រំលងទៅមាតិកា
ព័ត៌មាន

អគារពាណិជ្ជកម្មភ្លោះ “Royal One” កម្ពស់ ៦៨ ជាន់​ ប្រកាសសាងសង់ជាផ្លូវការ

ថ្ងៃ១៤ កុម្ភៈ ២០១៩ គម្រោង Royal one ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group (Cambodia) រួមគ្នាជាមួយក្រុមហ៊ុន​សំណង់​ចិន​ ​Huashi​ ​Group បានប្រកាសបើកសាងសង់ជា ផ្លូវការ។ គម្រោង Royal…

14 កុម្ភៈ 2019Updated 6 មិថុនា 2022អាន 1 នាទី24,847 អ្នកអានចែករំលែកFacebookLinkedInXEmail

ថ្ងៃ១៤ កុម្ភៈ ២០១៩ គម្រោង Royal one ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Royal Group (Cambodia)  រួមគ្នាជាមួយក្រុមហ៊ុន​សំណង់​ចិន​ ​Huashi​ ​Group បានប្រកាសបើកសាងសង់ជា ផ្លូវការ។

គម្រោង Royal One គឺជាគម្រោងដ៏ធំបំផុតមួយស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ជិតអគារកាណាឌីយ៉ា ដែលនៅចំកណ្តាលរាជធានីភ្នំពេញ។   គម្រោងនេះមានអគារភ្លោះ ដែលមានកម្ពស់ ៦៨ ជាន់ ហើយការសាងសង់គ្រោងនឹងចំណាយពេលប្រមាណជា ៥ ឆ្នាំ ក្នុងការបញ្ចប់គម្រោងមួយនេះ។

គម្រោងដ៏ធំមួយនេះគ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ ហើយគម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មចម្រុះ និងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជា។

វត្តមាននៃអគារលំនៅដ្ឋាន និងពាណិជ្ជកម្មធំៗ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតំបន់ដ៏ដៃទៀតនៅក្នុងប្រទេសកម្ពុជា គឺបានបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃ វិស័យអចលលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ន ជាពិសេសគេក៏អាចមើលឃើញពីចំណុចវិជ្ជមាននៃ វិស័យទៅថ្ងៃអនាគត៕

ស្វែងរកគម្រោងអចលនទ្រព្យ និងការអភិវឌ្ឍន៍តាមរយៈ Realestate.com.kh!

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា