+855 92 92 1000
Logo
ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន
Updated on: June 6, 2022, 5:03 p.m.
Published on: March 23, 2018, 6:03 a.m.

ខណ្ឌដូនពេញ៖ តម្លៃជួលអចលនទ្រព្យស្ថិតនៅថេរក្នុងពេលបច្ចុប្បន្ន


ដូនពេញជាខណ្ឌមានប្រជាប្រិយភាពនៅក្នុងរាជធានីភ្នំពេញ។ ស្ថិតនៅជាប់គ្នាជាមួួយតំបន់បឹងកេងកង(BKK)ខណ្ឌដូនពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមមាញឹកបំផុតមួយនៅក្នុងរាជធានីនៃប្រទេសកម្ពុជា។

ដូនពេញក៏ជាតំបន់មានភាពពេញនិយមសម្រាប់ជនបរទេសផងដែរ។ ប្រជាប្រិយភាពនេះគឺដោយសារតែតំបន់មានទីតាំងល្អដូនពេញស្ថិតនៅជិតតំបន់មាត់ទន្លេដែលមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងកំសាន្តជាច្រើនដែលផ្តល់ជូនជាពិសេសសម្រាប់ជនបរទេសដែលរស់នៅទីនេះ ។ ដូនពេញក៏មានអាជីវកម្មធំៗមួយចំនួនផងដែរដូចជា៖ ផ្សារទំនើបសូរិយា និងហាងលក់គ្រឿងអលង្ការ ហាងប្តូរប្រាក់ជាដើមស្ថិតនៅទីនោះ។

ខណ្ឌដូនពេញមានផ្ទៃដីប្រមាណ៧,៤៤គីឡូម៉ែតការ៉េ និងបែងចែកជា១១សង្កាត់។

លោក​ Paul Ellender ជាទីប្រឹក្សាផ្នែកអចលទ្រព្យនៅក្រុមហ៊ុន Freer Properties​ បាននិយាយថាតម្លៃជួល (យ៉ាងហោចណាស់នៅដូនពេញ) កំពុងនៅទ្រឹង​។ លោកបានបន្ថែមថាអ្នកជួលអចលនទ្រព្យកំពុងចរចាតម្លៃយ៉ាងខ្លាំង ហើយម្ចាស់ផ្ទះភាគច្រើន (តែមិនមែនទាំងអស់នោះទេ) កំពុងឆ្លើយតបនឹងការទាមទាទាំងនេះ។

លោក​ Paul បានបន្ថែមទៀតថាម្ចាស់ផ្ទះជាច្រើនចង់ឲ្យមានអ្នកជួលជាជាងទុកអចលនទ្រព្យរបស់ពួកគាត់ឲ្យទំនេរក្នុងរយៈពេលវែង។ ជាការពិតម្ចាស់ផ្ទះខ្លះទៀតកំពុងរក្សាជំហរដ៏រឹងមាំរង់ចាំការជួលដ៏ល្អបំផុតមួួយ។

លោក​ Paul បានពន្យល់ថាការផ្គត់ផ្គង់ខុនដូលើសតម្រូវការនៅក្នុងទីផ្សារបានចូលរួមចំណែកដល់អត្រាតម្លៃជួលនេះផងដែរដោយសារតែអ្នកជួលអាចស្វែងរកកន្លែងជួលដែលមានយីហោល្បីៗជាមួយនឹងការផ្តល់ជូនសេវាកម្មដូចជា៖ កន្លែងហាត់ប្រាណ អាងហែលទឹកមានទេសភាពទីក្រុងស្រស់ស្អាត និងកន្លែងលំហែកាយនៅលើដំបូល​ក្នុងតម្លៃ៥០ដុល្លារក្នុងមួយស​ប្តាហ៍ជាជាងការជួលអគារបែបបុរាណជាមួយទេសភាពផ្លូវធម្មតា។

លោក ហេង វឌ្ឍនា នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Golden Realty បានលើកឡើងដូចលោក Paul ដែរ។ លោកវឌ្ឍនាបាននិយាយថាតម្លៃជួលជាទូទៅនៅដូនពេញបានទ្រឹង​ ឬថេរចាប់តាំងពីឆ្នាំ២០១៧មកប៉ុន្តែតម្រូវការជួលនៅតែមានច្រើនដដែល។ លោក វឌ្ឍនា បន្តថា «មូលហេតុមួយដែលធ្វើឲ្យតម្លៃជួលស្ថិតនៅថេរគឺការផ្គត់ផ្គង់ច្រើននៅក្នុងរាជធានីភ្នំពេញ»។

លោក វឌ្ឍនា បានបន្ថែមទៀតថា «អចលនទ្រព្យជួលនៅដូនពេញមានសក្តានុពលខ្លាំង។ នេះគឺដោយ សារតែកំណើននៃជនបរទេស ទីតាំងល្អ ហើយអគារលំនៅដ្ឋានជួលទាំងនេះ ដែលមានសេវាកម្មល្អបំផុត»។​​

តម្លៃជួលបច្ចុប្បន្នស្ថិតក្នុងសភាពថេរភាគច្រើនគ្របដណ្តប់មានលើខុនដូ  វីឡា  អាផាមេន និងផ្ទះល្វែង

ដូចគ្នាទៅនឹងប្រទេសដទៃទៀតដែរការផ្គត់ផ្គង់ហួសតម្រូវការនៅក្នុងទីផ្សារជាញឹកញាប់បង្កឱ្យតម្លៃជួលនៅជាប់ទ្រឹង។​ សម្រាប់កម្ពុជាពិសេសនៅទីក្រុងភ្នំពេញអាចបណ្តាលមកពីកត្តាដទៃទៀតដូចជាស្ថានភាពនយោបាយដែលជាកត្តាសំខាន់មួយ។

សម្រាប់ខុនដូមួយប៉ុណ្ណោះការផ្គត់ផ្គង់សម្រាប់ឆ្នាំ២០១៨ត្រូវបានគេរំពឹងថានឹងកើនឡើង៨៧ភាគរយពី១៦,៣០០ទៅ៣០,៥០០​​យូនីតបន្ថែមទៅលើ១,២០០​យូនីតផ្សេងទៀតនៃសេវាកម្ម អាផាតមេន។ អចល​នទ្រព្យមួយចំនួននៃចំនួននេះត្រូវបានគ្រោងនឹងដាក់ជួលនៅក្នុងតំបន់ដូនពេញ។

លោក​ Paul បានកត់សម្គាល់ឃើញថាក្នុងពេលជាមួយគ្នានេះក៏មានកំណើនឡើងនៃទីផ្សារអាស៊ានដែលកំពុងស្វែងរកការជួលដែលមានអត្រាតម្លៃសមរម្យ។ "ខ្ញុំមានការភ្ញាក់ផ្អើលចំពោះ ខុនដូដែលជួល​ក្នុងតម្លៃទាបខណៈខ្ញុំបានជួលក្នុងតម្លៃថ្លៃមួយ។”

លោក Crispian Knowles ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Seaps Cambodia មើលឃើញស្ថានភាពមានភាពខុសប្លែកគ្នាបន្តិចបន្តួច។ លោក Crispian បានឱ្យដឹងថានៅក្នុងឆ្នាំនេះដូនពេញបានចាប់ផ្តើម រឹងមាំទាក់ទងនឹងការជួលដោយមានអ្នកចាប់អារម្មណ៍ជួលច្រើន​ ហើយតម្រូវការជួលសម្រាប់ សេវាកម្មអាផាតមេនកើនឡើងនៅក្នុងតំបន់ដូចជាតំបន់មាត់ទន្លេជាដើម។

ទោះបីជាតម្លៃនៅទ្រឹង ប៉ុន្តែតម្រូវការអចលនទ្រព្យជួលនៅដូនពេញនៅតែមានតម្រូវការខ្ពស់។

លោក Crispian បាននិយាយថាលោកជឿជាក់ថានិន្នាការនេះនឹងបន្តកើនឡើងខណៈពេលដែលជនបរទេសបន្តផ្លាស់ប្តូរមកកាន់កម្ពុជា។ "ជាទូទៅដូនពេញគឺជាតំបន់កណ្តាលក្រុងងាយស្រួលចេញចូលទៅគ្រប់ផ្លូវធំៗ ព្រលានយន្តហោះ ការដើរទិញឥវ៉ាន់​​ និងជីវិតពេលរាត្រី។ ទីនេះពិតជាមជ្ឈមណ្ឌលដ៏រស់រវើកមួយ ហើយទីតាំងពេញនិយមបំផុតនៅដូនពេញនៅតែមានទំនោរទៅរកតំបន់មាត់ទន្លេដោយសារតែទីនេះមានកន្លែងសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ ការកំសាន្តពេលរាត្រី បារ និងភោជនីយដ្ឋានក្នុងចំណោមសេវាកម្មចម្រុះជាច្រើនទៀត។

ទាក់ទងនឹងអត្រាតម្លៃជួល លោក Crispian និយាយថាតម្លៃខុសគ្នាពីអាផាមេន​ ១ បន្ទប់គេងចាប់ពី ៣៥០ដុល្លារក្នុងមួយខែ ទៅខុនដូប្រណិតដែលមានតម្លៃ ១,០០០ ដុល្លារក្នុងមួយខែ៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅដូនពេញតាមរយៈ Realestate.com.kh

Comments