រំលងទៅមាតិកា

អ្នកអភិវឌ្ឍន៍

Wan Heng Run Investment (Cambodia) Co.,Ltd

Sangkat Buon, Sihanoukville, Sihanoukville

សមាជិកតាំងពីឆ្នាំ 2019

អំពី Wan Heng Run Investment (Cambodia) Co.,Ltd

ក្រុមហ៊ុន​ New Landmark Group

ក្រុមហ៊ុន New Landmark Group (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនអភិវឌ្ឍ អចលនទ្រព្យខ្នាតធំលំដាប់អន្តរជាតិមួយ ដែលផ្តោតលើអាជីវកម្មច្រើនផ្នែក មានដូចជា ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យបែបលំនៅដ្ឋាន និងពាណិជ្ជកម្ម និង វិស័យបដិសណ្ឋារកិច្ច។

ចាប់តាំងពីពេលបង្កើតឡើងមក ក្រុមហ៊ុន New Landmark Group បានប្រកាន់ខ្ជាប់ នូវគោលគំនិតមួយ "ផ្តល់ជូនមុន ទទួលបានទំនុកចិត្តមុន” ជាបាវចនារបស់ខ្លួន និង “ការបង្កើតអរិយធម៌ និងភាពជឿនលឿនត្រូវដើរឲ្យទាន់សម័យកាល” ជាទស្សនវិជ្ជាស្នូលរួមរបស់ ក្រុមហ៊ុន។ ក្រុមហ៊ុនបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្លាយជាក្រុមហ៊ុនល្អដាច់គេ ប្រសិនបើ មិនអាចក្លាយជាក្រុមហ៊ុនដែលធំជាងគេ និង ជាក្រុមហ៊ុនដែលអាចផ្ដល់ឲ្យនូវគម្រោងលំនៅ ដ្ឋានដែលមានគុណភាពល្អ។

ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងលំនៅដ្ឋានលំដាប់ខ្ពស់រាប់សិបកន្លែងជាបន្តបន្ទាប់ ដោយមានផ្ទៃសរុបប្រមាណ ៥ លានម៉ែត្រការ៉េនៅទីក្រុង Fujian, Hubei, Shenzhen​ និង Adelaide ប្រទេសអូស្ត្រាលី ដែលគម្រោងទាំងអស់នេះបានក្លាយជាទីសម្គាល់ដ៏សំខាន់នៅ ក្នុងទីក្រុងនីមួយៗ។

ដោយមើលឃើញកត្តាសុទិដ្ឋិនិយមជាច្រើនរបស់ប្រទេសកម្ពុជាដូចជា ឥទ្ធិពលសេដ្ឋកិច្ច ចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ស្ថានភាពនយោបាយក្នុងស្រុកមានស្ថេរភាព និងកំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មដូចជា វិស័យទេសចរណ៍ សំណង់ និងប្រេង ក្រុមហ៊ុន New Landmark Group បានពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍអចលនទ្រព្យជាមួយនឹងការគ្រប់គ្រងលំនៅដ្ឋាន និងពាណិជ្ជកម្ម និងការវិនិយោគ ដែលពាក់ព័ន្ធជាច្រើនផ្សេងទៀត។

នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន New Landmark Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាច្រើននៅក្នុងប្រទេសកម្ពុជារួមមាន៖ ក្រុមហ៊ុន WAN HENG RUN Investment (Cambodia) Co., Ltd. និង WAN HENG RUN Development (Cambodia) Co., Ltd។ បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងអភិវឌ្ឍគម្រោង New Landmark ដែលជាគម្រោងអគារចម្រុះ មានទំហំអភិវឌ្ឍសរុប ២០០,០០០ ម៉ែត្រការ៉េ និងសណ្ឋាគារ New Landmark Holiday Hotel ដែលមានទំហំអភិវឌ្ឍសរុប ២០,០០០ ម៉ែត្រការ៉េដូចគ្នា ហើយគម្រោងទាំងពីរនេះស្ថិតនៅក្នុង ក្រុងព្រះសីហនុ។

ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលនៃ “ភាពស្មោះត្រង់ សុច្ឆន្ទៈ ភាពល្អផូផង់ និងភាពល្អឥតខ្ចោះ” អមដោយគោលនយោបាយគុណភាព នៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ភាពទំនើប និងសេវាកម្មដ៏ប្រណីត។ ក្រុមហ៊ុនផ្តល់ជូននូវគុណតម្លៃសម្រាប់អតិថិជន និងបុគ្គលិកគ្រប់រូប រួមជាមួយការកសាងសង្គមមួយឲ្យកាន់តែប្រសើរឡើង។ នៅទីបំផុតក្រុមហ៊ុន New Landmark Group មានគោលបំណងចង់ក្លាយខ្លួនជាសហគ្រាសឯកជនឈានមុខគេមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតសមិទ្ធិផល ជំនាញវិជ្ជាជីវៈ ឧស្សាហូបនីយកម្ម និងការកសាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។

អចលនទ្រព្យ

គម្រោង New Landmark  : យូនីត B9 បន្ទប់គេងមួយ សម្រាប់លក់$74,214គម្រោង New Landmark : យូនីត B9 បន្ទប់គេងមួយ សម្រាប់លក់1139ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark : យូនីត B8 បន្ទប់គេងមួយ សម្រាប់លក់$70,623គម្រោង New Landmark : យូនីត B8 បន្ទប់គេងមួយ សម្រាប់លក់1137ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark : យូនីត B7  បន្ទប់គេងមួយ សម្រាប់លក់$73,055គម្រោង New Landmark : យូនីត B7 បន្ទប់គេងមួយ សម្រាប់លក់1138ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark : យូនីត B6  បន្ទប់គេងមួយ សម្រាប់លក់$74,252គម្រោង New Landmark : យូនីត B6 បន្ទប់គេងមួយ សម្រាប់លក់1139ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark  : យូនីតB5 បន្ទប់គេងមួយ សម្រាប់លក់$74,252គម្រោង New Landmark : យូនីតB5 បន្ទប់គេងមួយ សម្រាប់លក់1139ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark : យូនីត B4 បន្ទប់គេងមួយ   សម្រាប់លក់$60,401គម្រោង New Landmark : យូនីត B4 បន្ទប់គេងមួយ សម្រាប់លក់1132ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark : យូនីត B2 ( បន្ទប់គេង២  បន្ទប់ទឹក១) សម្រាប់លក់$202,578គម្រោង New Landmark : យូនីត B2 ( បន្ទប់គេង២ បន្ទប់ទឹក១) សម្រាប់លក់21107ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុគម្រោង New Landmark  : យូនីត B1 បន្ទប់គេងមួយ សម្រាប់លក់$104,785គម្រោង New Landmark : យូនីត B1 បន្ទប់គេងមួយ សម្រាប់លក់1155ម៉ែតការ៉េខុនដូPoulowai Street 300, សង្កាត់បួន, ក្រុងព្រះសីហនុ

ភ្នាក់ងារ