+855 92 92 1000
Logo
​ពិធីបញ្ចប់ការចាក់កំរាលបេតុងនៃគំរោងឌីស៊ីវីយូ
Updated on: June 6, 2022, 5:03 p.m.
Published on: July 12, 2018, 2:40 p.m.

​ពិធីបញ្ចប់ការចាក់កំរាលបេតុងនៃគំរោងឌីស៊ីវីយូ


ការទន្ទឹងរង់ចាំបានមកដល់ហើយ CAMHOMES នឹងធ្វើការប្រារព្ធពិធីបញ្ចប់ការចាក់កំរាលបេតុង (ប្លង់សេ) នៃគំរោង ឌីស៊ីវីយូ ក្នុងសប្តាហ៍នេះ!

ពិធីបញ្ចប់ការចាក់កំរាលបេតុង ឫប្លង់សេនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨នេះនៅក្នុងទីតាំងគំរោង ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត​ព្រះសីហនុ។ នេះបើតាមការបញ្ជាក់ពីលោក គួច លេងឃាង នាយកផ្នែកទំនាក់ទំនង និងយុទ្ធសា​ស្រ្ត​ទីផ្សារ នៃក្រុមហ៊ុន ភី អេច វ័ន (ខេមបូឌា) លីមីធីត។ លោកក៏បានបន្ថែមទៀតថា “យើងសូមស្វាគមន៏រាល់អតិថិជន​ទាំងអស់ ដើម្បីចូលរួមធ្វើជាសក្ខីភាពចំពោះការប្រារព្ធពិធីបញ្ចប់ការចាក់កំរាលបេតុង​ (ប្លង់សេ) នៅថ្ងៃនោះ”​ ។

គំរោង D’SEAVIEW រចនាឡើងបញ្ចូលគ្នារវាងអគារស្នាក់នៅ និងអគារពាណិជ្ជកម្មក្នុងទីតាំងតែមួយមានសេវាសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ហើយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា៖ អាងហែលទឹកដ៏ធំ ក្លឹបហាត់ប្រាណផាសុភាព សួនច្បាពណ៌បៃតង ទីកន្លែងជួបជុំ សាលអាហារ អាហារដ្ឋាន និងមានកន្លែងចតយានយន្តធំទូលាយផងដែរ។

បន្ទាប់ពីបានពិភាក្សារយ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញអចលនទ្រព្យនៅ CAMHOMES លោក វ៉ា លី អាយុ៤០ឆ្នាំ ដែលបានជាវបន្ទប់ស្នាក់នៅ​ ក្នុងគំរោង D’SEAVIEW​ កាលពីខែមុន មានប្រសាសន៏ថា “​ខ្ញុំចង់បានមួយបន្ទប់សំរាប់ការស្នាក់នៅរបស់ខ្ញុំ ដោយមិនបាច់បារម្មណ៍ពីការរកកន្លែងស្នាក់នៅពេលខែបុណ្យទានមកដល់ ហើយខ្ញុំក៏មានមិត្តភ័ក្រ្តរបស់ខ្ញុំជាច្រើនបានទិញនៅទីនោះដូចគ្នា ។ ទន្ទឹមនឹងនោះខ្ញុំជឿជាក់ថាការអភិវឌ្ឍន៏  នេះនឹងក្លាយជាទីតាំងដែលចាប់អារម្មណ៍នៅក្នុងខេត្តព្រះសីហនុ។ ជាមួយនេះផងដែរលោកស្រី រីយ៉ា អាយុ ៣៥ ឆ្នាំដែលបានជាវបន្ទប់ស្នាក់នៅចំនួន ២ បន្ទប់​មានប្រសាសន៏ថា “ ខ្ញុំទិញនៅទីនេះគឺដោយសារវាមានភាពងាយស្រួលជួលអោយភ្ញៀវនៅពេលដែលសំណង់រួចរាល់ ។ ហើយពួកគាត់នឹងចូលរួមពិធីនេះក្នងចំណោមមិត្តភ័ក្រ្តទាំងអស់ដើម្បីជាសក្ខីភាពផងដែរ” ។

D’SEAVIEW ត្រូវបានរចនាឡើងតាមពន្លឺ និងលំហូរខ្យល់សមុទ្រ ជាមួយនឹងទេសភាពបែប ៣៦០̊ ទាំងសមុទ្រ និងក្រុងព្រះសីហនុដែលជាហេតុធ្វើអោយបន្ទប់ភាគច្រើនបែរទៅរកសមុទ្រ។ ការសាងសង់អគារស្នាក់នៅរំពឹងនឹងបញ្ចប់នៅត្រីមាសទី២ ក្នុងឆ្នាំ២០១៩។ គំរោង ឌីស៊ីវីយូមានទីតាំងស្ថិតនៅដីឡូត៍លេខ ២០៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្នុងឳកាសនោះផងដែរ CAMHOMES​ ក៏ផ្តល់ជូនអ្នកចូលរួមទាំងអស់នូវអាហារសម្រន់ និងការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលបានកក់បន្ទប់នៅក្នុងថ្ងៃនោះ។

បើសិនជាលោក លោកស្រីមានចំណាប់អារម្មណ៍លើគំរោង D’SEAVIEW សូមលោក លោកស្រីអញ្ជើញមកកាន់ការិយាល័យតាំងបង្ហាញពីគំរោង ឌីស៊ីវីយូ នៅក្នុងអគារកាណាឌីយ៉ា ជាន់ទី៣ និងការិយាល័យនៅក្រុងព្រះសីហនុដើម្បីពិភាក្សារលម្អិតជាមួយអ្នកជំនាញ។

ស្វែងយល់ដឹងបន្ថែមអំពីគម្រោង ឌីស៊ីវីយូតាមរយៈ Realestate.com.kh

Comments