រំលងទៅមាតិកា
ព័ត៌មាន

ទិញសំបុត្រចូលរួម និងធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធី​ពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨

ក្នុងភាពជាដៃគូជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងប្រារព្ធកម្មវិធីពានរង្វាន់អចលនវត្…

3 ឧសភា 2018Updated 6 មិថុនា 2022អាន 1 នាទី18,066 អ្នកអានចែករំលែកFacebookLinkedInXEmail

ក្នុងភាពជាដៃគូជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងប្រារព្ធកម្មវិធីពានរង្វាន់អចលនវត្ថុនៅកម្ពុជា២០១៨ ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតសម្រាប់វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា។ 


សម្រាប់ការទទួលពាក្យចូលរួមជាបេក្ខភាពប្រកួតប្រជែងដណ្តើមពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះវិញមានតែរយៈពេលមួយខែទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨នេះនឹងបញ្ចប់ជាមួយនឹងពិធីប្រគល់ពានរង្វាន់ និងការពិសារអាហារពេលល្ងាចជុំគ្នាដ៏ឱឡារិកដើម្បីអបអរសាទរបេក្ខភាពជ័យលាភី ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ចាប់ពីម៉ោង៦:​០០ល្ងាចដល់ម៉ោង១០:៣០នាទីយប់ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

តម្លៃសំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍នេះមានតម្លៃដូចខាងក្រោម ៖

  • ប្រភេទសំបុត្រធម្មតា (Early Bird) មានតម្លៃ ៩៥ដុល្លារ (តម្លៃពិសេស)​

  • ប្រភេទសំបុត្រវីអាយភី (Early Bird VIP) មានតម្លៃ ១៥០ដុល្លារ

  • ប្រភេទសំបុត្រវីអាយភីពិសេស (Early Bird VVIP) មានតម្លៃ ១៩០ដុល្លារ

  • ប្រភេទសំបុត្រធម្មតាជាកញ្ចប់សម្រាប់១០នាក់ (Early Bird​) មានតម្លៃ ៨៥៥​ ដុល្លារ

  • ប្រភេទសំបុត្រវីអាយភីជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VIP) មានតម្លៃ ១,៣៥០ដុល្លារ

  • ប្រភេទសំបុត្រវីអាយភីពិសេសជាកញ្ចប់សម្រាប់មនុស្ស ១០ នាក់ (Early Bird VVIP) មានតម្លៃ ១,៧១០ដុល្លារ

បន្ថែមលើសពីនេះទៀត ក្រុមហ៊ុន និងគម្រោងនានានៅតែអាចធ្វើជាម្ចាស់ឧបត្ថម្ភកម្មនៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ។
សំបុត្រអាចរកទិញបានឥឡូវនេះនៅលើគេហទំព័រ www.cambodiarealestateawards.com  ឬអាចទាក់ទាងតាមលេខទូរសព្ទលេខ (+៨៥៥) ៨៩ ៧៥៥ ៧៧៧) ឬអ៊ីម៉ែលមកកាន់ bothnene@realestate.com.kh

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា