4បន្ទប់គេង,5 បន្ទប់ទឹក ផ្ទះជាប់គ្នា សម្រាប់ លក់ នៅ បុរី ផេនសៀ
បុរី ផេនសៀ
ពីភ្នាក់ងារ
អំពីអចលនទ្រព្យនេះ
គម្រោង Pancier Residences
ស្របពេលដែលតំបន់ជ្រោយចង្វារបានប្រែក្លាយតំបន់លំនៅដ្ឋានបែបស្ងប់ស្ងាត់ បច្ចុប្បន្នភាគខាង ជើងនៃទីក្រុងភ្នំពេញវិញក៏បានកំពុងប្រែក្លាយខ្លួនជាតំបន់លំនៅដ្ឋានដ៏មានសក្តានុពលមួយ ដែល បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកក្នុងស្រុក។ ក្នុងចំណោមគម្រោងលំនៅដ្ឋាននានា ដែល កំពុងជំរុញសក្តានុពលនៃតំបន់នេះ បុរី Pancier Residence ជាគម្រោងអភិវឌ្ឍន៍បែបទាន់សម័យ និងមានតម្លៃសមរម្យ ដែលកំពុងបង្ហាញខ្លួននៅសង្កាត់ឫស្សីកែវ។ គម្រោងនេះផ្តល់ជូននូវគុណភាព ល្អបំផុតជាមួយនឹងតម្លៃសមរម្យបំផុត។
ស្ថិតនៅក្បែរទន្លេសាប គម្រោង Pancier Residence ដែលមានលំនៅដ្ឋានចំនួន ១៣៣ ខ្នងនឹង ក្លាយជាកន្លែងមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារ។ ប្រព័ន្ធផ្លូវថ្នល់ ត្រូវបានរៀបចំជាមួយនឹងការលំអដោយការដាំដើមឈើជាជួរ ដើម្បីបង្កើតបរិយាកាសដែលមាន ផាសុកភាព ដោយធ្វើយ៉ាងណាអោយមានភាពសាកសមជាមួយនឹងលំនៅដ្ឋានចំនួនបីប្រភេទ មានដូចជា៖ ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះវីឡា។ លំនៅដ្ឋានទាំងអស់មានកម្ពស់ ៣ ជាន់ ដែលត្រូវបានសាងសង់ឡើងលើដីដែលមានទំហំចាប់ពី ៩៨.៧ ទៅ ២២៣.២ ម៉ែត្រការ៉េ។ លើសពីនេះទៀតផ្ទះនីមួយៗមានកន្លែងចតឡានធំទូលាយ។
ជាការពិតណាស់ បុរី Pancier Residence ផ្តល់ជូននូវបរិក្ខារ និងសេវាកម្មបែបទាន់សម័យបំផុត ក្នុងនោះមានដូចជា៖ ក្លឹបកីឡា ដែលមានឧបករណ៍លំហាត់ប្រាណ និងអាងហែលទឹកធំទូលាយ។ គម្រោងក៏មានផ្សារ Pancier ដែលមានលក់ទំនិញគ្រប់មុខ គ្រប់ប្រភេទ និងធ្វើឱ្យការដើរទិញឥវ៉ាន់ ប្រចាំថ្ងៃមានភាពឆាប់រហ័ស និងងាយស្រួលបំផុត។ តំបន់នេះនឹងក្លាយជាសហគមន៍លំនៅដ្ឋាន ដ៏រស់រវើក ក្នុងពេលដ៏ឆាប់រហ័ស។
លើសពីនេះទៀតទីតាំងរបស់ គម្រោងបុរី Pancier Residence គឺជាទីតាំងល្អបំផុត ពោលគឺគិតចាប់ ពីសេវាកម្មកម្សាន្ត និងការទិញទំនិញនៅក្នុងតំបន់នេះមានច្រើនរាប់មិនអស់។ គម្រោងថែមទាំង ស្ថិតនៅជិតសួនទឹក និងក្លឹបវាយ កូនហ្គោល ផ្សារទំនើបអ៊ីអន២ សាលារៀន ធនាគារ និងតំបន់សេវាកម្មផ្សេងៗជាច្រើនទៀត។
ក្រៅពីអតិថិជនខ្មែរ ជនបរទេសក៏អាចទិញលំនៅដ្ឋានប្រភេទបុរីជាមួយ គម្រោង បុរី Pancier Residence បាន។ តាមរយៈ សេវាកម្ម Canastrust ជាមួយធនាគារកាណាឌីយ៉ា គម្រោង បុរី Pancier Residence បានផ្តល់សិទ្ធិពិសេស សម្រាប់ជនបទេស ដែលចង់រស់នៅក្នុងបុរីមួយនេះ។
