រំលងទៅមាតិកា
ព័ត៌មាន

គម្រោងលំនៅដ្ឋាន LE BASSAC ជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅរបស់លោកអ្នក

លំនៅដ្ឋានស្តង់ដារអន្តរជាតិដែលស្ថិតនៅជិតវិមានឯករាជ្យ ស្ថិតនៅក្នុងតំបន់បឹងកេងកង១ដែលជាតំបន់មួយដ៏មានប្រជាប្រិយភាពមួយក្នុងចំណោម ​ តំបន់ដែលមានប្រជាប្រិយភាពបំផុតមួយនៅក្នុងក្រុងភ្នំពេញ។ LE…

5 កញ្ញា 2018Updated 6 មិថុនា 2022អាន 1 នាទី25,195 អ្នកអានចែករំលែកFacebookLinkedInXEmail

លំនៅដ្ឋានស្តង់ដារអន្តរជាតិដែលស្ថិតនៅជិតវិមានឯករាជ្យ

ស្ថិតនៅក្នុងតំបន់បឹងកេងកង១ដែលជាតំបន់មួយដ៏មានប្រជាប្រិយភាពមួយក្នុងចំណោម ​តំបន់ដែលមានប្រជាប្រិយភាពបំផុតមួយនៅក្នុងក្រុងភ្នំពេញ។ LE BASSAC ជាគម្រោងលំនៅដ្ឋានមួយដែលស្ថិតនៅជិតតំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ចំណាយពេលត្រឹមតែ ២នាទីលោកអ្នកអាចធ្វើដំណើរទៅកាន់វិមានឯករាជ្យ ធនាគារ សាលារៀន ហាងកាហ្វេ ការិយាល័យ និងហាងលក់ទំនិញដោយមានភាពងាយស្រួល និងចំណាយពេលយ៉ាងលឿន។ វាជាទីតាំងគោលដៅនៃទេសចរ និងជាបណ្តុំនៃអាជីវកម្មធំតូចតាំងនៅដែលធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើងនិងមានភាពងាយស្រួល។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលសាងសង់ឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីលំដាប់ពិភពលោក

LE BASSAC ត្រូវបានរចនា និងសាងសង់ ដោយក្រុមហ៊ុន C.Y. Lee ដែលជាក្រុមហ៊ុនរចនាមកពីទីក្រុងតៃប៉ិដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនសាងសង់អគារខ្ពស់បំផុតមួយនៅកោះតៃវ៉ាន់នោះគឺអគារ១០១។  ក្រុមហ៊ុននេះចាប់ផ្តើមសាងសង់គម្រោងមួយទៀតដែលនឹងអាចក្លាយជាអត្តសញ្ញាណដ៏ថ្មីស្រលាងមួយប្រចាំទីក្រុងភ្នំពេញ។ គម្រោង  LE BASSAC  នឹងបង្កើតប្រវត្តិសាស្ត្រ និងជាមោទនភាពមួយនៅក្នុងប្រទេស កម្ពុជា!

អគារបៃតងដែលនាំឲ្យភ្នំពេញទៅកាន់ភាពជឿនលឿន

LE BASSAC ត្រូវបានសាងសង់ឡើងដោយផ្តោតសំខាន់ទៅលើបរិស្ថានធម្មជាតិបៃតង ដើម្បីធ្វើឲ្យជិវិតរស់នៅរបស់យើងកាន់តែមានភាពស្រស់ស្រាយដែលស្ថិតនៅបណ្តុំទីប្រជុំជនដ៏មមាញឹក។

គម្រោងលំនៅដ្ឋាននេះត្រូវបានសាងសង់តាមស្តង់ដារអន្តរជាតិតាមបទដ្ឋានធម្មជាតិបៃតង។ ហ៊ុំព័ន្ធដោយទេសភាពបៃតងនិងដើមឈើជាង៣០០ដែលផ្តល់ឲ្យមានខ្យល់ឱកាសចេញចូលបរិសុទ្ធធ្វើឲ្យមានផាសុកភាពក្នុងការរស់នៅហើយថែមទាំងជួយទប់ទលនឹងការបំពុលបរិយាកាសក្នុងការរស់នៅក្នុងទីក្រុងផងដែរ។

ជាម្ចាស់ផ្ទះពោរពេញដោយមោទនភាព

LE BASSAC បានចំណាយទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិកសម្រាប់ការផ្តល់ជូនសេវាកម្មសាធារណៈដែលមានដូចជា៖ បន្ទប់ប្រជុំ ហើយនៅលើដំបូលអគារមានសួនច្បារ និងអាងហែលទឹកដែលអនុញ្ញាត្តិឲ្យលោកអ្នកលំហែកាយបានផងដែរ។

លើសពីការរស់នៅប្រកបដោយភាពសម្បូបែបអ្នករស់នៅទីនេះអាចគយគន់ទេសភាពនៃទន្លេមេគង្គនិងតំបន់ជុំវិញនៃទីក្រុងដែលធ្វើឲ្យគម្រោង LE BASSAC ក្លាយជាលំនៅដ្ឋានមួយប្រកបដោយភាពស៊ីវិល័យ និងការរស់នៅដ៏ប្រសើរ។

បរិស្ថានរស់នៅដែលធ្វើឲ្យជីវិតឆ្ពោះទៅកាន់ភាពជោគជ័យ

ការជ្រើសរើសលំនៅដ្ឋានដែលមានបរិយាកាសល្អគឺមានន័យថាគឺជាការចាប់ផ្តើមនៃភាពជោគជ័យ។ តួយ៉ាងគម្រោង LE BASSAC នឹងត្រូវបានបុគ្គលជោគជ័យទាំងនោះហៅថាផ្ទះក្នុងពេលឆាប់ៗការរស់នៅកាន់តែប្រសើរមានសាលារៀននៅក្បែរកន្លែងរស់នៅសម្រាប់កូនរបស់លោកអ្នកមានសួនច្បារសម្រាប់លំហែកាយ ភោជនីយដ្ឋានសម្រាប់ការញុំាអាហារជាលក្ខណគ្រួសារគម្រោងនេះពិតជាផ្តល់នូវភាពសម្បូរបែបយ៉ាងប្រសើរ។

LE BASSAC បានរួមចំណែកយ៉ាងសម្បើមក្នុងការជួយលើកស្ទួយធ្វើឲ្យស្តង់ដាររស់នៅរបស់លោកអ្នកកាន់តែមានភាពល្អប្រសើរប្រកបដោយកិត្យានុភាព និងផាសុកភាព៕

ស្វែងរកព័ត៌មានអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា