+855 92 92 1000
Logo
Vaun Property's Australia 108
Updated on: June 6, 2022, 5:02 p.m.
Published on: May 31, 2019, 9:16 a.m.

ក្រុមហ៊ុនអចលនទ្រព្យ Vaun Property បង្ហាញឱកាសវិនិយោគជាមួយគម្រោង Australia 108 នៅអូស្រ្តាលី


ក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោកបានឈានជើងចូលមកដល់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Vaun Property ខ្នាតអន្តរជាតិ ដែលជាក្រុមហ៊ុនបង្កើតឡើងថ្មីៗរួមគ្នារវាងក្រុមហ៊ុនដ៏ធំនៅប្រទេសអូស្ត្រាលី Crown Realty International និងក្រុមហ៊ុន Verve Real Estate បានចាប់ផ្តើមបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Vaun Property បច្ចុប្បន្នបានក្លាយជាភ្នាក់ងារលក់ដ៏ធំសម្រាប់គម្រោងលំនៅដ្ឋាន Australia 108 នៅក្នុងទីក្រុងមែលប៊ន។

អគារខ្ពស់កប់ពពក ដែលត្រូវបានគេចាត់ទុកថាជាលំនៅដ្ឋានខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី។ ជាការពិតប្រទេសអូស្រ្តាលីតែងតែស្ថិតនៅលើរ៉ាដារបស់អ្នកវិនិយោគ ផ្នែកអចលនទ្រព្យនៅក្នុងតំបន់អាស៊ី។ សម្រាប់កម្ពុជាវិញ ប្រទេសអូស្ត្រាលីត្រូវបានគេមើលឃើញថា ជាកន្លែងមួយដើម្បីបន្តការអប់រំ ទិញផ្ទះទីពីរ ធ្វើចំណាក់ស្រុក ឬចូលនិវត្តន៍ថែមទៀតផង។

ទីក្រុងមែលប៊នជាទីក្រុងល្បីល្បាញទូទាំងពិភពលោក។ ទីក្រុងនេះបានឈ្នះពានរង្វាន់ Mercer ដែលមានកិត្យានុភាពជា “ទីក្រុងល្អបំផុតសម្រាប់រស់នៅ”។ គម្រោង  Australia 108 ស្ថិតនៅក្នុងតំបន់ដ៏ពេញនិយម Southbank បត់ស្ដាំឆ្លងទន្លេពីតំបន់ពាណិជ្ជកម្មកណ្តាលក្រុង។ នេះមានន័យថាប្រជាពលរដ្ឋនៅទីនោះអាចចេញចូលទៅកាន់ភោជនីយដ្ឋាន បារ ហាងលក់រាយ ឧទ្យានកម្សាន្ត និងទីកន្លែងវប្បធម៌ដ៏ល្អឥតខ្ចោះដែលមាននៅក្នុងទីក្រុង។

ឱកាសក្នុងការវិនិយោគ

គម្រោង Australia 108 ផ្តល់ជូនឱកាសវិនិយោគល្អបំផុត សម្រាប់វិនិយោគិនអន្តរជាតិ។​ លោក Luke Vaughan នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Vaun Property បាននិយាយថាប្រជាជនអូស្ត្រាលីបានត្រៀមរួចរាល់ក្នុងការទិញនៅទីនោះ។

"យើងកំពុងរកឱកាសដ៏កម្រនេះ សម្រាប់អតិថិជនអន្តរជាតិរបស់យើង ដើម្បីឲ្យពួកគេទទួលយកឱកាសពិសេសនេះ ... វាមានតែម្តងគត់ក្នុងមួយជំនាន់។"

លោកបានបន្ថែមថាពាក់ព័ន្ធនឹងច្បាប់វិនិយោគបរទេសរបស់អូស្ត្រាលីវិញ ច្បាប់ បានអនុញ្ញាតឱ្យអ្នកទិញជាជនបរទេសអាចទិញពីគម្រោង  Australia 108 និងទិញបានតែម្តងគត់។

តំបន់សេវាកម្ម

គម្រោង Australia 108 ជាគម្រោងខ្ពស់ជាងគេ និងមានលក្ខណៈពិសេសប្រណីតបំផុត។ អគារមានរចនាបថដ៏ទាក់ទាញជាមួយនឹងលក្ខណៈពិសេសនៃការតុបតែខាងក្នុងយ៉ាងឆើតឆាយ។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត គម្រោងអគារនេះបានបង្ហាញពីទេសភាពដ៏លេចធ្លោរបស់ខ្លួននៅ ក្នុងទីក្រុង។

