+855 92 92 1000
Logo
រសនិយមបែបស៊ីវិល័យជាមួយនឹងព្រីនស៍ ម៉ូឌើន ផ្លាហ្សា
Updated on: June 6, 2022, 5:03 p.m.
Published on: September 16, 2017, 7:30 a.m.

រសនិយមបែបស៊ីវិល័យជាមួយនឹងព្រីនស៍ ម៉ូឌើន ផ្លាហ្សា


បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ2017នៅថ្ងៃទី6និងទី7នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។

កាន់តែធំជាងមុនដែលមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ចម្រុះមួយដ៏ធំនៅក្នុងក្រុងភ្នំពេញនោះគឺគម្រោង ព្រីនស៍ម៉ូឌើនផ្លាហ្សា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Prince Real Estate Group។ គម្រោងព្រីនស៍ម៉ូឌើនផ្លាហ្សាគឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលរួមមានលំនៅដ្ឋានប្រភេទខុនដូដែលមានទំហំចាប់ពី២៩ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ។ យូនីតនីមួយៗសាងសង់ឡើងតាមបែបទំនើបទាន់សម័យប្រកបដោយស្តង់ដា​លើសពីនេះផងដែរគ្រប់យូនីតរចនាឡើងប្រកបដោយផាសុកភាព និងទទួលពន្លឺគ្រប់គ្រាន់។ លើសពីការរស់នៅប្រកបដោយផាសុកភាពព្រីនស៍ម៉ូឌើនផ្លាហ្សាបានផ្តល់នូវទេសភាពទីក្រុងភ្នំពេញមានតម្លៃសមរម្យ និងផ្តល់ឱកាសវិនិយោគផងដែរ។


មានការបញ្ចុះតម្លៃ៦%ក្នុងការទិញយូនីតខុនដូ និងការទូទាត់តម្លៃសំបុត្រយន្តហោះនៅក្នុងអំឡុងពេលពិព័រណ៍អចលនទ្រព្យកម្ពុជានេះតែម្តង។ នេះជាការផ្តល់ជូនពិសេសដែលគម្រោងព្រីនស៍ម៉ូឌើនផ្លាហ្សាផ្តល់ជូនលោកអ្នក។ នៅក្នុងពិព័រណ៍អចលនទ្រព្យនេះក៏មានកម្មវិធីកិច្ចពិភាក្សាមួយចំនួនទាក់ទងនឹងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន។ កម្មវិធីពិភាក្សានេះពិតជាមានអត្ថប្រយោជន៍ និងការផ្តល់ចំណេះដឹងនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសម្រាប់អ្នកវិនិយោគិនតួយ៉ាងធ្វើឲ្យលោកអ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅក្នុងការវិនិយោគអចលនទ្រព្យ។ 

សម្រាប់អ្នកដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមអញ្ជើញម​កកាន់ស្តង់ពិព័រណ៍លេខ៣២,៣៣,៣៥ ដែលជារបស់គម្រោងព្រីនស៍ម៉ូឌើនផ្លាហ្សាដើម្បីស្វែងយល់បន្ថែមអំពីព័ត៌មានលម្អិតនៃគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយនេះ៕  

សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖

ភាសាខ្មែរ ឬចិន៖ nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323

ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669 កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ចុះឈ្មោះដោយសេរី នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧ 

Click here to subscribe

Comments