គម្រោង Woodland Residence លំនៅដ្ឋានបែបធម្មជាតិនៅក្នុទីក្រុង
នៅពេលនិយាយពីភាគខាងជើង មនុស្សភាគច្រើនប្រាកដជាស្គាល់តំបន់ទួលគោក ប៉ុន្តែនៅពេលនិយាយពីតំបន់ខាងត្បូងនៃរាជធានីវិញ នៅពេលបច្ចុប្បន្ននេះគេក៏ចាប់ផ្តើមស្គាល់ខណ្ឌមានជ័យ ដែលជាតំបន់មានសក្តានុពលប…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
នៅពេលនិយាយពីភាគខាងជើង មនុស្សភាគច្រើនប្រាកដជាស្គាល់តំបន់ទួលគោក ប៉ុន្តែនៅពេលនិយាយពីតំបន់ខាងត្បូងនៃរាជធានីវិញ នៅពេលបច្ចុប្បន្ននេះគេក៏ចាប់ផ្តើមស្គាល់ខណ្ឌមានជ័យ ដែលជាតំបន់មានសក្តានុពលប…


គម្រោង Woodland Residences មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុន សែន ដែលនឹងក្លាយ ជាវិថីពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេស។ លើសពីនេះទៀត ទីតាំងទី៣ នៃគម្រោង ផ្សារទំនើបអ៉ីអន ដែលជាផ្សារដ៏មានប្រជាប្រិយភាពនឹងមានបោះទុនវិនិយោគនៅតាមបណ្តោយផ្លូវមួយនេះ។ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣ផ្សារទំនើបអ៉ីអន៣នឹងមានទំហំធំជាងអ៉ីអន១ និងអ៉ីអន២ នៅទីក្រុងសែនសុខ។
សូមកុំបារម្ភអំពីការរង់ចាំការអភិវឌ្ឍសេវាកម្មនានានៅក្នុងតំបន់នេះដោយសារនៅនៅក្នុងខណ្ឌ មានជ័យមានហាងកាហ្វេល្បីៗ ហាងលក់សម្លៀកបំពាក់ និងកន្លែងពាណិជ្ជកម្មតូចធំត្រូវបានបង្កើតឡើងរួចស្រេច ។ ក្នុងនោះក៏មានដូចជាសាលាអន្តរជាតិ ISPP សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ជារួមទៅតំបន់នេះពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់ក្រុមគ្រួសារ។

គម្រោងបុរីថ្មីនេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Naki Group ដែលជាអ្នកអភិវឌ្ឍលំនៅដ្ឋានប្រណិត ស្របតាមស្តង់ដារអន្តរជាតិ។ គម្រោង Woodland Residences ធានាផ្តល់ជូនអ្វីគ្រប់យ៉ាង ដែលជា តម្រូវការសម្រាប់ជីវិតបែបទាន់សម័យ។ សេវាកម្មដូចជា អាងហែលទឹក ក្លឹបកម្សាន្ត ហាងកាហ្វេ ហាងទំនិញដ៏ងាយស្រួល និងប្រព័ន្ធសុវត្ថិភាព២៤ម៉ោងសម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ក្រុមហ៊ុនស្ថាបត្យកម្មសឹង្ហបុរី Ong & Ong បានបង្កើតកន្លែងដ៏ស្រស់ស្អាតនៅគ្រប់ទីកន្លែង ដែលធ្វើ យ៉ាងណាឲ្យទីនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងពិតប្រាកដ។
លំនៅដ្ឋាន៨៥ខ្នងនៅក្នុងគម្រោងអភិវឌ្ឍន៍នេះមាន៣ប្រភេទខុសៗគ្នាដូចជា វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះនិងវីឡាឃ្វីន។ ផ្ទះគ្រប់ប្រភេទមានកម្ពស់៣ជាន់ត្រូវបានបំពាក់ដោយគ្រឿង សង្ហារិម និងគ្រឿងបរិក្ខារ និងមានកន្លែងចតយានយន្តធំទូលាយអាចដាក់រថយន្តបានចំនួន២។
គ្រឿងឈើពីខាងក្នុងនិងដើមឈើពីខាងក្រៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្ជាប់ជាមួយលក្ខណៈធម្មជាតិ។ ពន្លឺធម្មជាតិគ្រប់គ្រាន់អាចចូលតាមបង្អួចហើយគ្រប់ជាន់នីមួយៗត្រូវបានរចនាឡើងអាចឲ្យមានខ្យល់ចេញចូលបានយ៉ាងល្អ។ រស់នៅក្នុងគម្រោង Woodland Residences ប្រៀបដូចជារស់នៅក្នុងផ្ទះលំហែកាយធម្មជាតិ៕
តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›