កន្លែងអង្គុយលេង (Sky lobby)នៅជាន់ទី ៧០ គឺអស្ចារ្យបំផុត។ ក្នុងនាមជាអគារលំនៅដ្ឋានខ្ពស់បំផុត នៅអឌ្ឍគោលខាងត្បូងមានន័យថាវាមានទេសភាពដ៏ល្អបំផុតក្នុងពិភពលោក។ សួនច្បារនៅលើអគារ ខ្ពស់គឺជាបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកស្នាក់នៅ។ វាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំគ្នា ការសម្រាកលម្ហែកាយ ការមើលសៀវភៅល្អ ឫការញ៉ាំទឹកតែជជែងគ្នាលេង។

នៅទីនេះក៏មានរោងកុន កន្លែងស្ប៉ាបែបរមណីយដ្ឋាន និងបន្ទប់លេងកូនហ្គោលផងដែរ។ នៅរៀងរាល់ចុងសប្តាហ៍ទីនេះអាចជាកន្លែងវិស្សមកាលសម្រាប់អ្នករស់នៅកន្លែងនេះ។ លើសពីនេះទៀត នៅទីនេះមានកន្លែងទទួលទានអាហារលំដាប់ផ្កាយប្រាំទៀតផង។ កន្លែងហាត់ប្រាណបានបំពាក់ដោយឧបករណ៍ទំនើបបំផុត ដើម្បីជួយបំពេញតាមតម្រូវការ សុខភាពរបស់អ្នករស់នៅក្នុងគម្រោង។

ទិញគម្រោងនេះ ឥឡូវនេះ!

ទាក់់ទងនឹងគម្រោង Australia 108 នេះ ការផ្តល់ជូននឹងមានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ជារួមវាសាក សមបំផុតសម្រាប់វិនិយោគិនធំៗនៅក្នុងតំបន់ ដែលត្រូវចាប់យកឱកាសវិនិយោគនៅក្នុងគម្រោង ដ៏ធំមួយនេះ។

ក្រុមហ៊ុន Vaun Property បានធ្វើសិក្ខាសាលាជាច្រើននៅក្នុងប្រទេសវៀតណាម និងបានលក់អាផាតមេន ២០ យូនីត។ ជាការពិតណាស់ ពួកគេជាអ្នកជំនាញដែលមានឯកទេសខាងអចលនទ្រព្យនៅក្នុងប្រទេសអូស្រ្តាលី ជាមួយនឹងបទពិសោធន៍ការងារច្រើនឆ្នាំនៅក្នុងទីក្រុងធំៗជាច្រើនដូចជា៖ ទីក្រុងមែលប៊ន ទីក្រុងស៊ីដនី ប្រ៊ីសប៊េន និងគ្រប់តំបន់នៅទូទាំងប្រទេស។ សូមកុំរង់ចាំអ្នកវិនិយោគមកពីតំបន់ផ្សេងៗទៀតក្នុងពិភពលោក មកទិញអចលនទ្រព្យនេះមុនអ្នក។

ដូច្នេះប្រសិនបើអ្នកចង់បានអចលនទ្រព្យណាមួយនៅក្នុងប្រទេសអូស្ត្រាលី បើអ្នកចង់វិនិយោគនៅក្នុងប្រទេសដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោក ប្រសិនបើអ្នកចង់មានលំនៅដ្ឋានមួយខ្ពស់បំផុតនៅអឌ្ឍគោលខាងត្បូង អ្នកចាំបាច់ត្រូវចាប់យកឱកាសឥឡូវនេះ។

សូមទាក់ទង Vaun Property Cambodia ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Australia 108 និងសូមកុំភ្លេពិធីសម្ពោធបើកក្រុមហ៊ុន Vaun Property នៅប្រទេសកម្ពុជានៅថ្ងៃទី ៨ ខែមិថុនា នៅឯសណ្ឋាគារ Rosewood ក្នុងរាជធានីភ្នំពេញ។

សូមចូលទៅកាន់ Realestate.com.kh ដើម្បីស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅកម្ពុជា!

Comments