+855 92 92 1000

3បន្ទប់គេង,4 បន្ទប់ទឹក ផ្ទះលក់ទំនិញ សម្រាប់ លក់ នៅ បុរី ផេនសៀ

បុរី ផេនសៀ

តម្លៃលក់$173,000
3បន្ទប់គេង
4បន្ទប់ទឹក
67ទំហំជាន់ (ម៉ែត្រ​ការេ)
111ទំហំដី(ម៉ែត្រ​ការេ)
ជើងមុខបែទៅទិស
3ជាន់
2020បញ្ចប់ឆ្នាំ

បុរី ផេនសៀរ

ស្របពេលដែលតំបន់ជ្រោយចង្វារបានប្រែក្លាយតំបន់លំនៅដ្ឋានបែបស្ងប់ស្ងាត់ បច្ចុប្បន្នភាគខាង ជើងនៃទីក្រុងភ្នំពេញវិញក៏បានកំពុងប្រែក្លាយខ្លួនជាតំបន់លំនៅដ្ឋានដ៏មានសក្តានុពលមួយ ដែល បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកក្នុងស្រុក។ ក្នុងចំណោមគម្រោងលំនៅដ្ឋាននានា ដែល កំពុងជំរុញសក្តានុពលនៃតំបន់នេះ បុរី Pancier Residence ជាគម្រោងអភិវឌ្ឍន៍បែបទាន់សម័យ និងមានតម្លៃសមរម្យ ដែលកំពុងបង្ហាញខ្លួននៅសង្កាត់ឫស្សីកែវ។ គម្រោងនេះផ្តល់ជូននូវគុណភាព ល្អបំផុតជាមួយនឹងតម្លៃសមរម្យបំផុត។

ស្ថិតនៅក្បែរទន្លេសាប គម្រោង Pancier Residence ដែលមានលំនៅដ្ឋានចំនួន ១៣៣ ខ្នងនឹង ក្លាយជាកន្លែងមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។ ប្រព័ន្ធផ្លូវថ្នល់ ត្រូវបានរៀបចំជាមួយនឹងការលំអដោយការដាំដើមឈើជាជួរ ដើម្បីបង្កើតបរិយាកាសដែលមាន ផាសុកភាព ដោយធ្វើយ៉ាងណាអោយមានភាពសាកសមជាមួយនឹងលំនៅដ្ឋានចំនួនបីប្រភេទ មានដូចជា៖ ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះវីឡា។ លំនៅដ្ឋានទាំងអស់មានកម្ពស់ ៣ ជាន់ ដែលត្រូវបានសាងសង់ឡើងលើដីដែលមានទំហំចាប់ពី ៩៨.៧ ទៅ ២២៣.២ ម៉ែត្រការ៉េ។ លើសពីនេះទៀតផ្ទះនីមួយៗមានកន្លែងចតឡានធំទូលាយ។

ជាការពិតណាស់ បុរី Pancier Residence ផ្តល់ជូននូវបរិក្ខារ និងសេវាកម្មបែបទាន់សម័យបំផុត ក្នុងនោះមានដូចជា៖ ក្លឹបកីឡា ដែលមានឧបករណ៍លំហាត់ប្រាណ និងអាងហែលទឹកធំទូលាយ។ គម្រោងក៏មានផ្សារ Pancier ដែលមានលក់ទំនិញគ្រប់មុខ គ្រប់ប្រភេទ និងធ្វើឱ្យការដើរទិញឥវ៉ាន់ ប្រចាំថ្ងៃមានភាពឆាប់រហ័ស និងងាយស្រួលបំផុត។ តំបន់នេះនឹងក្លាយជាសហគមន៍លំនៅដ្ឋាន ដ៏រស់រវើក ក្នុងពេលដ៏ឆាប់រហ័ស។

លើសពីនេះទៀតទីតាំងរបស់ គម្រោងបុរី Pancier Residence គឺជាទីតាំងល្អបំផុត ពោលគឺគិតចាប់ ពីសេវាកម្មកម្សាន្ត និងការទិញទំនិញនៅក្នុងតំបន់នេះមានច្រើនរាប់មិនអស់។ គម្រោងថែមទាំង ស្ថិតនៅជិតសួនទឹក និងក្លឹបវាយ កូនហ្គោល ផ្សារទំនើបអ៊ីអន២ សាលារៀន ធនាគារ និងតំបន់សេវាកម្មផ្សេងៗជាច្រើនទៀត។

ក្រៅពីអតិថិជនខ្មែរ ជនបរទេសក៏អាចទិញលំនៅដ្ឋានប្រភេទបុរីជាមួយ គម្រោង បុរី Pancier Residence បាន។ តាមរយៈ សេវាកម្ម Canastrust ជាមួយធនាគារកាណាឌីយ៉ា គម្រោង បុរី Pancier Residence បានផ្តល់សិទ្ធិពិសេស សម្រាប់ជនបទេស ដែលចង់រស់នៅក្នុងបុរីមួយនេះ។

