
អ្នកអភិវឌ្ឍន៍
TK Royal One Serviced Condominium
Tuek L'ak 1, Toul Kork, Phnom Penh
សមាជិកតាំងពីឆ្នាំ 2018
អំពី TK Royal One Serviced Condominium
TK Royal One គឺជាអគារស្នាក់នៅរូមដ៏ប្រណីតដែលមានលំនៅឋាន និង ការិយាល័យដែលបង្កើតឡើងដោយក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅតៃវ៉ាន់ TC Royal Manor Co. , Ltd ត្រូវបានបញ្ចប់នៅក្នុង ខែ មិថុនាឆ្នាំ 2018 ។
អគារ TK Royal One មានការិយាល័យចំនួន 39 និង មានបន្ទប់ស្នាក់នៅចំនួន 146 ដោយមាន ខណ្ឌ័ជា 2 ជាន់ដាច់ដោយោឡែក។ ការរួមបញ្ចូលគ្នានៃការិយាល័យនិងលំនៅឋានបង្កើតនូវលក្ខណៈពិសេសតែមួយគត់សម្រាប់ក្រុមហ៊ុនបរទេសដើម្បីរៀបចំការិយាល័យទំនើបនិងអនុញ្ញាតឱ្យអ្នកគ្រប់គ្រង រស់នៅក្នុងអគារដើម្បីមានភាពងាយស្រូល រួមទាំងមានផាសុខភាព នឹង មានសុវត្ថិភាពផងដែរ។
ការរស់នៅក្នុងTK Royal One ផ្តល់ជូនលោកអ្នកនូវរបៀបរស់នៅបែបទំនើបជាមួយនឹងការសម្រាកនិងមានភាពងាយស្រួល។ មានកន្លែងហាត់ប្រាណដ៏ធំទូលាយ អាងហែលទឹក និង សួនច្បារអាកាស និងមានកន្លែងចតរថយន្តគ្រប់គ្រាន់ដែលធ្វើឱ្យ TK Royal One ក្លាយជាជម្រើសខុនដូ ដ័៏ល្អបំផុត នឹងមានលំដាប់ខ្ពស់បំផុតរបស់អ្នកនៅកណ្តាលក្រុងភ្នំពេញ។