គម្រោង Baoli Mansion៖ លំនៅដ្ឋានគុណភាពខ្ពស់តែមួយគត់នៅរាជធានីភ្នំពេញ
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាពន្ធកាត់ទុក ១% នឹងត្រូវលុបចោល។ គេជឿជាក់ថាការផ្លាស់ប្តូរនេះនឹងទាក់ទាញក្រុមហ៊ុនបរទេសជាច្រើន បន្ថែមទៀតឲ្យមកបង្កើតរ…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសថាពន្ធកាត់ទុក ១% នឹងត្រូវលុបចោល។ គេជឿជាក់ថាការផ្លាស់ប្តូរនេះនឹងទាក់ទាញក្រុមហ៊ុនបរទេសជាច្រើន បន្ថែមទៀតឲ្យមកបង្កើតរ…
![]()

ច្បាស់ណាស់ថារាជធានីភ្នំពេញស្ថិតនៅក្នុងក្រសែភ្នែកដំបូងគេបង្អស់របស់ជនជាតិចិនដែលចូលចិត្តវិស័យអចលនទ្រព្យនៅកម្ពុជាដោយសារតែធនធានអាជីវកម្មដ៏ល្អរបស់ខ្លួន។ នៅត្រីមាសទី ១ ឆ្នាំ ២០១៩ ទីផ្សារអចលនទ្រព្យបានប្រែក្លាយជាមុខមាត់ថ្មីដ៏អស្ចារ្យជាមួយនឹងអគារថ្មី ខ្ពស់ៗ ដែលកំពុងរីកដុះដាលជាខ្លាំង។ អ្វីដែលអ្នកឃើញពីលើនៃរាជធានីភ្នំពេញគឺជាទីក្រុងនៃអគារដ៏អស្ចារ្យ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺតំបន់កម្ពុជាក្រោមជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់បំផុតនៃរដ្ឋធានីភ្នំពេញបានទាក់ទាញវិនិយោគទុនបរទេសជាមួយនឹងគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងភាពរុងរឿងនៃទីផ្សារអចលនទ្រព្យដែលគម្រោង Baoli Mansion កំពុងឈរជើងនៅទីនោះ។
តើអ្វីដែលធ្វើឲ្យគម្រោង Baoli Mansion មានភាពលេចធ្លោក្នុងចំណោមការអភិវឌ្ឍដទៃទៀត? មិនត្រឹមតែដោយសារតែទីតាំងសំខាន់នៅជិតការិយាល័យនាយករដ្ឋមន្ត្រី ឬតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្តេជ្ញាចិត្តចំពោះគុណភាព និងស្ថិរភាពផងដែរដែលតម្លៃនោះហើយចាត់ទុកជាស្តង់ដារលំនៅដ្ឋានដ៏ប្រណីតមួយ។

ថ្មីៗនេះអចលនទ្រព្យនៅកម្ពុជាទទួលបានផលិតផលវិនិយោគ និងការវិនិយោគដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយអ្នកអភិវឌ្ឍន៍មួយចំនួនមិនសូវយកចិត្តទុកដាក់លើគុណភាពនៃរចនាសម្ព័ន្ធនោះឡើយដោយផ្តោតតែលើផលចំណេញឲ្យបានឆាប់រហ័សតែប៉ុណ្ណោះ។ បើនិយាយពីផលចំណេញដែលល្អគឺគេផ្តោតទៅលើនិរន្តរភាពនៃអចលទ្រព្យ។
Baoli Mansion មានទស្សនៈវិទ្យារឹងមាំចំពោះជីវភាពរស់នៅខ្ពង់ខ្ពស់ដែលធ្វើឲ្យអ្នករស់នៅអាចរីករាយនឹងភាពសុខដុមរមនា និងស៊ីវិល័យ។
ដើម្បីធានានូវគុណភាពសំណង់ក្នុងការទប់ស្កាត់កំហុសឆ្គងណាមួយដែលកើតឡើង អ្នកអភិវឌ្ឍន៍បានសហការជាក្រុមហ៊ុនម៉ៅការសាងសងគ្រប់គ្រងដោយរដ្ឋចិនដើម្បីប្រតិបត្តិការ ដែលជាសហគ្រាសមានបទពិសោធន៍លំដាប់ថ្នាក់ 4A ធានាផ្តល់នូវគុណភាព និងសុវត្ថិភាពដល់អតិថិជនដែលបានចូលរួមនៅក្នុងគម្រោងសំខាន់ៗដោយជោគជ័យនៅប្រទេសចិនដូចជាអាកាសយានដ្ឋានអន្តរជាតិនៅរាជធានី ស្នាក់ការកណ្តាលនៃអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ រោងមហោស្រពជាតិ ភូមិអូឡាំពិក ។