តម្លៃដីនៅក្នុងតំបន់នេះក៏ត្រូវបានគេរំពឹងថានឹងមានកំណើនកើនឡើងយ៉ាងខ្លាំង ក្នុងរយៈប៉ុន្មាន ឆ្នាំខាងមុខនេះ នៅពេលដែលអាជីវកម្ម និងការអភិវឌ្ឍលំនៅដ្ឋានមានកាន់តែច្រើន។ ដោយសារ បុរី Pancier Residence អភិវឌ្ឍនៅជិតផ្លូវជាតិលេខ ៥ ស្រាប់ ដូច្នេះវាពិតជាផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរទៅតាមបណ្តាខេត្ត ហើយក៏អាចធ្វើដំណើរមកទីក្រុងដោយងាយស្រួល និងឆាប់រហ័សបំផុត។

អ្នកប្រហែលជាមិនជឿថា គម្រោង Pancier Residence ពិតជាផ្តល់ជូនលំនៅដ្ឋាន ដែលមានតម្លៃទាប បែបនេះនោះទេ នៅពេលអ្នកបានដឹងពីតម្លៃជាក់ស្តែង។

គោលបំណងចម្បងរបស់អ្នកអភិវឌ្ឍន៍ គឺចង់នាំយកប្រណិតភាព និងភាពទាន់សម័យ ដែលផ្តល់ជូនក្នុង តម្លៃសមរម្យ។ គម្រោងនេះអាចចាត់ ទុកថាជាភាពជោគជ័យមួយ និងជាគម្រោងដែលមានតម្លៃដ៏ ល្អបំផុតនៅក្នុងទីក្រុងទាំងមូល។ បុរី

Pancier Residence នឹងក្លាយជាគម្រោងឈានមុខគេមួយនៅពេលអនាគត។

លក្ខណ:ពិេសសនៃគម្រោង

មានកម្ចីធនាគារ
បញ្ចុះតម្លៃ

ព័ត៌មានទូទៅនៃគម្រោង

ប្រភេទអចលនទ្រព្យ:Shophouseគម្រោង: បុរី ផេនសៀប្លង់:ប្លង់រឹង/សិទ្ធិកាន់កាប់អ្នកអភិវឌ្ឍន៍:បុរី Pancier Residence
ID អចលនទ្រព្យ:103055ID ដើម:Shophouseបានដាក់បញ្ចូល: 11 ខែ មុនធ្វើបច្ចុប្បន្នភាព:11 ខែ មុន

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដាអ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ
ទូរទស្សន៍ខ្សែកាបសត្វចិញ្ចឹម

សេវាកម្មផ្សេងៗ

ចំណតរថយន្តតំបន់ពាណិជ្ជកម្មតំបន់ទូទៅសួនច្បារក្លឹបហាត់ប្រាណ
អត់លិចទឹកសួនកុមារសោណាកន្លែងកីឡាអាងហែលទឹក

សន្តិសុខ

ច្រកទ្វារួមរបស់សហគមន៍កន្លែងទទួលភ្ញៀវ ២៤/៧
កាមេរ៉ាសុវត្ថិភាព

អចលនទ្រព្យនៅក្នុង បុរី ផេនសៀ

$154,713
$200,428
$246,142
$291,857
$337,572
$383,286
គម្រោង Pancier Residences
គម្រោង Pancier Residences
$188,000
បុរី ផេនសៀរ
បុរី ផេនសៀរ
$149,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$173,000
បុរី ផេនសៀរ
បុរី ផេនសៀរ
$183,000
បុរី ផេនសៀរ
បុរី ផេនសៀរ
$182,000
បុរី ផេនសៀរ
បុរី ផេនសៀរ
$169,000
បុរីផេនសៀរ
បុរីផេនសៀរ
$389,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$178,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$181,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$191,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$219,000
គម្រោង Pancier Residences
គម្រោង Pancier Residences
$179,000

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រវត្តិទីតាំង

បុរី Pancier Residenceបុរី Pancier Residenceបុរី Pancier Residence ជាគម្រោងអភិវឌ្ឍន៍បែបទាន់សម័យ និងមានតម្លៃសមរម្យ ដែលកំពុងបង្ហាញខ្លួននៅសង្កាត់ឫស្សីកែវ។ គម្រោងនេះផ្តល់ជូននូវគុណភាព ល្អបំផុតជាមួយនឹងតម្លៃសមរម្យបំផុត។ គម្រោ...ខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំខណ្ឌឫស្សីកែវស្ងប់ស្ងាត់តែមានសក្តានុពលសម្រា​ប់គម្រោងវិនិយោគខ្នាតធំ នៅក្នុងឆ្នាំ​២០១៨ធនាគារពិភពលោកបានបញ្ជាក់ជាថ្មីថាកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ៦% នៅត្រឹមឆ្នាំ២០២០។ ជាមួយកំណើននេះ គេមើលឃើញថារាជធានីភ្ន...

ការគណនាប្រាក់កម្ចី

30%
%
ឆ្នាំ
$1,948/ខែ
តម្លៃអចលនទ្រព្យ
$173,000
ការប្រាក់
$42,565
សរុប
$215,565

ផ្ទះអាជីវកម្មស្រដៀងគ្នា នៅRussey Keo