+855 92 92 1000
Logo
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 4:56 a.m.
Events & Announcements
Realestate News

ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh


វិស័យអចលនទ្រព្យរបស់កម្ពុជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនយ៉ាងខ្លាំងមកពីជុំវិញតំបន់ និងជុំវិញពិភព លោក។ ទីផ្សារអចលនទ្រព្យបានកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មាន៥ឆ្នាំកន្លងមកនេះហើយទីក្រុងសំខាន់ៗជាច្រើនកំពុងតែបង្ហាញពីការអភិវឌ្ឍន៍ ​និងអត្រាកំណើនប្រជាជននៅក្នុងតំបន់។

បើទោះបីជាកម្ពុជាមាន “ទីផ្សារទើបនឹងងើបឡើងក៏ដោយ” ក៏ប្រទេសកម្ពុជាបានកំពុងបង្ហាញហា និភ័យទាបជាងសញ្ញាណទីផ្សារដែលបានបង្ហាញ។ ការបង្ហាញផលចំណេញច្រើនសម្រាប់អ្នកវិនិយោគិនអចលនទ្រព្យក៏ដូចជាទិន្នផលខ្ពស់លើការវិនិយោគកំពុងតែបានទាក់់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិជា ច្រើនមកពីជុំវិញពិភពលោកដើម្បីចាប់ផ្ដើមគម្រោងរបស់គេនៅក្នុងប្រទេសកម្ពុជា៖

ហេតុអ្វីបានជាត្រូវវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា? អត្ថប្រយោជន៍សំខាន់ៗ៖
  • ការវិនិយោគដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៖ គឺជារូបិយប័ណ្ណដែលចរាចរជុំវិញពិភពលោកខណៈដែលកម្ពុជាក៏បានប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ហើយវានឹងនៅបន្តប្រើប្រាស់រូបិយប័ណ្ណនេះដដែល។
  • ដែនវិនិយោគសុទ្ធសាធ៖ សក្ដានុពលសេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់ និងមានបម្រែបម្រួលជាវិជ្ជមាននាប៉ុន្មានឆ្នាំកន្លងមកនេះ។
  • ផលិតផលក្នុងស្រុកសរុបមានការកើនឡើងខ្លាំង និងថេរ៖ ផលិតផលក្នុងស្រុកសរុបកើនឡើងជាមធ្យម៥%កាលពី៥ឆ្នាំកន្លងទៅ និងឆ្នាំបន្ទាប់ៗមកនេះ។ កម្ពុជាជាប្រទេសមានកំណើនផលិតផលក្នុងស្រុកសរុបចំណាត់ថ្នាក់លេខ២១នៅលើពិភពលោក ហើយចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់។
  • អចលនទ្រព្យដ៏មានសុវត្ថិភាព៖ មានច្បាប់ស្ដីពីការកាន់កាប់អចលនទ្រព្យដោយស្របច្បាប់របស់ជនបរទេសដែលបានគាំទ្រយ៉ាងខ្លាំងដល់វិនិយោគិនចាប់តាំងពីឆ្នាំ២០១០មក។
  • ទីតាំងភូមិសាស្រ្តល្អ៖ ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំពីររវាងប្រទេសថៃ និងប្រទេសវៀតណាមហើយក៏ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចធំនិងលូតលាស់ខ្លាំងបំផុត ប្រទេសចិន និងឥណ្ឌាដែលស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលី និងអាស៊ី ហើយមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មរវាងគ្នានិងគ្នាផងដែរ។
  • ស្ថេរភាពនយោបាយ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានស្ថានភាពនយោបាយល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
  • មានពាណិជ្ជកម្មរួមនិងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់៖ ចូលរួមក្នុងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីបង្កើនទំនាក់ទំនងទីផ្សាររួមក្នុងតំបន់។ សកម្មភាពពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារបរទេសមានដូចជាទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយក្នុងគោលនយោបាយរបស់ចិន “ខ្សែ​ក្រវ៉ាត់មួយផ្លូវមួយ”។
  • បង្កើនការដឹកជញ្ជូន៖ មានផែសមុទ្រទឹកជ្រៅ ផ្លូវដែក បណ្ដាញទំនាក់ទំនងផ្លូវអាកាស និងផ្លូវគោគទូទាំងប្រទេស និងបង្កើនទំនាក់ទំនងក្នុងតំបន់អាស៊ី។
  • និវត្តន៍ជន៖ គឺជាប្រទេសតែមួយគត ដែលមានតម្លៃនៃការរស់នៅទាប សាកសមបំផុតសម្រាប់អ្នកដែលចូលនិវត្តន៍។
  • លំហូសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច៖ លំហូសាច់ប្រាក់ខាងក្នុង និងខាងក្រៅប្រទេសកម្ពុជាគឺជារឿងសាមញ្ញហើយផ្តល់ផលវិជ្ជមានសម្រាប់វិនិយោគិនអន្តរជាតិ។

ការអភិវិឌ្ឍន៍គ្រប់វិស័យកំពុងតែកើនឡើងពាសពេញប្រទេសដែលផ្ដល់ជូនដល់អ្នកទិញនូវជម្រើសជាច្រើនដើម្បីជ្រើសរើសជាមួយនឹងអចលនទ្រព្យសម្រាប់វិនិយោគដែលស្របទៅនឹងគម្រោងថវិកា និងតម្រូវការអ្នកទិញ។ ទោះជាយ៉ាងណាក្ដីការទិញអចលនទ្រព្យដ៏ត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការស្រាវជ្រាវនិងស្ថានភាព ហិរញវត្ថុដែលត្រូវវិនិយោគ ក៏ប៉ុន្តែវាអាចជាផលលំបាកសម្រាប់វិនិយោគិនដែលរស់នៅក្រៅប្រទេសកម្ពុជា។

ចំពោះហេតុផលនេះ Realestate.com.kh ដែលជាគេហទំព័រមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេស និងជាគេហទំព័រដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ ពិព័រណ៍អចលនទ្រព្យកម្ពុជានេះត្រូវបានរៀបចំដោយ Realestate.com.kh នឹងធ្វើឡើងនៅថ្ងៃទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៧នៅឯសណ្ឋាគារ NagaWorld។

កម្មវិធីនេះគឺជាពិព័រណ៍មួយដែលអ្នកទិញអាចស្វែងយល់បន្ថែមនូវអចលនទ្រព្យដែលមានសក្ដានុពលនៅក្នុងប្រទេស និងធ្វើការស្វែងយល់ពីព័ត៌មានលំអិត ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគឲ្យមានសុវត្ថិភាពក្នុងប្រទេសកម្ពុជា។

អ្នកទស្សនាទាំងអស់នឹងរីករាយជាមួយនឹងអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក៏ដូចជាក្រុមហ៊ុនផ្សេងៗជាង៣០ក្រុមហ៊ុនដែលតាំងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ មានដូចជា៖ ក្រុមហ៊ុន The Creed Group ក្រុមហ៊ុនHLH Group/Camhomes ក្រុមហ៊ុន Graticity Real Estate Development (GRED) គម្រោងខុនដូ Habitat ក្រុមហ៊ុនអចលនទ្រព្យ NC Max World ក្រុមហ៊ុន J&L Property Development គម្រោងខុនដូ EASTLAND គម្រោងអភិវឌ្ឍន៍ចម្រុះ CORE PPSEZ ក្រុមហ៊ុនDH3 ក្រុមហ៊ុន Royal HM trading គម្រោងខុនដូ Sky 31 និងគម្រោងអភិវឌ្ឍន៍ចម្រុះ Vikirirom។ 

ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE WORKS Co., Ltd និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systems

សិក្ខាសាលា និងការជជែកពិភាក្សាដោយអ្នកប្រឹក្សាក្នុងស្រុកនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ ផងដែរដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីបរិយាកាសច្បាប់ក្នុងប្រទេសកម្ពុជា និងវិធីសាស្រ្តមួយចំនួនសម្រាប់វិនិយោគិនដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេក្នុងប្រទេស។ សិក្ខាសាលាទាំងនោះមានគោលបំណងផ្ដល់នូវចំណេះដឹងនិងបង្កើនទំនុកចិត្តក្នុងការទិញអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា។

គឺជាដៃគូតែមួយគត់ជាមួយនឹងបណ្ដាញផ្សព្វផ្សាយដូចជា៖ PropertyGuru Group (ដែលជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យដ៏ធំបំផុត និងជាគេហទំព័រដែលមានអ្នក ចូលទស្សនាច្រើនបំផុតក្នុងទ្វីបអាស៊ី) និងគេហទំព័រ Juwai.com (ជាគេហទំព័រលេខ១ក្នុង ប្រទេសចិនសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យក្រៅប្រទេស) នឹងទាក់ទាញអ្នកទិញអន្តរជាតិ ជាច្រើនក្នុងរយៈពេលពិព័រណ៍ពីរថ្ងៃនេះ។ ការធ្វើទីផ្សារក្នុងស្រុកក៏សំខាន់ផងដែរដើម្បីទាក់ទាញ ទាំងវិនិយោគិនក្នុងស្រុក និងវនិយោគិនបរទេស។ ពិព័រណ៍អចលនទ្រព្យនេះនឹងត្រូវបានធ្វើឡើងនៅសណ្ឋាគារ NagaWorld ដែលជាសណ្ឋាគារដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញសម្រាប់ វិនិយោគិនអាស៊ាន ឥស្សរជន និងអ្នកជំនួញ។

សូមកំណត់ចំណាំពិព័រណ៍អចលនទ្រព្យក្នុងប្រត្តិទិនរបស់អ្នកនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ឥឡូវនេះ។ ប្រញាប់កក់សំបុត្រយន្តហោះរបស់លោកអ្នកប្រសិនបើអ្នកនៅក្រៅប្រទេស។ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជានេះ។

ប្រព័ន្ធផ្សព្វផ្សាយជាដៃគូសម្រាប់កម្មវិធីពិព័រណ៍នេះមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi,​ សារព័ត៌មានភាសាចិន Sin Chew Daily  ទស្សនាវដ្តីពាណិជ្ជកម្ម B2B, សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមអ្នកសាងសង់កម្ពុជា គេហទំព័រអចលនទ្រព្យ PropertyGuru គេហទំព័រអចលនទ្រព្យ PropertyGuru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai កាសែតខ្មែរថាម និងកាសែតឡារ៉ែន។

សម្រាប់ការឧបត្ថម្ភ ឬឱកាសពិព័រណ៍សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ +855 98 67 67 82

ស្វែងរកព័ត៌មានថ្មីៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
borey-ads-580-x-90-khmer

Comments