
ក្រុមហ៊ុន
EYES REAL ESTATE CO., LTD
Phnom Penh Square No. 60E1 (01-15 ), Russian Federation Blvd corner of St No 233, Phsar Depo III,, Toul Kork, Phnom Penh
សមាជិកតាំងពីឆ្នាំ 2021
អំពី EYES REAL ESTATE CO., LTD
អាយ រៀលអ៊ីស្ទេត គឺជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យជាតិ និងអន្តរជាតិ ដែលផ្តល់សេវាកម្មវាយតំលៃឯករាជ្យជូនទៅដល់គ្រប់អតិថិជនទាំងផ្នែកអាជីវកម្ម សិប្បកម្ម សហគមន៍ ឬស្ថាបន័ហិរញ្ញវត្ថុនិង ផ្នែកច្បាប់។ ទីស្នាក់ការធំរបស់យើងខ្ញុំ ស្ថិតនៅក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងការិយាល័យដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងប្រទេស។
យើងខ្ញុំជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ដែលមានសេវាកម្មពេញលេញរួមជាមួយនឹងកេរ្ត៍ឈ្មោះដ៏ល្បីល្បាញ ហើយទទួលបានការគាំទ្រតាមរយៈបទពិសោធន៍របស់យើងដែលមានជាច្រើនឆ្នាំមកហើយ។ យើងខ្ញុំផ្តល់នូវសេវាកម្មជាច្រើន រាប់បញ្ចូលទាំងការវាយតម្លៃអចលនទ្រព្យ ការវាយតម្លៃសំភារៈឧបករណ៍ផ្សេងៗ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសកម្ម និងអកម្ម ទីភ្នាក់ងារអចលនទ្រព្យ (ទិញ លក់ & ជួល) និងរៀបចំគម្រោងលើការលក់ និងធ្វើទីផ្សារជូនអតិថិជន ។ ការវាយតំលៃលើផ្លាកសញ្ញាពាណិជ្ផកម្ម និងការវាយតំលៃលើប័ណ្ណអាជីវកម្ម ឬ ការវាយតំលៃទ្រព្យសម្បត្តិ ការវាយតំលៃអាជីវកម្ម និងការវាយតំលៃសំរាប់ផ្នែកធានារ៉ាប់រង ការសិក្សាស្រាវជ្រាវប្រកបដោយលក្ខណៈសុឆន្ទៈ និងមានសេវាកម្មជាច្រើនទៀតផងដែរ។ អតិថិជនរបស់យើងខ្ញុំ មានរាប់បញ្ចូលទាំងក្រុមហ៊ុនសាជីវកម្មធំៗជាច្រើន នៅក្នុងប្រទេស និងសកលលោក មានអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ទីភ្នាក់ងាររដ្ឋាភិបាល ក្រុមហ៊ុនច្បាប់ និងក្រុមហ៊ុនគណនេយ្យ និងអង្គការក្រៅរដ្ឋាភិបាល ។ បុគ្គលិករបស់យើងខ្ញុំរួមមាន អ្នកប្រឹក្សាយោបល់ប្រកបដោយបទពិសោធន៍ ជាមួយនឹងជំនាញនិងការយល់ដឹងស៊ីជម្រៅទៅនឹងទ្រឹស្តីនៃការវាយតំលៃអចលនទ្រព្យដែលត្រូវទិញ លក់ និងជួលសម្រាប់គ្រប់អចលនទ្រព្យដែលអ្នកត្រូវការគ្រប់ប្រភេទ។ ក្រុមហ៊ុនវាយតំលៃអចលនទ្រព្យយើងខ្ញុំ តាំងចិត្តផ្តល់នូវការសន្និដ្ឋាន ដែលមានមូលដ្ឋានអំណះអំណាងច្បាស់លាស់នៅក្នុងរបាយការណ៍វាយតំលៃដែលបានរៀបចំយ៉ាងត្រឹមត្រូវ និងការផ្តល់ពត៌មានរហ័សទាន់ចិត្ត។