រំលងទៅមាតិកា
ព័ត៌មាន

ហេតុអ្វីបានជាចិនវិនិយោគនៅក្រៅប្រទេស ខណៈដែលក្នុង ប្រទេសខ្លួនសុទ្ធតែទីក្រុងខ្មោច?

វត្តមានរបស់ជនជាតិចិនទៅវិនិយោគនៅក្រៅប្រទេសមិនមានអ្វីគួរឱ្យចម្លែកទាល់តែសោះដោយ សារមិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍនោះទេ សុទ្ធតែមានអ្នកវិនិយោគជនជាតិចិនបោះទុននៅលើវិស័យផ្សេងៗទាំងអ…

29 មីនា 2019Updated 6 មិថុនា 2022អាន 1 នាទី24,560 អ្នកអានចែករំលែកFacebookLinkedInXEmail

 
វត្តមានរបស់ជនជាតិចិនទៅវិនិយោគនៅក្រៅប្រទេសមិនមានអ្វីគួរឱ្យចម្លែកទាល់តែសោះដោយ សារមិនថានៅប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍនោះទេ សុទ្ធតែមានអ្នកវិនិយោគជនជាតិចិនបោះទុននៅលើវិស័យផ្សេងៗទាំងអស់ក្នុងនោះវិស៏យអចលនទ្រព្យ និងសំណង់ត្រូវបានគេមើលឃើញថាហាក់មានការចាប់អារម្មណ៍ខ្លាំងជាងគេ។​

អានអត្ថបទបន្ថែមអំពី៖ ហេតុអ្វីជនជាតិចិននិយមទិញអចលនទ្រព្យនៅក្រៅប្រទេស?

ថ្វីបើកំណើនវិនិយោគិនចិនវិនិយោគលើវិស័យអចលនទ្រព្យបរទេសមានចំនួនច្រើនក៏ដោយ ពិសេសលំនៅដ្ឋានប្រភេទខុនដូនៅ ប៉ុន្តែបើងាកទៅមើលនៅក្នុងប្រទេសចិនឯណោះវិញមានទីក្រុង និងសំណង់អគារជាច្រើនដែលត្រូវបានគេបោះបង់ចោលទាំងនៅថ្មីៗនៅឡើយ ដែលជាហេតុធ្វើឱ្យប្រទេសចិនសម្បូរទៅដោយអគារ និងទីក្រុងខ្មោច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុផលដែលធ្វើឱ្យកំណើនអគារលំនៅដ្ឋាន​​ខ្មោច[អគារគេបោះបង់ចោល]  នោះអាចបណ្តាលមកពីកត្តាធំៗមួយចំនួនរួមមាន៖ ការចំណាកស្រុករបស់ប្រជាជនចិនពីទីជនបទមកនៅក្នុងទីក្រុង។ បាតុភូតនេះបានកើតឡើងបន្ទាប់ពីគោលនយោបាយរបស់រដ្ឋាភិបាលចិនបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រជាជនខ្លួនចំណាកស្រុកពីទីជនបទមកកាន់ទីប្រជុំជនធំៗដើម្បីងាយស្រួលក្នុងការធ្វើការងារ ទំនាក់ទំនង និងគ្រប់គ្រងជាដើម។​

ក្រៅពីនោះ ដោយសារតែនៅពេលបច្ចុប្បន្នជីវភាពរបស់ប្រជាជនចិនបានកើនឡើងខ្ពស់ជាងមុនច្រើន ដូច្នេះខុនដូល្មមៗដែលប្រើប្រាស់ត្រឹមតែការ៉ូ និងការឌីស្សាញបែបសាមញ្ញលែងក្លាយជា ជម្រើសរបស់ពួកគេតទៅទៀតហើយ ពោលគឺមនុស្សជាច្រើនសុខចិត្តបង់រំលោះដើម្បីទទួលបានផ្ទះដែលមានការតុបតែងទាន់សម័យ មានអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប ឬកន្លែងកំសាន្តផ្សេងៗជាដើម។

ដំបូងអ្នកភិវឌ្ឍន៍គិតថាអគារស្នាក់នៅទាំងនេះសមស្របតាមស្តង់ដារស្នាក់នៅកម្រិតមធ្យមរបស់ប្រជាជន និងអាចតម្រូវតាមការចង់បានរបស់អ្នកដែលចង់ទិញលំនៅដ្ឋាននៅក្នុងតំបន់។​ ក៏ប៉ុន្តែនិន្នាការនៃការស្នាក់នៅ និងលទ្ធភាពចំណាយរបស់ប្រជាជនចិនសម័យថ្មីបានផ្លាស់ប្តូរ។ ជាលទ្ធផលវាបានធ្វើឱ្យប្រទេសចិនសម្បូរទៅដោយអចលនទ្រព្យដែលគេបោះបង់ចោលរាប់មិនអស់។​

រីឯការចេញវិនិយោគនៅក្រៅប្រទេសហាក់បីដូចជាមានសន្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើប្រៀបធៀបទៅនឹងការអភិវឌ្ឍក្នុងប្រទេសចិននោះគឺដោយសារតែប្រជាជនជាច្រើនចាប់​ ផ្តើមធ្វើចំណាកស្រុក ដើម្បីវិនិយោគមិនថាក្នុងទំហំទឹកប្រាក់តិច រឺច្រើននោះឡើយ ដូច្នេះហើយអ្នកវិនិយោគចិនទាំងនោះឃើញថាវាជាឱកាសល្អមួយនៅក្នុងការវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន។​

លើសពីនេះទៅទៀត តម្លៃអចលនទ្រព្យភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅស្ថិតក្នុងតម្លៃទាបនៅឡើយ ដែលនេះគឺជាកត្តាសក្តានុពលមួយសម្រាប់អ្នកវិនិយោគដើម្បីទទួលបានប្រាក់ចំណេញរហូតដល់ កម្រិតអតិបរមា។

ទោះជាយ៉ាងណាក៏ដោយ សំណង់អគារស្នាក់នៅដ៏ច្រើនលើសលប់របស់ក្រុមអ្នកវិនិយោគចិន នាពេលនេះ ក៏បានបង្កជាក្តីកង្វល់មួយចំនួនដល់អ្នកវិភាគក្នុងវិស័យនេះ ព្រោះគេខ្លាចថាកំណើននៃការផ្គត់ផ្គង់យ៉ាងសម្បើមនៃសំណង់អគារលំនៅដ្ឋាននេះអាចនឹងធ្វើឱ្យមានលំហូរចូលពលករជនជាតិចិនកាន់តែច្រើនថែមទៀត ឬក៏វាអាចបង្កឱ្យប្រទេសទាំងនោះពោរពេញទៅដោយសំណង់ដែលគ្មានមនុស្សរស់នៅដូចគ្នាដែរ៕​

ចង់បានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកទិញ ឬជួលអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា