+855 92 92 1000
Logo
ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា
Updated on: June 6, 2022, 5:03 p.m.
Published on: July 22, 2018, 11:45 p.m.

ក្រុមហ៊ុន​ផ្តល់សេវាកម្មអាផាតមលំដាប់ពិភពលោកបានមកបោះទុនវិនិយោគនៅកម្ពុជា


សេវាកម្មអាផាតមេនចំនួន២ដំបូងគេដោយក្រុមហ៊ុន Oakwood នឹងចាប់ផ្តើមនៅភ្នំពេញក្នុងឆ្នាំក្រោយនេះហើយ

Oakwood Worldwide ជាក្រុមហ៊ុនផ្តល់សេវាកម្មអាផាតមេនលំដាប់ពិភពលោកក្រុមហ៊ុននេះនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះ។

តាមប្រព័ន្ធផ្សព្វផ្សាយមួយបានឱ្យដឹងថាក្រុមហ៊ុននេះមានគម្រោងបើកគម្រោងចំនួន៣នៅក្នុងឥណ្ឌូចិននៅឆ្នាំក្រោយជាផ្នែកមួយនៃការពង្រីកក្នុងតំបន់។  មួយក្នុងចំណោមទាំងនេះនឹងមាននៅក្នុងប្រទេសវៀតណាមខណៈដែលនៅសល់ផ្សេងទៀតនឹងស្ថិតនៅក្នុងប្រទេសកម្ពុជា។

លោក Dean Schreiber នាយកគ្រប់គ្រង Oakwood Worldwide (អាស៊ីប៉ាស៊ីហ្វិក) បានកត់សម្គាល់ពីដំណើរការដ៏រឹងមាំរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិននិងជប៉ុនហើយបាននិយាយថាពួកគេមានក្តីរំភើបចំពោះវត្តមានកាន់តែច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុននេះក៏បានមើលឃើញពីឱកាសវិនិយោគមាសជាមួយប្រទេសទាំងពីរជាមួយផ្នែកបដិសណ្ឋារកិច្ចនិងអាជីវកម្មលំនៅដ្ឋាន។ សេដ្ឋកិច្ចប្រទេសវៀតណាមនិងកម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ជាទូទៅការវិនិយោគដ៏ធំស្ថិតនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យផលិតកម្មបានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជិត ៧% នៅក្នុងទសវត្សចុងក្រោយ។

លោក Schreiber បានសង្កត់ធ្ងន់ថា "ប្រទេសកម្ពុជានិងវៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចដែលមានសុខភាពល្អហើយនេះគឺជាឱកាសល្អមួយសម្រាប់ Oakwood ដើម្បីបង្កើតខ្លួនដោយយើងមើលឃើញពីតម្រូវការកើនឡើងសម្រាប់កន្លែងស្នាក់នៅរយៈពេលវែង" ។

គម្រោងទាំងពីររបស់ Oakwood ដែលមានគម្រោងនៅក្នុងប្រទេសកម្ពុជាមានដូចជា៖ Premier Phnom Penh និង Oakwood Hotel & Residence ភ្នំពេញ។ គម្រោងទាំងពីរត្រូវបានគេគ្រោងនឹងបើកនៅពាក់កណ្តាលឆ្នាំ ២០១៩។

ការអភិវឌ្ឍទាំងពីរនេះមានយូនីតសរុបចំនួន៣៨៨យូនីត(២២០យូនីត សម្រាប់ Oakwood Premier រាជធានីភ្នំពេញនិង១៦៨យូនីតសម្រាប់ Oakwood Hotel & Residence) មានការផ្តល់ជូនប្រភេទបន្ទប់ដូចជា៖ បន្ទប់លក្ខណៈសណ្ឋាគារ ផេនហ៊ោស ប្រភេទស៊ូឌីយូ ប្រភេទបន្ទប់១ ប្រភេទបន្ទប់២ ប្រភេទបន្ទប់៣។ ការមានការផ្តល់ជូនគ្រឿងសំភារៈបរិក្ខារទំនើបៗដែលមានដូចជា៖ អាងហែលទឹក ភោជនីយដ្ឋាន បន្ទប់ប្រជុំ និងកន្លែងក្មេងលេងជាដើម។

ការអភិវឌ្ឍទាំងពីរនេះនឹងត្រូវស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ One Park។ One Park គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយនៅចំកណ្តាលក្រុងភ្នំពេញដែលមានទាំងគម្រោងសម្រាប់លំនៅដ្ឋាន (ខុនដូ និងសេវាកម្មអាផាតមេន) ការិយាល័យ និងកន្លែងសម្រាប់កន្លែងលក់រាយជាដើម ឱសថស្ថាន និងសាលារៀនអន្តរជាតិ។

គម្រោង Oakwood និងចូលមកទីផ្សារសេវាកម្មអាផាតមេន និងទីផ្សារសណ្ឋាគារនៅក្នុង ភ្នំពេញដែលនៅក្នុងទីផ្សារយើងបច្ចុប្បន្នមានដៃគូប្រកួតប្រជែងស្រាប់រួមមាន៖ ហ៊ីមាវ៉ារី ស៊ិនត្រល់ម៊េនស៊ិន អ៊េមបាស៊ីផាលេស និងមេផលលីវ។

Oakwood Worldwide ត្រូវបានទិញកាលពីឆ្នាំមុនដោយក្រុមហ៊ុន Mapletree Investments ដែលជាក្រុមហ៊ុនអចលនទ្រព្យវិនិយោគនិងគ្រប់គ្រងមូលធនឈានមុខគេរបស់សិង្ហបុរី។ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានវត្តមាននៅសហរដ្ឋអាមេរិកនិង៥៥ប្រទេសផ្សេងទៀត៕

ស្វែងរកសេវាកម្មអាផាតមេននៅក្នុងក្រុងភ្នំពេញតាមរយៈ Realestate.com.kh!

Comments