+855 92 92 1000
Logo
Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ
Updated on: June 6, 2022, 5:02 p.m.
Published on: January 22, 2019, 11:50 p.m.

Realestate.com.kh ចូលរួមជាមួយ CVEA ដើម្បីជំរុញបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ


នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Realestate.com.kh បានជួបជាមួយសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដើម្បីអបអរសាទរលោក ច្រឹក​ សុខនីម ដែលត្រូវបានជ្រើសរើសជាប្រធានសមាគម  CVEA ។ ក្រុមហ៊ុន និងសមាគមទាំងពីរបានពិភាក្សាអំពីរបៀបដែលអាចធ្វើការជាមួយគ្នា ដើម្បីជួយអភិវឌ្ឍសមត្ថភាពសមាជិករបស់ CVEA តាមរយៈការបង្កើនការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។

ប្រធានស​ម​ាគមដែលទើបជាប់ឆ្នោតថ្មីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការនេះ។

“សមាគម CVEA ពិតជាកោតសរសើរចំពោះវត្តមានក្រុមហ៊ុន Realestate.com.kh ។ ចាប់តាំងឆ្នាំ ២០១៥ មក Realestate.com.kh នៅកម្ពុជាបានធ្វើជាចំណែកដ៏សំខាន់មួយនៅក្នុងទីផ្សារជាមួយ បច្ចេកវិទ្យានៃការទិញ និងលក់អចលនទ្រព្យអនឡាញ។”

លោកសុខនីមក៏មើលឃើញដែរថា “Realestate.com.kh បានបង្កើតបច្ចេកវិទ្យាដែលមានប្រយោជន៍ និងងាយស្រួលប្រើប្រាស់ដែលមិនត្រឹមតែអ្នកទិញក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកទិញអន្តរជាតិអាចស្វែងរក និងទិញអចលនទ្រព្យដែលពួកគេចង់បាន។”

លោកសុខនីមបានបន្ថែមថាអ្នកគ្រប់គ្នានៅក្នុងវិស័យនេះគួរតែផ្តោតលើការធ្វើការងារជាក្រុម ក្នុងគោលបំណងដើ​ម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើនឡើង។​

ការអភិវឌ្ឍជំនាញក្នុងវិស័យ និងការជំរុញវិស័យអប់រំនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែង។ លោកម៉ឹក ចិន្តា ស្ថាបនិកក្រុមហ៊ុន Reaestate.com.kh បាននិយាយថាកិច្ចសហការ គឺជាគន្លឹះនៃការ រីកចម្រើន។

យើងចង់ធ្វើការយ៉ាងជិតស្និទ្ធជាមួយ CVEA ព្រោះយើងជឿជាក់ថាយើងអាចដឹកនាំទីផ្សារឆ្ពោះ ទៅរកការរីកចម្រើនប្រកបដោយចីរភាព។

“មកដល់ពេលនេះ យើងបានធ្វើការជាមួយគ្នាអស់រយៈពេលបីបួនឆ្នាំហើយ យើងនៅតែត្រូវការសហការគ្នាបន្តទៀតដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ជាលទ្ធផលទីផ្សារអចលនទ្រព្យជាមួយប្រព័ន្ធឌីជីថលនឹងកាន់តែប្រសើរជាងមុន។”​

“ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា យើងមានគោលបំណងចង់ជួយអោយអតិថិជនរបស់យើង ផ្លាស់ប្តូរពីអាជីវកម្មប្រពៃណីទៅជាប្រតិបត្តិការទិញលក់ជាមួយរបៀបថ្មីមួយដោយប្រើបច្ចេក វិទ្យាលើប្រព័ន្ធអនឡាញផ្ទាល់របស់ពួកគេ។” នេះបើតាមលោកចិន្តា។

គោលដៅដ៏សំខាន់មួយក្នុងអណ្ណត្តរបស់លោកសុខនីមក្នុងនាមជាប្រធាន CVEA លោកចង់អភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យឲ្យកាន់តែប្រសើរឡើង។ លោកបានអំពាវនាវឱ្យមានការបណ្ដុះបណ្ដាលកាន់តែច្រើន និងធ្វើឲ្យមានវិជ្ជាជីវៈកាន់តែខ្ពស់។

ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលនៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh

Comments