រំលងទៅមាតិកា

អ្នកអភិវឌ្ឍន៍

Morgan (Cambodia)

2Thnou St, Phum1, Sangkat Bei, Sihanoukville, Sihanoukville

សមាជិកតាំងពីឆ្នាំ 2019

អំពី Morgan (Cambodia)

ក្រុមហ៊ុន Morgan (Cambodia) បានបង្កើតឡើងនៅឆ្នាំ២០០៨។​ អស់រយៈពេលជាង ១០ ឆ្នាំហើយជាមួយនឹងគោលគំនិតអភិវឌ្ឍន៍នៃ “ជីវិតច្នៃប្រឌិត និងគ្មានដែនកំណត់” រួមទាំងប្រកាន់ខ្ជាប់នូវស្មារតីសហគ្រាស “ការគោរពដល់សិល្បៈហត្ថកម្ម”។ ក្រុមហ៊ុនបានខិតខំបង្កើតការកសាងគម្រោងនានានៅកម្ពុជារួមមានគម្រោង Morgan Tower មជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Morgan ។ល។ ក្រុមហ៊ុននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅក្នុងប្រទេស កម្ពុជា។ ឥឡូវនេះក្រុមហ៊ុនផ្តោតយុទ្ធសាស្ត្រទៅលើទីក្រុងធំៗនៅកម្ពុជាគឺភ្នំពេញ និងព្រះសីហនុ មុនពេលពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ផ្សេងទៀតនៃតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងការបញ្ចប់នៃអគារ Morgan Tower និងការដាក់ឱ្យដំណើរការនូវគម្រោង Blue Bay ដែលជាគម្រោងទំនើបមួយនៅមាត់សមុទ្រនៅក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននឹងប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជា។

មកដល់ពេលនេះក្រុមហ៊ុនបានសាងសង់លើផ្ទៃដីសរុប ១ លានម៉ែត្រការ៉េនៅទូទាំងតំបន់ចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជា និងបានទិញដីជាយុទ្ធសាស្ត្រដ៏ធំមួយកន្លែងនៅទឹកឈូខេត្តកំពត និងខេត្តកាន់ថូព្រំប្រទល់កម្ពុជា - វៀតណាម។ ដូច្នេះក្រុមហ៊ុននេះនឹងពង្រីកបានដល់ទំហំ ១,៥ លានម៉ែត្រការ៉េនៅឆ្នាំ២០២០ ។

អចលនទ្រព្យ

ភ្នាក់ងារ