអភិវឌ្ឍសណ្ឋាគារ និងលំនៅដ្ឋាន ឧស្សាហកម្មវេជ្ជសាស្ត្រ និងវប្បធម៌។ នៅពេលអនាគតក្រុមហ៊ុននេះនឹងកាន់ តែមានភាពរឹងមាំទាំងផ្នែកគ្រប់គ្រង និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រតិបត្តិការទ្រព្យសកម្ម និងដើមទុនរបស់ពួកគេ។
បន្ទាប់ពីប្រតិបត្តិការជាង ២០ ឆ្នាំនៅប្រទេសចិន ក្រុមហ៊ុន Chun Hui Yuan Group បានបង្កើតគម្រោងប្រើប្រាស់ចម្រុះជាច្រើនហើយបានក្លាយជាក្រុមហ៊ុនឈានមុខគេដែលមានទ្រព្យ សកម្មដ៏ធំនៃទំនាក់ទំនងអតិថិជននៅទីក្រុងប៉េកាំង។
នាពេលបច្ចុប្បន្ននេះអាជីវកម្មរបស់ក្រុមហ៊ុននេះបានពង្រីកទីផ្សារនៅបរទេសដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនៃការបង្កើតម៉ាកយីហោសកលរបស់ខ្លួន។ បន្ទាប់ពីទទួលបានជោគជ័យលើក្រុមហ៊ុន Helios Energy Co., Ltd., ដែលជាក្រុមហ៊ុនចុះបញ្ជីថាមពលសកលដែលបានបង្កើតឡើងនៅសហរដ្ឋអាមេរិក ក្រុមហ៊ុននេះ បានវិនិយោគក្នុងការអភិវឌ្ឍគម្រោង Victory Bay និង Victory Bay Club នៅក្រុងព្រះសីហនុ ក៏ដូចជាសួនឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលក្រុងព្រះសីហនុនៅលើផ្ទៃដី ៥០ ហិកតា និងមានតម្លៃ បីពាន់លានដុល្លារ។ ក្រុមហ៊ុននេះនឹងបោះជំហានទៅប្រទេសផ្សេងទៀតដូចជាវៀតណាម និងម៉ាឡេស៊ី។