
អ្នកអភិវឌ្ឍន៍
អ&អេហ្វ ប្រផឹធី (ខេមបូឌា) ឯ.ក
484, Str. 93, Tonle Bassac, Chamkarmon, Phnom Penh
សមាជិកតាំងពីឆ្នាំ 2018
អំពី អ&អេហ្វ ប្រផឹធី (ខេមបូឌា) ឯ.ក
ក្រុមហ៊ុន អ & អេហ្វ គ្រុបត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ និងមានការិយាល័យកណ្តាលនៅទីក្រុងក្វាងចូវប្រទេសចិន។
បន្ទាប់ពីការអភិវឌ្ឍយ៉ាងលឿនជាង ២០ ឆ្នាំ ក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ធំមួយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនមានភាពលេចធ្លោក្នុងការអភិវឌ្ឍសណ្ឋាគារ ប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងកីឡា ពាណិជ្ជកម្មតាមអ៊ីនធើណិត សេវាថែទាំសុខភាព សេវាកម្មអចលនទ្រព្យ ការរចនា និងសំណង់ និងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ។
មកដល់ពេលនេះ អ & អេហ្វ គ្រុប បាននិងកំពុងប្រតិបត្តិការនៅតាមទីក្រុងចំនួន ១៤០ នៅទូទាំងពិភពលោក ដោយមានគម្រោងធំៗជាង ៤៥០ និងសណ្ឋាគារជាង ៩០ ដែលធ្វើឲ្យក្រុមហ៊ុនក្លាយជាអ្នកកាន់កាប់អចលនទ្រព្យប្រណិតធំជាងគេបំផុតនៅលើពិភពលោក។
អស់រយៈពេល ១០ ឆ្នាំជាប់គ្នា អ & អេហ្វ គ្រុប បានទទួលរង្វាន់កិត្តិយសចំនួន ២ ដោយសមាគមធំៗ ចំនួនពីរ ដែលជាសហគ្រាសកំពូលទាំង ១០ របស់ប្រទេសចិន។
ក្រុមហ៊ុន អ & អេហ្វ គ្រុប ដើរតាមគោលនយោបាយ “ផ្លូវមួយខ្សែក្រវ៉ាត់មួយផ្លូវមួយ” របស់ប្រទេសចិន និងបានមកដល់ទឹកដីដ៏អស្ចារ្យនេះដើម្បីជួយដល់ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញដែលជាបេះដូងនៃអាស៊ាន។ ដោយផ្តោតលើស្តង់ដារខ្ពស់ សម្រាប់វិស័យសំណង់កម្ពុជា និងរបៀបរស់នៅបែបថ្មីក្នុងទីក្រុង ក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍគម្រោងធំៗ ពីរ នៅទីក្រុងភ្នំពេញ រួមមាន៖ គម្រោង អ & អេហ្វ ស៊ីធី និង គម្រោង អ & អេហ្វ ហ័រហ្វូ៊ ដែលគម្រោងទាំងពីរជាលំនៅដ្ឋាន បែបសហគមន៍ អមដោយទេសភាពសួនច្បារអន្តរជាតិធំជាងគេ ជាមួយទំហំអភិវដ្ឍន៍សរុបប្រមាណ ៧៦០,០០០ ម៉ែត្រការ៉េ។
ក្រុមហ៊ុន អ & អេហ្វ គ្រុបប្តេជ្ញាចិត្តផ្តល់ជូនសហគមន៍លំនៅដ្ឋានមួយ ប្រកបដោយភាពស្រស់ស្អាត និងភាពចុះសម្រុងគ្នា ដើម្បីឆ្ពោះទៅរកភាពជឿនលឿនទៅមុខ។