ក្រៅពីគុណភាព ការសាងសង់ក៏ផ្តោតទៅលើ "សណ្ដាប់ធ្នាប់ និងភាពរហ័ស" ដែលត្រូវបានដំណើរការដោយក្រុមការងារដ៏អស្ចារ្យមួយ។ ពួកគេធានាថាអ្នកទិញអាគារនេះមិនមានការព្រួយបារម្ភដូចជាការបាត់បង់ពី "ការគូរនៅលើនំខេក" ទេ។
Baoli Mansion បានកសាងនៅលើគ្រឹះនៃការជឿទុកចិត្តមួយដែលទទួលបាននូវកេរ្តិ៍ឈ្មោះសម្រាប់ការប្រតិបត្តិដ៏មានឥទ្ធិពលរបស់អ្នកអភិវឌ្ឍន៍របស់ខ្លួននៅគ្រប់ទិដ្ឋភាពទាំងអស់មានទាំងបុគ្គលិក គ្រឿងបរិក្ខានិងសម្ភារៈ។ នេះគឺជាឧទាហរណ៍ដ៏ល្អបំផុតនៃការអនុវត្តគម្រោងសាងសង់អគារនៅរាជធានីភ្នំពេញ។

◆ ការវិឌ្ឍអំពីការសាងសង់ចាប់ពីថ្ងៃទី ៩ ខែឧសភាដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩
គម្រោង Baoli Mansion ជិតត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះហើយ បច្ចុប្បន្ននេះបានឈានដល់ដំណាក់កាលសាងសង់ជាន់ស្តង់ដារមួយ ដែលតាមពេលវេលានៃគម្រោងត្រូវបញ្ចប់ឲ្យបានប្រាំជាន់ជារៀងរាល់ខែ។ ដូច្នេះនៅត្រឹមថ្ងៃទី ៥ អាចចូលដល់ជាន់ទីដប់ ហើយបន្ទាប់មករចនាសម្ព័ន្ធសំខាន់នឹងត្រូវអនុវត្តនៅចុងខែកញ្ញា។
ក្រុមហ៊ុនធានាជូននូវការប្តេជ្ញាចិត្ត និងគុណភាពដូចដែលបានសន្យាដល់វិនិយោគិនទាំងឡាយ។
Baoli Mansion គឺជាផ្ទះក្នុងក្តីសុបិន្តមួយនៅលើផ្លូវកម្ពុជាក្រោមជាតំបន់រដ្ឋបាល និងការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មដូចជា៖ សាលារៀនល្បីៗ មន្ទីរពេទ្យ និងនាយកដ្ឋានរដ្ឋាភិបាលជាដើម។ ហើយ Mansion ក៏ផ្តល់ជូនលោកអ្នកនូវកន្លែងដ៏គួរឲ្យរំភើបដូចជា៖ ស្កាយបារ សាលសន្និសីទ បន្ទប់សម្រាប់ជប់លៀង ហាងកាហ្វេ កន្លែងរត់ កន្លែងហាត់ប្រាណ អាងហែលទឹក ស្បា... សបភីងម៉ល ហាងលក់ទំនិញ ម្ហូបអាហារ និងភេសជ្ជះ ២៤ ម៉ោង សម្រាប់បំពេញការកំសាន្តរបស់លោកអ្នក និងភាពចាំបាច់ផ្សេងៗ។
ផលិតផល៖ អាផាតមិនជួល
អគារ៖ ៤០,០០០ ម៉ែត្រការ៉េ កម្ពស់ ១០២ ម៉ែត្រ មាន ២៨ ជាន់
ផ្ទៃក្រឡាក្នុងមួយយូនីត៖ ៤៧-៥៧ ម៉ែត្រការ៉េ
អ្នកអភិវឌ្ឍន៍៖ ក្រុមហ៊ុន Baoli (Cambodia) Real Estate Development Co., Ltd.
តម្លៃលក់៖ ជាមធ្យម ២,២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
ផលចំណេញពីការជួល៖ ផលចំណេញ ៨ ភាគរយក្នុងមួយឆ្នាំ អតិប្បរមាពីរឆ្នាំ
Baoli Mansion ផ្តល់ជូនលោកអ្នកនូវកញ្ចប់ទ្រព្យសម្បត្តិ និងការវិនិយោគផ្នែកសុខភាពដើម្បីទទួលបានឱកាស និងដំណោះស្រាយបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាឆ្នាំ២០១៩ ។
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›