រំលងទៅមាតិកា

អ្នកអភិវឌ្ឍន៍

ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក

The Bridge level 39, Village, No 14 National Assembly Street, Phnom Penh, The Bridge level 39, Village, No 14 វិថី រដ្ឋសភា, រាជធានី​ភ្នំពេញ

សមាជិកតាំងពីឆ្នាំ 2021

អំពី ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក

វើលដ៏ប្រ៊ីដ គ្រុប គឺជាក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅក្នុងប្រទេសកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះល្បី តាមស្តង់ដារអន្តរជាតិ ប្រកបដោយឧត្តមភាព និងមានទំនួលខុសត្រូវខ្ពស់។

វើលដ៏ប្រ៊ីដ គ្រុបបានបើកដំណើរការចាប់ពីឆ្នាំ ១៩៩២ មកម្លេះ ហើយបានក្លាយជាជម្រើសជំរើសដ៏ល្អសម្រាប់វិនិយោគិនអន្តរជាតិ ដើម្បីធ្វើការវិនិយោគក្នុងទីផ្សារនៃប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សបំផុត។

វើលដ៏ប្រ៊ីដ គ្រុប កំពុងនឹងបន្តបង្កើតកិច្ចសហប្រតិបិត្តការជាមួយវិនិយោគគិនអន្តរជាតិ ដើម្បីនាំមកនូវឱកាសដល់ប្រជាជនកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មិនត្រឹមតែប៉ុណ្ណោះ វើលដ៏ប្រ៊ីដ ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនមួយឈានមុខគេ ដែលបានជម្រុញឱ្យមានការរីកចម្រើនដ៏ប្រសើរបំផុតក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។

ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ វើលដ៏ប្រ៊ីដ គ្រុប ធ្វើការអភិវឌ្ឍគម្រោងអចលនទ្រព្យដ៏ប្រណិតចំនួន ៣ គម្រោង។ នៅក្នុងឆ្នាំ ២០២០ គម្រោងអភិវឌ្ឍចម្រុះ The Peak បានលេចចេញជារូបរាងដែលគម្រោងនេះមានអគារចំនួន ៣ បញ្ចូលគ្នា កម្ពស់ ៥៥ជាន់ ដោយនាំមកជូននូវសណ្ឋាគារ Shangri-La លំដាប់ស្តង់ដារអន្តរជាតិ និងមានកម្ពស់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ចំណែកគម្រោង The Palms គឺជាគម្រោងរមណីយដ្ឋានលំហែនៅតាមដងទន្លេ ដែលបានបើកនៅក្នុងឆ្នាំ ២០២០នេះផងដែរ។ គម្រោងទាំងពីរនេះជាគម្រោងចុងក្រោយនៃ វើលដ៏ប្រ៊ីដ គ្រុប បន្ទាប់ពីបានសម្ភោធអគារ ”The Bridge” ដែលមានកម្ពស់ ៤៥ជាន់កាលពីឆ្នាំ២០១៨។

អចលនទ្រព្យ