រំលងទៅមាតិកា

ក្រុមហ៊ុន

Yi Fung Real Estate Service

Ground Floor, #7B, St. 81 Corner 109, Daun Penh, Phnom Penh

សមាជិកតាំងពីឆ្នាំ 2018

ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩

អំពី Yi Fung Real Estate Service

នៅក្រុមហ៊ុនអចលនទ្រព្យ អ៊ីហ្វុង យើងយល់ថាយើងម្នាក់ៗធ្វើការវិនិយោគដើម្បីធានាអនាគត របស់យើង។ ក្នុងចំណោមការវិនិយោគទាំងអស់ អ្វីដែលសំខាន់បំផុតរបស់អ្នកគឺទំនងជា​ ការវិនិ យោគទៅលើវិស័យអចលនទ្រព្យ។ អ្នកត្រូវតែប្រាកដថាអ្នកមានផ្ទះផ្ទាល់ខ្លួនរបស់អ្នក ហើយក៏ មានសម្រាប់កូនចៅជំនាន់ក្រោយរបស់អ្នកដែរ។ ម្យ៉ាងវិញទៀត យើងក៏យល់ថាអ្នកទិញភាគ ច្រើនមិនដឹងពីភាពស្មុគស្មាញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជានោះឡើយ។

នោះជាអ្វីដែលក្រុមហ៊ុន អ៊ីហ្វុង អាចជួយលោកអ្នកបាន ...

អាជីវកម្មស្នូលរបស់យើងផ្តោតលើអតិថិជន:

១. ក្រុមហ៊ុន អ៊ីហ្វុង នឹងជួយអ្នកក្នុងការវិនិយោគដោយភាពត្រឹមត្រូវ៖ ជាមួយនឹងបទពិសោធន៍ ជាច្រើនឆ្នាំនៅក្នុងទីផ្សារក្នុងស្រុក (ក៏ដូចជាបទពិសោធន៍ក្នុងទីផ្សារ អចលនទ្រព្យអន្ដរជាតិ) ក្រុមហ៊ុន អ៊ីហ្វុង គឺជាអ្នកពិគ្រោះយោបល់ដ៏ជំនាញខាងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

យើងអាចជួយអ្នកឱ្យអាចស្វែងរកនូវទីតាំងល្អបំផុតដើម្បីការវិនិយោគឲ្យទទួលបានផលចំណេញការដ៏ច្រើននៅពេលខាងមុខ។ ពេលខ្លះយើងប្រាប់អតិថិជនរបស់យើងនូវព័ត៌មានមិនល្អអំពីទីផ្សារ ប៉ុន្តែនោះជាអ្វីដែលយើងចង់ការពារផលប្រយោជន៍យូរអង្វែងរបស់អ្នកប៉ុណ្ណោះ ហើយយើង ប្រឹក្សាជាមួយអ្នកដោយភាពស្មោះត្រង់គ្រប់ស្ថានភាពទាំងអស់ និងសូម្បីតែនៅក្នុងស្ថានភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់យើងក៏ដោយ។

២. កាត់បន្ថយការខិតខំប្រឹងប្រែងរបស់អ្នក៖ ក្រុមហ៊ុន អ៊ីហ្វុង​ យើងសម្រួលដល់ដំណើរការស្វែង រកអចលនទ្រព្យរបស់អ្នកឲ្យកាន់តែងាយស្រួល។ យើងនឹងណែនាំអ្នកពីអចលនទ្រព្យដែល សាកសមនឹងតម្រូវការរបស់អ្នក ហើយធ្វើឱ្យប្រាកដថាដំណើរការនេះនឹងប្រកបដោយភាពរលូន និងរីករាយ។ នេះជាមូលហេតុដែលអតិថិជនតែងតែត្រឡប់មករកយើងម្តងទៀត បន្ទាប់ពីធ្លាប់ជួប ពួកយើងម្តងហើយ។​ ទំនាក់ទំនងនេះគឺជាកម្លាំងស្នូលនៃអាជីវកម្មរបស់យើងនិងជាមូលហេតុ ចម្បងសម្រាប់ភាពជោគជ័យរបស់យើងរហូតមកដល់បច្ចុប្បន្ននេះ។ យើងផ្តល់តម្លៃទំនុកចិត្ត ក្នុងរយៈពេលដ៏ខ្លី។

ក្រុមហ៊ុន​​​ អ៊ីហ្វុង មានអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែក្រុមហ៊ុនមួយនេះផ្តោតលើ សំខាន់លើតំបន់មួយចំនួនខ្លាំងបំផុតដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ កែប កំពត និង ជាយនៃរាជធានីភ្នំពេញ។

យើងអាចជួយក្នុងការវិនិយោគខុនដូ ការទិញនិងលក់ ការអភិវឌ្ឍន៍ដី និងសិក្សាពីភាពជោគជ័យនៃ គម្រោង និង ដីសម្រាប់លក់ និងជួល អាជីវកម្មជួល និង​ការជ្រើសរើសអចលនទ្រព្យនៃអាជីវកម្ម ថ្មីៗ។

យើងក៏មានបទពិសោធន៍នៃការដាក់ជួលអាផាតមិននៅទូទាំងប្រទេសកម្ពុជា។ ការលក់ អចលនទ្រព្យអាជីវកម្មក៏ជាជំនាញរបស់យើងផងដែរ មិនថាអ្នកកំពុងចង់លក់កន្លែង អាជីវកម្មរបស់ អ្នក ឬទិញកន្លែងធ្វើអាជីវកម្មដែលមានស្រាប់នោះទេ។

ត្រូវការក្រុមហ៊ុនអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈអាចទំនាក់ទំនងក្រុមហ៊ុន អ៊ីហ្វុង ថ្ងៃនេះ! ពួកគេនឹងក្លាយជាភ្នាក់ងារអចលនទ្រព្យទីមួយ និងចុងក្រោយ ដែលអ្នកនឹងធ្វើការជាមួយនៅ កម្ពុជា។

ភ្នាក់ងារ

ពានរង្វាន់អចលនទ្រព្យ កម្ពុជា

ពានរង្វាន់អចលនទ្រព្យឆ្នាំ ២០១៩

ក្រុមហ៊ុន Realestate.com.kh ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសម្រេចផ្តល់ជូនដល់ក្រុមហ៊ុន Yi Fung Real Estate Service នូវ

ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ (សាជីវកម្ម)

ពានរង្វាន់អ្នកគ្រប់គ្រងឆ្នើមប្រចាំឆ្នាំ

ពានរង្វាន់ជម្រើសក្រុមហ៊ុនភ្នាក់ងារល្អឆ្នើម

សម្រាប់ឆ្នាំ២០១៩ ក្នុងការទទួលស្គាល់ការចូលរួមរបស់ពួកគេ

ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

អ្នកកាត់សេចក្តីនៃកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ ក្រុមហ៊ុនYi Fung Real Estate Service បានបង្ហាញពី ឧត្តមភាព វិជ្ជាជីវៈ និងបំណងប្រាថ្នាពិតប្រាកដក្នុងការលើក កម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យ

មានស្តង់ដារពិភពលោក។

សូមអបអរសាទរដល់ក្រុមហ៊ុន Yi Fung Real Estate Service!

កំពុងស្វែងរកអចលនទ្រព្យមែនទេ?

ភ្នាក់ងារនេះបច្ចុប្បន្នមិនមានការផ្សាយសកម្មនៅលើប្រវត្តិរូបទេ ប៉ុន្តែគាត់នៅតែអាចជួយលោកអ្នកស្វែងរកអចលនទ្រព្យសមស្របបាន។