តម្លៃដីនៅក្នុងតំបន់នេះក៏ត្រូវបានគេរំពឹងថានឹងមានកំណើនកើនឡើងយ៉ាងខ្លាំង ក្នុងរយៈប៉ុន្មាន ឆ្នាំខាងមុខនេះ នៅពេលដែលអាជីវកម្ម និងការអភិវឌ្ឍលំនៅដ្ឋានមានកាន់តែច្រើន។ ដោយសារ បុរី Pancier Residence អភិវឌ្ឍនៅជិតផ្លូវជាតិលេខ ៥ ស្រាប់ ដូច្នេះវាពិតជាផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរទៅតាមបណ្តាខេត្ត ហើយក៏អាចធ្វើដំណើរមកទីក្រុងដោយងាយស្រួល និងឆាប់រហ័សបំផុត។
អ្នកប្រហែលជាមិនជឿថា គម្រោង Pancier Residence ពិតជាផ្តល់ជូនលំនៅដ្ឋាន ដែលមានតម្លៃទាប បែបនេះនោះទេ នៅពេលអ្នកបានដឹងពីតម្លៃជាក់ស្តែង។
គោលបំណងចម្បងរបស់អ្នកអភិវឌ្ឍន៍ គឺចង់នាំយកប្រណិតភាព និងភាពទាន់សម័យ ដែលផ្តល់ជូនក្នុង តម្លៃសមរម្យ។ គម្រោងនេះអាចចាត់ ទុកថាជាភាពជោគជ័យមួយ និងជាគម្រោងដែលមានតម្លៃដ៏ ល្អបំផុតនៅក្នុងទីក្រុងទាំងមូល។ បុរី
Pancier Residence នឹងក្លាយជាគម្រោងឈានមុខគេមួយនៅពេលអនាគត។
មានក្នុងទីផ្សារឥឡូវ
ស្វែងរកអចលនទ្រព្យក្នុង បុរី ផេនសៀ
យូនីត 9 នៅក្នុងគម្រោងនេះកំពុងដាក់ផ្សាយឥឡូវនេះ ក្នុងតម្លៃដែលភ្នាក់ងាររបស់ពួកគេស្នើសុំសព្វថ្ងៃ។
ព័ត៌មានទីផ្សារ
ផ្ទះនេះនៅកម្រិតណា
ពី ផ្ទះជាប់គ្នាសម្រាប់លក់ ក្នុង ឫស្សីកែវ 33 ដែលមានក្នុងទីផ្សារពេលនេះ
តម្លៃស្នើខ្ពស់ជាង 70%
ថោកបំផុតទីនេះថ្លៃបំផុតទីនេះ
$188,000 ប្រៀបនឹងមធ្យមភាគនៃខណ្ឌ $150,000។ ក្នុងចំណោម ផ្ទះជាប់គ្នាសម្រាប់លក់ ក្នុង ឫស្សីកែវ 33 ដែលបញ្ជាក់តម្លៃ ចំនួន ៦០% នៅកណ្តាលដាក់តម្លៃចន្លោះ $118,200 និង $180,000។
$188,000 ស្ថិតខ្ពស់ជាង 70% នៃ 33 ផ្ទះជាប់គ្នាសម្រាប់លក់ ក្នុង ឫស្សីកែវ ដែលបង្ហាញតម្លៃ។ មេដ្យានស្នើ $150,000 ហើយ ៦០% នៅកណ្តាលស្នើពី $118,200 ដល់ $180,000។
33 ក្នុងចំណោម 33 ប្រកាសមានបញ្ជាក់តម្លៃ · ទាំងនេះជាតម្លៃស្នើលក់នៅលើការផ្សាយបច្ចុប្បន្ន មិនមែនតម្លៃលក់ដាច់ទេ — Cambodia មិនមានកំណត់ត្រាសាធារណៈអំពីតម្លៃលក់ពិតប្រាកដរបស់ផ្ទះឡើយ · មើលទាំង 33 នៅ Russey Keo →
ផ្ទះនេះ
អ្វីដែលមាន
ពណ៌គម្រោងអភិវឌ្ឍន៍
លក្ខណៈពិសេសអចលនទ្រព្យ
សេវាកម្មផ្សេងៗ
សន្តិសុខ
សង្កាត់ជុំវិញ
ទីតាំង
បុរី ផេនសៀ
មគ្គុទ្ទេសក៍ខណ្ឌ
ឫស្សីកែវ
គិតលើអចលនទ្រព្យលំនៅឋានទាំងអស់នៅតំបន់នេះ មិនត្រឹមតែប្រភេទនេះទេ។ ជួរតម្លៃគឺកម្រិតកណ្ដាល 60% នៃតម្លៃស្នើសុំ — ជារង្វាស់ដូចគ្នាដែលតួលេខទីផ្សារខាងលើប្រើ ប៉ុន្តែលើទិន្នន័យទូលំទូលាយជាង។
ថវិកា
គ្រោងការទិញ
លក្ខខណ្ឌធនាគារធម្មតាសម្រាប់ចាប់ផ្តើម — អូសដើម្បីកែតាមរបស់អ្នក
ការសងប្រហាក់ប្រហែលតាមប្រាក់កក់ អត្រា និងរយៈពេលដែលអ្នកកំណត់នៅទីនេះ។ វាមិនមែនជាការស្នើផ្តល់កម្ចីទេ ហើយមិនរាប់បញ្ចូលថ្លៃសេវាធនាគារ ការធានារ៉ាប់រង និងពន្ធផ្ទេរកម្មសិទ្ធិឡើយ។
បន្តរកមើល
ផ្ទះជាប់គ្នាស្រដៀងគ្នា នៅRussey Keo
ការផ្សាយកំពុងដំណើរការដែលគេហទំព័រចាត់ថាជិតបំផុតនឹងអចលនទ្រព្យនេះ — តម្លៃតាមការផ្សាយថ្ងៃនេះ